កំណើនសេដ្ឋកិច្ចជាតិពី១២០០- ១៦០០លានដុល្លារក្នុង១ឆ្នាំបានមកពីវិស័យជលផល
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

    ភ្នំពេញ៖  វិស័យជលផលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិពោលគឺ​បានចូល​រួម​រហូតដល់១២០០-១៦០០លានដុល្លារអាមេរិកក្នុង១ឆ្នាំដែលត្រូវជា១០-១២ភាគរយនៃផលិតផល​សរុប​GDP
នៃប្រទេសកម្ពុជានិងមានប្រមាណ២៥ភាគរយនៃផលិតផលសរុបGDP ផ្នែកកសិកម្មនៃ​ក្រសួងកសិកម្មរុក្ខា
ប្រម៉ាញ់និងនេសាទ។

នេះបើតាមការលើកឡើងរបស់មន្រ្តីរដ្ឋបាលជលផលអ្នកស្រីកៅជីវីនៅក្នុងសិក្ខាសាលាការពិគ្រោះ​យោបល់
ថ្នាក់ជាតិស្តីពីនយោបាយយុទ្ធសាស្រ្តឆ្លើយតបនឹងផលប៉ះពាល់នៃប្រែប្រួល​អាកាសធាតុនៅ​ក្នុងវិស័យជល
ផលកាលពីម្សិលម៉ិញនៅសណ្ឋាគារសាន់វេរាជធានីភ្នំពេញ។  មន្រ្តីខាងលើបានបង្ហាញ​ពីវិស័យជលផលថា
មានតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា    ហើយរហូតមកដល់បច្ចុប្បន្ននៅតែ​បន្ត​ដើរតួនាទី  របស់ខ្លួន
ដែលផ្តល់ជាប្រភពប្រូតេអ៊ីន   យ៉ាងចម្បងសម្រាប់ចំណីអាហារ​របស់ប្រជា​ជន​កម្ពុជា។      មានតួរលេខមួយ
បង្ហាញថាជាមធ្យមប្រជាជនកម្ពុជាបរិភោគត្រី៥២,៤គីឡូ ក្រាមម្នាក់​ក្នុង១ឆ្នាំដែលត្រូវបានចាត់ទុកថាជាប្រ
ទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនបរិភោគត្រីច្រើនជាងគេនៅលើពិភពលោក១៥-៩០គីឡូ
ក្រាមម្នាក់ក្នុង១ឆ្នាំផងដែរ។

ចំពោះកំណែទម្រង់វិស័យជលផលរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផ្នែកមួយដែលជួយធានាការប្រើ​ប្រាស់
ធនធានជលផលប្រកបដោយនិរន្តរភាពហើយក៏ជាផ្នែកមួយដែលជួយកាត់បន្ថយភាពប្រឈម​ទៅនឹងការ
ប្រែប្រួលអាកាសធាតុ។ជំហានទីមួយរាជរដ្ឋាភិបាលបានកាត់ដែនឡូនេសាទប្រមាណ៥៦ភាគរយស្មើនឹង
៥៥៥.៥៥២ហិកតានៅឆ្នាំ២០០១សម្រាប់ប្រជានេសាទប្រើប្រាស់និងកំណែ​ទម្រង់​​​នេសាទជំហានទី២មាន
លក្ខណៈស៊ីជម្រៅដោយរាជរដ្ឋាភិបាលបានសម្រេចលុបចោលទាំងស្រុង​នូវ​ឡូតិ៍នេសាទដែលមានផ្ទៃដី
ប្រមាណ៧១២.៦២៤ហិកតាជុំវិញបឹងទន្លេសាបនិងតំបន់ទំនាបនានាដែល​ក្នុងនោះ៧៦,៥០ភាគរយ ទុក
សម្រាប់ប្រើប្រាស់របស់ប្រជានេសាទនិង២៣,៥៩ភាគរយសម្រាប់បង្កើតតំបន់ការពារជលផលទឹកសាប
៥០កន្លែង។

ទន្ទឹមនឹងសារៈសំខាន់ទាំងអស់នេះវិស័យជលផលក៏អាចរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងពីការប្រែប្រួលអា
កាសធាតុដែលជាការប្រកាសអាសន្នជាសកលរបស់ពិភពលោកដែលបណ្តាលមកពីការឡើងកំដៅជា
មធ្យមនៅលើផែនដីនិងសម្ពាធបរិយាកាសដែលជាកត្តាដ៏ចម្បងនៃការកើនឡើងកម្ពស់​ទឹក​សមុទ្រនិង
បម្រែបម្រួលនៃរបបទឹកភ្លៀងនិងលំហូរនៃរបបទឹកទន្លេដែលទាំងអស់នេះនឹងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់
ធ្ងរដល់វិស័យជលផលទាំងទឹកសាបនិងទឹកសមុទ្រ។

