​បារាំង​ផ្តល់​កម្ចី​សម្បទាន​២៦លានដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្តារប្រព័ន្ធ​ធារាសាស្ត្រ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ AFD បានផ្តល់ ឥណទានសម្បទាន២៦លា​ន ​ដុល្លារអាមេរិក សម្រាប់ គម្រោងស្តារ ប្រព័ន្ធធារាសាស្ត្រ និងព្រែកចំនួន៤០កន្លែង បន្ត​​​ពី​​​គ​ម្រោ​ង​របស់​​​​ ធនាគារអភិវឌ្ឍន៍អាស៊ី ។ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឥណទានសម្បទាននេះ ធ្វើឡើងរវាង លោក  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក​  Serge MOSTURA  ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង ប្រចាំកម្ពុជា  និងតំណាង ទីភ្នាក់ងាបារាំង សម្រាប់ការរអភិវឌ្ឍន៍  AFD លោកស្រី Ninel Ulloa Maureira នៅរសៀលថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០​១៣ នៅក្រសួងសេដ្ឋកិច្ច។

តាមរយៈកិច្ចព្រមព្រៀងឥណទានសម្បទាននេះ គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រ និងកសិ​កម្មនឹងចូលរួមស្តារ ឡើង វិញនូវប្រព័ន្ធធារាសាស្ត្រចំនួន១១កន្លែង គ្របដណ្តប់លើផ្ទៃដី​ប្រមាណ១១ ០០០ហិកតា ក្នុងខេត្តចំនួន៣ គឺខេត្ត កំពង់ធំ សៀមរាប និងខេត្តប​ន្ទា​​យ​មា​​ន​ជ័យ និងស្តារព្រែកចំនួន៤០ កន្លែងទៀត នៅខេត្តកណ្តាល គ្របដណ្តប់លើ​ផ្ទៃដីកសិកម្មប្រមាណ៥ ០០០ហិកតា។

លោក  អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ការពង្រីកប្រព័ន្ធធារាសាស្ត្រ និងស្តារព្រែកឡើងវិញនេះ គឺជាការ​ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្រចតុកោ​ណ​ ​​ដំណាក់កាលទី៣ ជាពិសេស គោលនយោបាយ ជំរុញផលិតកម្មស្រូវរបស់រដ្ឋាភិបាល ។លោក Serge Mostura ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា កសិកម្ម​ក្នុងប្រទេសកម្ពុជាពឹងផ្អែកលើផលិតកម្មស្រូវ ប្រទេសបារាំងគាំទ្រការផលិតស្រូវរបស់កម្ពុជា ហើយបារាំងជា​ប្រ​ទេស​​ទី២នៅអឺរ៉ុប ដែលនាំអង្ករផ្កាម្លិះកម្ពុជាចូលច្រើនជាងគេ​។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៧ មក ទីភ្នាក់ងាបារាំង សម្រាប់ការរអភិវឌ្ឍន៍ AFD បានផ្តល់ហិរញ្ញប្បទាន​ប្រ​មាណ​៥០លានដុល្លារអាមេរិក ដើម្បីការរៀបចំប្រព័ន្ធធារាសាស្ត្រកិសកម្ម និងពង្រីកតួអង្គនានា​ដែលពាក់ព័ន្ធ​ក្នុង​វិស័យនេះ ដោយសម្រេចបានការស្តារប្រព័ន្ធស្រោចស្រពប្រមាណជាង៥០ ០០០ហិចតា៕ ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សមាជិកសភាគណបក្សប្រជាជន នឹងចូលរួមក្នុងមហាបាតុកម្មជាមួយអ្នកទោសគុកទួលស្លែង

សមាជិកសភាគណបក្សប្រជាជននឹងចូលរួមក្នុងមហាបាតុក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


កីឡាករ​ Cristiano​ Ronaldo​ ទទួល​បានពាន​រង្វាន់​ Ballon d’Or​ ប្រចាំឆ្នាំ​ ២០១៣​

អេស្ប៉ាញ៖ កាលពីថ្ងៃម្សិលមិញកីឡាករ Cristiano Ronald...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [351]


ពាក្សពេចន៍ខ្មែរថ្មីៗចំនួន១ម៉ឺនពាក្សបន្ថែម នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ពាក្សពេចន៍ខ្មែរថ្មីៗចំនួន១ម៉ឺនពាក្សប...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [373]


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណា...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [685]


បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [695]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 388 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1202 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864879​ នាក់