ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុននៅត្រីមាសទី១ឆ្នាំ នេះបានកើនឡើង ១៤% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

   ភ្នំពេញ៖ យោង​តាម​ទិ​ន្និ​ន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​(JETRO) ចេ​ត្រូ​​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤ ​ខែឧសភា  ​ឆ្នាំ​២០១៣​នេះ​បាន​បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុន​នៅ​ត្រី​មាស​ទី​១​ឆ្នាំ​
២០១៣​នេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១៨០​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​១៤%​ខណៈ​ដែល​រយៈពេល​ដូច
​គ្នា​កាលពី​ឆ្នាំ​មុន​មាន​ប្រមាណ​១៥៨​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​ទិ​ន្និ​ន័យ​ដដែល​នេះ​បង្ហាញ​ទៀត​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​  នៅ​ក្នុង​អំឡុង​ពេល​ពីខែ
មករា​ដល់​ខែមីនា​ឆ្នាំ​នេះ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១២៨​លាន​ដុល្លារ​អា​មេ​រិ​ក​។        ​តួលេខ​នេះ​កើនឡើង
​២៤%​បើ​ប្រៀបធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​កាលនោះ​មាន​ប្រមាណ​១០៣​លាន​ដុល្លារ​
អា​មេ​រិ​ក​។

​ដោយឡែក​ការ​នាំ​ចេញ​របស់​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​រយៈពេល​បី​ខែ​ដំបូង​ដើមឆ្នាំ​២០១៣​នេះ​
មាន​ទំហំ​ទឹកប្រាក់​៥២​លាន​ដុល្លារ​អា​មេ​រិ​ក  ​ពោល​គឺ​ធ្លាក់​ចុះ​៥%​   ខណៈ​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​
សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​ភាគច្រើន​ជា​សំលៀក​បំពាក់​ស្បែកជើង​ស្ករស​ត្រី
​និង​អាហារ​សមុទ្រ​  ។​   ចំណែកឯ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​ពី​ជប៉ុន​វិញ​ភាគច្រើន​ជា​គ្រឿង​ម៉ាស៊ីន​យាន
យន្ត​គ្រឿង​អេ​ឡិច​ត្រូ​និក​សម្ភារ​សំណង់​ឱស​ថ​​បរិក្ខា​ពេទ្យ​និង​គ្រឿងសំអាងផ្សេងៗ​។​

​ជប៉ុន​គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន​ប៉ុន្តែ​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​របស់
​ប្រទេស​នេះ​នៅ​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​នៅ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​បណ្តា​វិនិយោគិន​ជប៉ុន​បាន​ចូល​មក​បណ្តាក់​ទុន
​នៅ​កម្ពុជា​ជា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែល​កំណើន​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ
ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នា​ពេល​អនាគត​។​

​យោង​តាម​របាយការណ៍​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​កាលពីដើម​ឆ្នាំ​នេះ​ឲ្យ​ដឹង​ថា​
នៅ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​របស់​ប៉ុន​នៅ​ប្រទេស​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ
​៣០០​លា​ដុល្លារ​អា​មេ​រិ​ក​។​​កាលពី​ឆ្នាំ​២០១២​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ជប៉ុន​មាន​ទំហំ​ទឹក
ប្រាក់​ប្រមាណ​៦៤១​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​២៥%​បើ​ធៀប​នឹង​ឆ្នាំ​២០១១​។

សូមបញ្ជាក់ផងដែរថាបន្ទាប់ពីខកខានអស់រយៈពេលប្រមាណ៣០ឆ្នាំ   រដ្ឋាភិបាលជប៉ុន​​​បាន​បន្តផ្តល់
ឥណទានយ៉េនជប៉ុនឡើងវិញជូនរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ​១៩៩៩ ហើយ​សរុប​ទាំង​​ការផ្តល់ឥណ
ទានពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទា​ន​​សម្ប​​ទាន​​​​​ចំនួន១២លើក សម្រាប់ការអភិវ
ឌ្ឍនៅកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ៥០ពាន់​លាន​យ៉េនជប៉ុន សើ្មនឹងប្រមាណ ៥០០លាន
ដុល្លារអាមេរិក៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [885]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [765]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [853]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [682]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កង​ទាហាន​អេស៊ីប​ ១០នាក់​ត្រូវ​បាន​គេសំលាប់​នៅក្បែរ​​ទី​ក្រុង​ Sinai​

ប្រទេសអេស៊ីប៖ កាលពីព្រឹកថ្ងៃពុធនេះ កងទាហានអេស៊ីបយ៉...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [367]


កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [354]


ការធ្លាក់​បាឡុង​ខ្យល់​នៅប្រទេស​នូវែល​ហ្ស៊េឡង់​ឆក់យកជីវិតមនុស្ស​ ១១នាក់​

ប្រទេសនូវែលហ្ស៊េឡង់៖ មន្រ្តីប៉ូលីសនូវែលហ្ស៊េឡង់បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [399]


ក្មេងប្រុសស្រី២នាក់ រអិលជើងធ្លាក់ចូលទឹកទន្លេ ស្លាប់ ក្រោយពីនាំគ្នាបង្ហោះខ្លែង

សមត្ថកិច្ចនគរបាលស្រុកស្អាង បានចុះទៅត្រួតពិនិត្យសពក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [395]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 375 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2130 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 965030​ នាក់