លោក ស្រី បេន នឹងត្រូវប្រកាសតែងតាំង ជាអភិបាលខេត្តតាកែវជាថ្មី
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

    តាកែវ ៖តាមការគ្រោងទុក  ពិធីប្រកាសតែងតាំងតំណែង អភិបាលខេត្ត និងអភិបាលរងខេត្ត​តាកែវនឹង
ប្រារព្ធធ្វើនៅថ្ងៃទី១៦នេះ ក្រោមវត្តមាន  លោក ឧបនាយករដ្ឋមន្រ្តី សុខ   អាន   តំណាងដ៏ខ្ពង់ខ្ពស់របស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា។

បើតាមប្រភពពីមន្រ្តីសាលាខេត្តតាកែវ បានបង្ហើបឲ្យដឹងថា លោក ស្រី បេន អភិបាល​ខេត្ត​តាកែវបច្ចុប្បន្ន
នឹងត្រូវប្រកាសតែងតាំងជាគណៈអភិបាលខេត្តមួយអាណត្តិទៀត នៅថ្ងៃស្អែក​នេះ ពីធីប្រកាសតែងតាំង
នេះនិងធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តតាកែវ ។

មន្រ្តីដដែលបង្ហើបទៀតថា បើទោះបីជាតំណែងអភិបាលខេត្តរបស់លោក ស្រី បេន នៅរក្សា​ដដែល​ក៏ដោយ
ប៉ុន្តែតំណែងអភិបាលរងខេត្តម្នាក់ក្នុងចំណោមអភិបាលរងខេត្ត៥នាក់ និងមានការផ្លាស់ប្ដូរម្នាក់ គឺលោក អ៊ីត
សុខ ត្រូវចូលនិវត្តន៍ ហើយតំណែងអភិបាលរងនេះ នឹងជំនួសដោយ លោក អ៊ូច ភា ដែលជាអភិបាលក្រុង
ដូនកែវ ហើយតំណែងអភិបាល​ក្រុងដូនកែវ និងជំនួសដោយ លោក កៅ វិសែល ជាអភិបាលរងស្រុកគិរីវង់។
 

ក្រៅពីនោះបើគ្មានអ្វីប្រែប្រួលទេតំណែង អភិបាលស្រុកទាំង៩ ដែលចំណុះឲ្យសាលា​ខេត្ត​តាកែវ នឹងមិន
មានការផ្លាស់ប្ដូរនោះទេ   គឺនៅរក្សាដដែល បើទោះជាកន្លងមក  មានពាក្យចចាមរ៉ាមថា លោកអភិបាល
ស្រុកបុរីជលសារ អាចនិងមានការផ្លាស់ប្ដូក៏ដោយ ៕

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [993]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [979]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1028]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [944]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [869]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​គ្រាប់​បែក​នៅក្នុង​រោងចក្រគីមី​របស់ជ​ប៉ុន​ ឆក់យក​ជីវិត​មនុស្សយ៉ា​ងហោច​ណាស់​ ៥នាក់​

ប្រទេសជប៉ុន៖ សារព័ត៌មានក្នុងស្រុករបស់ប្រទេសជប៉ុនបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [442]


មនុស្សពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បន្ទុះ​គ្រាប់​បែក​នៅ​រដ្ឋ​ធា​នី ​Rwanda​

Kigali ៖ មនុស្សពីរនាក់បានស្លាប់នៅក្នុងការបន្...អានបន្ត

ព័ត៌អន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [666]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 700 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1522 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231621​ នាក់