ក្រុមមន្រ្តីអន្តរក្រសួងបង្ហាញពីលទ្ធផលស្រាវ​ជ្រាវ​លើគុណភាពម្ហូបអាហារ៣មុខ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖លេខាធិការដ្ឋាននៃអនុគណៈកម្មាធិការSME នៅព្រឹកថ្ងៃអង្គារិ៍ទី០២មេសានេះបានធ្វើការ​បង្ហាញជូន
អ្នកប្រើប្រាស់អំពីមុខម្ហូមដែលមានសុវត្ថិភាពនិងមុខម្ហូបដែលពុំទាន់​មាន​​សុវត្ថិភាព។  ក្នុងនោះមន្រ្តីក្រសួង
ឧស្សាហកម្មរ៉ែនិងថាមពលផ្តោតលើមុខម្ហូបអាហារ​ចំនួន៣ប្រភេទដែលផលិតនៅ​ភ្នំពេញគឺគុយទាវទឹក
ស៊ីអ៊ីវនិងទឹកម្ទេសដើម្បីផ្សព្វ​ផ្សាយជូន​អ្នកប្រើប្រាស់ឲ្យបានជ្រាបច្បាស់អំពី​សុវត្ថិភាពនិងសុខភាពម្ហូប
អាហារដែលកំពុងធ្វើចរាចរ​នៅក្នុងរាជធានីភ្នំពេញ។

អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពេល លោក ម៉េង សក្កិធារ៉ា
បានមានប្រសាសន៍នៅក្នុងវេទិកា អ្នកប្រើប្រាស់ ស្តីពីសុវត្ថិភាព និងសុខភាពជាចំបងថា លទ្ធផលនៃការសិក្សា
ស្រាវជ្រាវទីផ្សារកម្ពុជារបស់ក្រុមការងារអន្តរក្រសួង លើ ផលិតផលម្ហូបអាហារ យើងរកឃើញថា ផលិតផល
ចំនួន៣ប្រភេទ ដែលមាន គុយទាវ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ដែលកំពុងដាក់ចរាចរ ក្នុងរាជធានីភ្នំពេញ ភាគច្រើន
គឺមានសុវត្ថិភាព និងគុណភាពល្អ ប៉ុន្តែផលិតផលទាំងនេះ ក៏នៅមានមួយចំនួនតូចដែល​បានប្រើប្រាស់នូវសារ
​ធាតុហាមឃាត់បង្ករឲ្យប៉ះពាល់ដល់សុខភាពមានន័យថា មិនទាន់បានអនុលោមតាមស្តង់​ដាជាតិ និងស្តង់ដា
ក្នុងតំបន់ ឲ្យមានសុវត្ថិភាពល្អប្រសើរនៅឡើយ ហើយទាមទារឲ្យមានការ​ជួយ​ផ្សព្វផ្សាយពីបណ្តាញសារព័ត៌
មានក្នុងស្រុកដើម្បីណែនាំឲ្យប្រជាពលរដ្ឋ មានការប្រុង​ប្រយ័ត្ន​​ខ្ពស់មុននឹងទិញនូវផលិតផលអ្វីមួយយក
មកទទួលទាននោះ។

លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញអំពីឈ្មោះសំណាកទឹកស៊ីអ៊ីវដែលពិនិត្យឃើញថាមិនមានសុវត្ថិភាពមាន
សារជាតិ 3-MCPD លើសកំរិតអនុញ្ញាត ក្នុងនោះមាន ទី១ទឹកស៊ីអ៊ីវដបជ័រ​គ្រួសារ​រីករាយ សញ្ញាភ្នំពេជ្រ ប៊ុនឃា
រូបត្រី និងមាន់ , ទី២ ដបកែវ ង៉ូវ ហេង សញ្ញាផែនដី ,ទី៣ដបកែវក្បាលគោពីរ ,ទី៤ សណ្តែកសៀង ម៉េងប៊ីហ៊ាង
,ទី៥ រូបក្របីឃ្លៀច ថៃហុងគៀត និងទី៦សញ្ញាព្រាបស។

លោកអគ្គនាយកបានបន្តថាជាដំណឹងល្អសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញគឺគុយទាវទាំង​អស់បច្ចុប្បន្ននេះ
អត់មានជាតិបូរ៉ាក់(Borax)ទៀតទេ។ កាលពីដើមគុយទាវផលិត​នៅកម្ពុជា​ទាំងអស់​មាន​ប្រើប្រាស់ជាតិ
បូរ៉ាក់ដើម្បីឲ្យស្វិតហើយឆ្ងាញ់ប៉ុន្តែនៅពេលនេះយើងធ្វើការ​កែ​ប្រែគុយទាវទាំងអស់ដែលផលិតនៅក្នុងទី
ក្រុងភ្នំពេញមាន១៤មូលដ្ឋាននៃរោងចក្រសិប្បកម្មដែលផលិតសរសៃគុយទាវនេះលែងមានប្រើប្រាស់ជាតិ
បូរ៉ាក់តទៅទៀតហើយ។


លោកអគ្គនាយកបានព្រមានថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់(ទុនភ្លន់តែមិនទុនជ្រាយ)ចំពោះបណ្តារោង
ចក្រសហគ្រាសទាំងឡាយណាដែលមិនបានអនុវត្តឲ្យបានត្រឹម​ត្រូវនូវ​មូលដ្ឋានគុណភាពត្រឹមត្រូវដោយ
ប្រើយន្តការទន់ភ្លន់តែម៉ឺងម៉ាត់នេះតាមរយៈការចេញ​វិធានការរដ្ឋបាលដែលបង្កឱកាសឲ្យពួកគេកែប្រែខ្លួន
ដោយចាត់មន្រ្តីឲ្យចុះធ្វើអធិការកិច្ចធ្វើការត្រួតពិនិត្យដោយធ្វើការពន្យល់ណែនាំនិងចេញលិខិតណែនាំម្តង
ហើយៗដើម្បីឲ្យ​ពួកគេធ្វើការកែលំអប៉ុន្តែប្រសិនបើមិនធ្វើការកែប្រែទេនោះនឹងចេញផែនការមួយទៀតគឺ​ឲ្យ​ពួកគេផ្អាកជាបណ្តោះអាសន្ន៣ខែឬ៦ខែ។ បើពួកគេនៅតែមិនធ្វើការកែប្រែទៀតអាជ្ញាធរនឹង​ដក​ហូតអាជ្ញា
ប័ណ្ណហើយប្រកាសបញ្ឈប់អាជីវកម្ម រោងចក្រសិប្បកម្មទាំងនោះតែម្តង៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [906]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [968]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1494]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1076]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 12 កន្លងទៅ • បើកមើល : [1053]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អំពីសារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)

សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpd...អានបន្ត

អំពីយើង • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [2497]


បាក់​ស្ពាន​នៅក្នុង​ទីក្រុង​ Rio​ de ​Janeiro​ ស្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤នាក់​

ប្រទេសប្រេស៊ីល៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបាក់ស្ព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [510]


​គណបក្ស ​ប្រជាជនកម្ពុជា​ និងគណបក្ស ​សង្រ្គោះជាតិ ​លើក​ ពេលជួប ​​​ចរចាគ្នា​

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងជាអ្ន...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [439]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 242 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 532 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230631​ នាក់