កម្ពស់ទឹកស្ទឹងសែនឡើងដល់១១.១៧ម៉ែត្រ អាជ្ញា​ធរ​ខេត្ត​បាន​ប្រ​កាស​អា​សន្ន​ និង​ត្រៀម​ជម្លៀស​ពល​រដ្ឋ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ បានប្រកាសអាសន្ននូវកម្ពស់ទឹកស្ទឹងសែន ដែលរហូតមក​ដល់ព្រឹកថ្ងៃទី
១២ ខែសីហា ឆ្នាំ២០១៣នេះ បានឡើងដល់១១.១៧ម៉ែត្រ ហើយអាជ្ញាធរខេត្ត​ត្រៀម​​ជម្លៀស​ប្រ​ជា​ពលរដ្ឋ​
ដែល​អាច​រងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ទៅកាន់ទីទួល​ដែលមានសុវត្ថិភាព នៅ។

ដោយពិនិត្យឃើញនូវស្ថានភាពដ៏គួរឲ្យព្រួយបារម្មណ៍នេះ ទើបនៅព្រឹកថ្ងៃដដែលនោះលោក អ៊ុំ ម៉ារ៉ា អភិបាល​
ខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនបាន​ចុះ​ទៅ​ពិនិត្យមើលដោយផ្ទាល់​នូវស្ថានភាព​
ទឹកស្ទឹងសែន ដែលស្ថិតនៅចំណុចមាន់រងាវ ក្នុងសង្កាត់​ប៉ាល់ហាលក្រុងព្រះវិហារដែលមានប្រជាពល​រដ្ឋ​ជិត​
៤០គ្រួសាររស់នៅតំបន់នោះ និងកំពុង​ប្រឈមនឹងផលប៉ះពាល់នេះ។

ចំពោះមុខប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ដោយសារទឹកជំនន់នេះ អភិបាល ខេត្តព្រះវិហារ លោក​អ៊ុំ ម៉ារ៉ា
បានលើកឡើងឲ្យដឹងថា នៅព្រឹកនេះកម្ពស់ទឹកស្ទឹងសែនមានរហូតដល់ទៅ ១១.១៧​ម៉ែត្រ ជាកម្រិត​ទឹក​
មួយដែលអាជ្ញាធរមានការព្រួយបារម្មណ៍ នឹងត្រូវប្រកាសអាសន្ន ហើយគណៈ​បញ្ជា​ការឯកភាពទូទាំងខេត្ត
បានត្រៀមលក្ខណៈសម្រាប់ជួយដល់ប្រជាពលរដ្ឋ​ដើម្បីជម្លៀស​ទៅកាន់ទី​ទួលដែល​មានសុវត្ថិភាព ទាំង​
មនុស្ស និងសត្វពាហណៈ។

លោកអភិបាលខេត្ត ក៏បានពន្យល់ណែនាំនិងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​មាន​ការប្រុង​
ប្រយ័ត្ន​ខ្ពស់ ជាពិសេសក្មេងតូចៗ ដែលអាចនឹងងាយជួបគ្រោះថ្នាក់ណាមួយ ដោយយថា ហេតុដោយ​គ្រោះ​
មហន្តរាយទឹកជំនន់នេះ។

ម៉្យាងវិញទៀតលោកអភិបាលក៏បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាអនាម័យ ក្នុងការរស់​នៅហូប​
ចុក ពិសេសត្រូវពិនិត្យជុំវិញផ្ទះសម្បែងការពារក្រែងមានសត្វអសិរពឹស ហើយ​អាជ្ញាធរ​ខេត្ត និងមន្ទីរសុខា​
ភិបាលបានត្រៀមកម្លាំងនិងថ្នាំសង្កូវគ្រប់គ្រាន់សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋទាំងអស់ជៀសវាង​មាន​ជំងឺ​
ដង្កាត់និងហេតុការណ៍ផ្សេងៗដែល​កើត​ឡើង។

ជាមួយគ្នានោះដែរ ចំពោះបញ្ហាសន្តិសុខនយោបាយ លោក អ៊ុំ ម៉ារ៉ា ស្នើឲ្យប្រជាពលរដ្ឋ​ទាំងអស់បន្តនូវ​ភាព​
ស្ងៀមស្ងាត់ ហើយកុំជឿតាមការញុះញង់ ដែលធ្វើឲ្យមានចលាចល និងអស្ថេរភាពក្នុងសង្គម ត្រូវរង់ចាំ​ការ​
ប្រកាសលទ្ធផលជាបណ្តោះអាសន្ន និងផ្លូវការ នៃការ បោះឆ្នោតរបស់គណៈកម្មា​ធិការជាតិរៀបចំ​ការបោះ​
ឆ្នោត (គ.ជ.ប) បើទោះបីយើងគ្រប់​គ្នាបាន​ដឹងហើយថា គណបក្សប្រជាជន​កម្ពុជា​បានឈ្នះការ​បោះឆ្នោត​ក្នុង​
សំឡេងភាគច្រើន​ដាច់ខាត ក្នុងការរៀបចំរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន
សែន ជា​នាយក​រដ្ឋមន្រ្តីបន្តការដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែមានការរីកចម្រើនជឿន​លឿន​
នៅថ្ងៃខាងមុខហើយក៏ដោយ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [976]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1010]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [976]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1004]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 12 កន្លងទៅ • បើកមើល : [1024]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ៖កម្ពុជា​ត្រូវការរោង​ចក្រកែ​ច្នៃដាក់​វិនយោគទុន​

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវការរោងចក្រកែច្នៃវត្ថុធ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [480]


​ក្រសួងព័ត៌មាន​ គ្រោងនឹងធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​បានព័ត៌មាន​ឲ្យហើយ​នៅឆ្នាំ២០១៧​

ភ្នំពេញៈ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [499]


កូរ៉េ​​ខាងជើង​ប៉ះទង្គិច​ជាមួយ​កូរ៉េខាងត្បូងនៅ​តាម​ព្រំប្រទល់ស​មុទ្រភា​គ​ខាងលិច​

ប្រទេសកូរ៉េ៖ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងហើយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [915]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 642 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1242 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231341​ នាក់