JICA បរិច្ចាគម៉ាស៊ីនវាស់ជីបចរ៣៥០គ្រឿង សម្រាប់ទិវាជាតិ នៃសន្និសីទស្តីពីឆ្មប
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

       ភ្នំពេញ៖បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុនJICA
បានប្រកាស​បរិច្ចាកម៉ាស៊ីន​វាស់​ជីបចរ(Stethosco-pes) ចំនួន៣៥០គ្រឿងសម្រាប់​ទិវា​ជាតិ​នៃ​សន្និសីទ​ឆ្មបឆ្នាំ​
២០១៣​ និង ដើម្បី​ភាព​កាន់តែ​ប្រសើរនៃ​សុខភាព​មាតានៅតាម​បណ្ដា​ខេត្ត។

​សេចក្តីប្រកាស​ខាងលើចុះ​ថ្ងៃ​ទី​៣​ឧសភាឆ្នាំ​២០១៣បង្ហាញថាសន្និសីទ​នេះត្រូវបាន​រៀបចំ​ដោយ​សមាគម​ឆ្មប​
កម្ពុជា(CMA) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទទី​៦ខែ​ឧសភាឆ្នាំ​២០១៣ចាប់ពី​ម៉ោង៨ព្រឹករហូតដល់​ម៉ោង៥​
ល្ងាចនៅ​សណ្ឋាគារ​សាន់វ៉េរាជធានី​ភ្នំពេញក្រោម​អធិបតីភាព​លោក​បណ្ឌិតម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។

ចំណែក​ពិធី​ប្រគល់ម៉ាស៊ីនStethoscopes នឹង​ត្រូវ​ធ្វើឡើងនៅ​ចន្លោះ​ម៉ោង១១ព្រឹកដល់​ម៉ោង១២បន្ទាប់​ពី​ការធ្វើ​
បទ​បង្ហាញដោយ​មន្ទីរពេទ្យ​កំពង់ចាម​។​

សេចក្តីប្រកាស​បន្ត​ថាជា​រៀងរាល់ឆ្នាំដោយ​ធ្វើ​ការសហការ​ជាមួយ​កម្មវិធី​ជាតិ​សុខភាព​បន្ត​ពូជ​, ក្រុមប្រឹក្សា​ឆ្មប​
កម្ពុជា​, និង​ដោយ​មាន​ការឧបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍​ផ្នែក​សុខាភិបាល  CMA តែងតែ​រៀបចំ​ស​ន្និសិទ​ស្តីពីតួនាទី​
របស់​ឆ្មបក្នុង​ការលើកកម្ពស់​សេវា​ថែទាំ​សុខភាព​មាតានិង​ទារក​នៅ​ក្នុង​ប្រទេស​។

សេចក្តីប្រកាស​លើក​ឡើង​ថាម៉ាស៊ីនStethoscopes ទាំងអស់ត្រូវបាន​ផ្តល់​ជូន​តាម​រយៈ​គម្រោង​លើកកម្ពស់​
សេវា​ថែទាំ​សុខភាព​មាតានិង​ទារកតាមរយៈ​ការ​ការអភិវឌ្ឍ​សមត្ថភាព​ឆ្មបនឹង​ត្រូវបាន​ចែកជូន​ដល់​ឆ្មបដែល​
បាន​ចូលរួមនៅក្នុង​សន្និសីទដែល​មក​ពី​មណ្ឌល​សុខភាព​តាម​តំបន់​ដាច់ស្រយាល​៕​

ដោយ៖សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [699]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [787]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [619]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ស្ថាប័ន​សារព័ត៌មាន​ជាតិ​ចំនួន​១៣​ ទទួលជ័យលាភី​ក្រមសីលធម៌​អ្នកសារ​ព័ត៌មាន​ប្រចាំ​ឆ្នាំ​២០១៣​

ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តដល់ស្ថាប័នព័ត៌មាន​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


បារាំង​ស្វា​គមន៍​កិច្ច​កុង​ត្រា​ថ្មី​ស្តី​ពីប្រទេស​ស៊េរី​

ប្រទេសបារាំង ៖ លោកប្រធានាធិបតីបារាំង Francoi...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


បំផ្ទុះ​​គ្រាប់បែក​ក្នុង​ឡាន​ក្រុង​នៅឧបទ្វីប​ Sinai​ ឆក់យ​ក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​

អេហ្ស៊ីប៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្រាប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 388 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1170 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864847​ នាក់