​អង្ករ​ផ្កាម្លិះ​ជា​អង្ករ​ឆ្ងាញ់​បំផុត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ​លើ​លោក ​តែ​គ្មាន​ការ​បញ្ជា​ទិញ​ច្រើន​ពី​បរទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អង្គរ​ផ្កា​ម្លិះ​ បាន​ជាប់​ជា​អង្ករ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាង​គេ​​​លើ​លោក​ពីរ​ឆ្នាំ​ជាប់​ៗគ្នា​ក៏​តែទន្ទឹម​នឹង​មោទ នភាព​នេះ​​ ​មន្ត្រី​ជាន់​ខ្ពស់​រាជ​​រដ្ឋាភិបាល​​​​បាន​​សំដែង​ក្ដី​បារម្ភ​​ថា​ ​​​កម្ពុជា​​​​​​មិន​មាន​អង្ករ​ប្រភេទ​​នេះ​ច្រើន​អាច​​​ឆ្លើយ​តប​​
បាន​គ្រប់គ្រាន់​ចំពោះ​​ការ​​បញ្ជា​ទិញ​ពី​បរទេស​​នោះ​ទេ។ ​

លោក​ ចម​ ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្នុង​វេទិកា​ស្រូវ​អង្ករ​កាល​ពី​ថ្ងៃទី ២៣ វិច្ឆិកា ២០១៣ នៅឯមជ្ឈមណ្ឌលកោះពេជ្រ​ថា នៅ​ពេល​ដែល​អង្ករ​ផ្កា​ម្លិះ​កម្ពុជា​ បាន​ឈ្នះ​ពាន​រង្វាន់​ជា​អង្ករ​ឆ្ងាញ់​បំផុត​ជា​លើក​ទី​២ ​នៅ​ទីក្រុង​ហុង​កុង ​​​​បង្ហាញ​​ថា​​អង្ករ​​ប្រភេទ​​នេះ​ ​នឹង​មាន​ទីផ្សារ​នា​ពេល​ខាង​មុខ ដូច្នេះ​អ្វី​ជា​ក្ដី​បារម្ភ​ពេល​នេះ​ បើសិនជា​មាន​ការ​បញ្ជាទិញ​​ពី​ក្រៅ​ប្រទេស​​ច្រើន​​នោះ​​កម្ពុជា​ពិត​​​ជា​ មិន​អាច​ផ្គត់ផ្គង់​បាន​គ្រប់​​​​នោះ​ទេ។ ​

លោកបាន​ថ្លែង​យ៉ាង​នេះ​ថា «​បើ​ល្បី​ហើយ​ គេ​អាច​លួច​ប្រើប្រាស់​ឈ្មោះ​យើង​ដូច្នេះ​យើង​ត្រូវ​ចេះ​ការពារ​ខ្សែ​ក្រវាត់​ ​ឥឡូវ​អង្ករ​យើង​កំពង់​មាន​កេរ្តិ៍​ឈ្មោះ បើសិនជា​គេ​កុម្ម៉ង់​ត្រឹម​កន្លះ​លាន​តោន​អី​ មាន​គ្រប់​ឲ្យ​គេ​ទេ? កុំ​ថា ​​ដល់​កន្លះ​លាន​​តោន ត្រឹម​តែ​៥​ម៉ឺន​តោន អាច​រក​ឲ្យ​គេ​បាន​ទេ?​ មិន​អាច​ដើរ​ទិញ​ត្រង់​នេះ​បន្តិច​ត្រង់​នោះ​បន្តិច​នោះ​ទេ ដូច្នេះ​ចាំ​បាច់​ណាស់​ត្រូវ​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ»។

ស្របពេលជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម  ម៉ៅ ថូរ៉ា ក៏បានជំរុញឱ្យ ភាគី​ពាក់ព័ន្ធទាំង​អស់​ប្រញាប់រៀបចំចុះបញ្ជីការកំណត់ស្តង់ដារ ដើម្បី​ជៀសវាង​ការ​បន្លំ​ប្រើប្រាស់​ឈ្មោះ​​អង្ករ​ផ្កា​ម្លិះ​​​​ដែល​ល្អ​បំផុត​របស់​កម្ពុជា​នេះ​ ​​​​​ត្រូវ​ចាប់​ផ្ដើម​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ហើយ កំណត់​ឲ្យ​ច្បាស់​ពី​ស្តង់ដារ​អង្ករ​ម្លិះ​កម្ពុជា​ ហើយ​វិទ្យាស្ថាន​ស្រាវជ្រាវ​កម្ពុជា​ត្រូវ​ចាប់​ផ្ដើម​បណ្ដុះ​ពូជ​ស្រូវ​ ប្រភេទ​​សុទ្ធ​ ឬ​សហការ​ជាមួយ​​ឯកជន​ដើម្បី​ពង្រីក​
ពូជ​ស្រូវ​ប្រភេទ​ឲ្យ​បាន​កាន់​តែ​ច្រើន។

