ខេត្តកែប៖ អនុគណៈកម្មការសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដាក់ផែនការឲ្យមន្ត្រីក្រោមឱវាទ ត្រូវរៀបចំសណ្តាប់ធ្នាប់ការពារសន្តិសុខសម្រាប់ពិធីបុណ្យសមុទ្រលើកទី២ ដើម្បីធានាឲ្យពិធីបុណ្យនោះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាស សុខសន្តិភាពស្ថិរភាពសណ្តាប់ធ្នាប់ល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីព្រឹក ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅទីស្នាក់ការនៃអនុគណៈ កម្មាធិ ការសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកែប លោកឧត្តមសេនីយ៏ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្ត កែប បានថ្លែងឲ្យដឹងថា អង្គភាពទាំងអស់ត្រូវបើកកិច្ចពិភាក្សាគ្នា រៀបចំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបាន ខ្ពស់ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ពិសេសត្រូវរក្សាឲ្យបាន នូវស្ថេរភាព សន្តិសុខនាឱកា សពិធីបុណ្យសមុទ្រលើកទី២ដែលគ្រោងនិងរៀបចំនាពេលខាងមុខនេះ។
លោកបញ្ជាក់ថា នៅក្នុងពិធីបុណ្យសមុទ្រ អាចនិងមានការសំដែងកីឡាលើឆ្នេរ លើទឹក និងលើអាកាស ដូច្នេះការរៀបចំសំដែងសិល្បៈកីឡាប្រដាល់ការប្រណាំងកង់ ប្រណាំងម៉ូតូធំ ការបង្ហាញផលិតផលទេសចរណ៏ ពិពរណ៏ម្ហូបអាហារ ស្រាបៀរនិងកម្មវិធីកំសាន្តជាច្រើនទៀត គឺត្រូវតែរៀបចំជាវិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានខ្ពស់ ដោយ ប្រើប្រាស់កំលាំង មធ្យោបាយសំភារៈ ដើម្បីបំរើការងារខាងលើនេះអោយសំរេចបានជោគជ័យតាមគោលបំណងនិងការរំពឹងទុកនៅក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះអ៊ឹង សំអុល បានធ្វើការបង្ហាញអំពីគោលដៅសកម្មភាព និងការចាត់ចែង ប្រើប្រាស់កំលាំង ពីគ្រប់អង្គភាពដោយទទួលខុសត្រូវ តាមចំណុចនីមួយៗផងដែរ។ ដោយ៖អភិរក្ស