ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃម្សិលមិញមនុស្ស ១៦នាក់បានស្លាប់និងមនុស្សជាង៣៩នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់
ពី មានការបន្ទុះគ្រាប់បែក២គ្រាប់នៅក្នុងទីក្រុងបាដាតប្រទសអ៊ីរ៉ាក់រួចមក។ មន្រ្តីប៉ូលីសបានអោយដឹងថា អំពើហឹង្សា
នៅក្នុងប្រទេសអ៊ីរ៉ាក់គឺបានកើតឡើងតាំងតែពីឆ្នាំ២០០៨មកម្លេះដែលបានបណ្តាលអោយមនុស្សជាង ២០០០នាក់
ស្លាប់និងមនុស្សជាច្រើននាក់ទៀតរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបាននិយាយបន្តទៀតថា កាលពីថ្ងៃព្រហស្បត្តិ៍ម្សិល
មិញគឺមានហេតុការណ៍បន្ទុះគ្រាប់បែកមួយកន្លែងផ្សេងទៀតនៅក្នុងតំបន់ Anna ដែលមានចំងាយប្រហែលជា ២៥០ គីឡូម៉ែតពីទីក្រុងបាដាតដែលបានបណ្តាលអោយមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ រហូតមកដល់ពេលនេះគឺ
គ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃខាងមុខទៀតទេក៏ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ាក់បានសង្ស័យថា ការបន្ទុះគ្រាប់
ទាំងអស់នោះគឺទាក់ទិននឹងពួកសកម្មប្រយុទ្ធ al-gaeda ពីព្រោះថា ពួកទាំងអស់នោះគឺតែងតែវាយឆ្មក់មកលើក្រុមសន្តិ
សុខរបស់រដ្ឋាភិបាលនិងពួកសាសនា Shia គ្រប់ពេលវេលា។ ដោយ៖ តុលា