​​លោកបាន​បន្ថែម​ទៀត​ថា សមាគម​ស្រូវ​អង្ករ​ត្រូវ​ធ្វើ​​កុងត្រា​ជាមួយ​ប្រទេស​បញ្ជាទិញ​ហើយ​ទម្លាក់​ពូជ​ស្រូវ​ទាំង​នោះ​ឲ្យ​កសិករ​ជា​អ្នក​ផលិត​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​មួយ​កន្លែង​ ហើយ​ទទួល​ទិញ​វិញ​ទាំង​​អស់​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ធ្វើ​បែប​នេះ។ ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ត្រូវ​មាន​គោលការណ៍​លើក​ទឹក​ចិត្ត​សម្រួល​ដល់​តម្លៃ​ឯកសារ​ផ្សេង​ៗ​ ដូចជា​ លិខិត​បញ្ជាក់​ ឲ្យ​មាន​តម្លៃ​ទាបដើម្បី​ឲ្យ​តម្លៃ​អង្ករ​កម្ពុជា​ងាយស្រួល​ប្រកួត​ប្រជែង​​ទើប​អាច​រក្សា​បាន ​នូវ​កេរ្តិ៍ឈ្មោះ​ និង​សម្រេច​​ការ​នាំ​អង្ករ​ចេញ​បាន​​ច្រើន​ ។

លោក​គឹម សាវុធ ប្រធាន​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា បាន​ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន​ថានេះ​គឺជា​មោទ
ន​ភាព​​ខ្លាំងណាស់​របស់​ប្រទេស​កម្ពុជា ហើយ​ចំណាត់ថ្នាក់​នេះ​ក៏​ជាការ​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​អង្ករ​កម្ពុជាថែម​ទៀត​ផងដែរ។ នេះ​ជា​លើក​ទី២ហើយ​ដែល​អង្ករ​ក្រអូប​កម្ពុជា​បានជា​ប់​ចំណាត់​​ថ្នាក់​លេខ១ក្នុងការ​ប្រកួត​រស
ជាតិ​​​ឆ្ងាញ់​លំដាប់​អន្តរជាតិ។ កាលពី​ឆ្នាំ២០១២ កន្លងទៅអង្ករ​កម្ពុជា​ដដែល​នេះ​ក៏​ទទួលបាន​ជ័យលាភី​លេខ១ដែរ​ក្នុង​ការប្រកួត​នៅឯ​ កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។អង្ករ​ទាំង៦គំរូ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រកួត​នេះ ជា​លទ្ធផល​នៃ​ការប្រឡង​ជម្រុះ​ក្នុង​ក្របខ័ណ្ឌ​ក្នុងប្រទេស ដែលមាន​ ការចូលរួម​ពី​ក្រុមហ៊ុន​ផ្សេង​ជាច្រើន។ លក្ខខណ្ឌ​នៃ​ការប្រកួត​នោះ មាន​រួមបញ្ចូល​ទាំង​ការប្រកួត​ផ្នែក​រូបសម្បត្តិ​នៃ​អង្ករ ការ​ភ្លក់​រសជាតិ ​បាយ​ជាដើម។

 
លោក គឹម សាវុធ បាន​បញ្ជាក់ថា ពានរង្វាន់​នេះ​ក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​អ្នក​ផលិត​អង្ករ​កាន់តែ​ខិតខំ​ ថែមទៀត​ដើម្បី​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​ក្នុង​ការនាំ​អង្ករ​ចេញ​ឲ្យ​ បាន​មួយ​លាន​តោន​ក្នុង​ឆ្នាំ២០១៥។ កាលពីពេលថ្មីៗនេះ កម្ពុជា​ក៏បាន​រៀបចំ​ពិធីបុណ្យ​អង្ករ​លើកដំបូង​នៅក្នុង​ខេត្ត​ទេសចរណ៍ សៀមរាប ដែលជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​អំពី​អង្ករ​ខ្មែរ។

គួររំលឹកថា អង្ករ​ផ្កា​ម្លិះ​របស់កម្ពុជាយើង​ ​បាន​​​ចូល​រួម​​ប្រកួត​នៅ​ក្នុង​កម្មវិធី​ The rice trader world rice conference ​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ ​កាល​ពី​ឆ្នាំ​២០១២​ និង​​កម្មវិធី​​ដដែល​នេះ​នៅ​ទីក្រុង​ហុងកុង​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​​​ ដោយ​បាន​ជាប់​ជា​​​​អង្ករ​មាន​ឱជារស​ឆ្ងាញ់​បំផុត​​​២​ឆ្នាំ​ ​​​​ជាប់​គ្នា​ផ្ទួន​តែ​ម្ដង៕​ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [623]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [646]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [684]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [685]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

AEON ​ផ្តល់អហា​រូបករណ៍​ដល់និស្សិត​កម្ពុជា​ចំនួន៦​នាក់​

ភ្នំពេញ៖​ ក្រុមហ៊ុន​ អ៊ីអន១%​ក្លឹប ​ជប៉ុននៅ​ប្រទេស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [406]


បំផ្ទុះ​​គ្រាប់បែក​នៅប្រទេស ​Bahrain​ ឆក់​យក​ជិវិត​មន្រ្តី​ប៉ូលីសចំនួន ​៣នាក់​​

ប្រទេស Bahrain៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទុះគ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [301]


ភាពយន្តចំនួន ៦៩ ​ បានដាក់បញ្ចាំង​ដោយឥតគិត​ថ្លៃនៅរោងកុន ​ចំនួន៤​

មជ្ឈមណ្ឌល បុប្ផាណា និង ក្រសួងវប្បធម៌និងវិចិត្រសិល្...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [732]


មន្រ្តីប៉ូលីស​​ឥណ្ឌា​ចាប់ខ្លួន​មនុស្ស​ចំនួ​ន ​១៤នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មន្រ្តី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [287]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 615 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1713 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865390​ នាក់