មួយវិញទៀតការថយចុះនៃធនធានជលផលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពល
រដ្ឋទូទាំងប្រទេសពិសេសដល់អ្នកដែលប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យនេះផ្ទាល់តែម្តងដូចជា​អ្នកនេសាទ
សហគមន៍នេសាទនិងអ្នកចិញ្ចឹមត្រី។ ការថយចុះនៃធនធានជលផលនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង
និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរតាមរយៈការកើនឡើងនូវតម្លៃត្រីការបាត់បង់ការងារនិងការខ្វះ
ខាតនៃប្រភពប្រូតេអ៊ីនដែលជាអាហារដ៏ចាំបាច់របស់ប្រជាជនកម្ពុជា។

ដោយឡែកការឡើងកម្ពស់ទឹកសមុទ្រនឹងធ្វើឲ្យលិចព្រៃកោងកាងនិងតំបន់មួយចំនួនជាប្រចាំដែលអាចឲ្យ
មានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ីនិងប្រភពនៃការរីកលូតលាស់របស់ត្រីនិងវារីជាតិសមុទ្រ។ចំណែកឯ
ការប្រែប្រួលរបបទឹកភ្លៀងនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យជលផលដោយមានភ្លៀងធ្លាក់ខ្លាំងមិនតាម
រដូវជាហេតុធ្វើឲ្យប៉ះពាល់ដល់លក្ខណៈជីវសាស្រ្តនៃការបន្តពូជរបស់ត្រីនឹងធ្វើឲ្យលំហូរទឹករបស់ទន្លេមាន
ការប្រែប្រួល។ហើយលំហូរនេះនឹងធ្វើឲ្យមានការជះឥទ្ធិពលមិនល្អដល់​ប្រព័ន្ធអេកូឡូស៊ីទន្លេប៉ះពាល់ដល់
ព្រៃលិចទឹកដែលជាកន្លែងពងកូននិងការរស់នៅរីកលូត​លាស់​របស់ត្រីធ្វើឲ្យមានការថយចុះទិន្នផលត្រីប្រ
ចាំឆ្នាំនិងធ្វើឲ្យមានការរីងរាក់សីតុណ្ហភាពទឹកឡើងខ្ពស់ដែលអាចបង្កឲ្យមានជំងឺទៀតផងពិសេសការប្រែ
ប្រួលនៃល្បាយប្រភេទត្រីទៅតាមកម្តៅទឹកនិង​លក្ខណៈ​ភូមិសាស្រ្តដែលកត្តាទាំងអសើនេះនឹងធ្វើឲ្យធន
ធានជលផលទាំងទឹកសាបនិងទឹកសមុទ្រ​ទទួល​រង​នូវផលប៉ះពាល់ជាអវិជ្ជមាន​។

សូមបញ្ជាក់ផងដែរថារដ្ឋបាលជលផលក៏បានរៀបចំនូវផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល១០ឆ្នាំ
២០១០-២០១៩និងផែនការសកម្មភាពផ្សេងៗដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនេះតាមរយៈ
ការបង្កើនសមត្ថភាពរបស់មន្រ្តីជលផលនិងសហគមន៍នេសាទឲ្យមានសមត្ថភាពបន្សាំទៅនឹងការប្រែប្រួល
អាកាសធាតុនិងជម្រុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមត្រីការអភិ​រក្សនៅតាមសហគមន៍នេ
សាទការព្រលែងកូនត្រីកូនបង្កងនិងការបង្កើតនូវធនាគារក្តាមជាដើម៕

ដោយ៖សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​ហេតុអ្វីបាន​​ជាគេងាក​មក​ប្រើប្រាស់​​ប័ណ្ណធនាគារ​ ​និង​ ​Eftpos Machine​​

ភ្នំពេញ៖ ម៉ាស៊ីនឆូតកាត ឬ Eftpos Machine គឺជាប្រភេទ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [616]


រលំ​​អាគារ​​នៅប្រទេស​ឥណ្ឌា​ ស្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ ១៤នាក់​

ប្រទេសឥណ្ឌា៖ ប្រភពព័ត៌មានរបស់ឥណ្ឌាបានអោយដឹងថា ការប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [357]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


លោក ​Essam ​el-Erainត្រូវ​បាន​ចាប់​ខ្លួន​

ប្រទេសអេស៊ីប៖ កាលពីព្រឹកថ្ងៃពុធនេះ លោក Essam el-Er...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 374 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1067 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864744​ នាក់