ទិវាឆ្មប៥ឧសភា ឆ្មបកម្ពុជានឹងទទួលបានការ លើកទឹកពីប្រធានកាកបាទក្រហមកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      ភ្នំពេញខណៈកម្ពុជា និងពិភពលោកបានរួមគ្នាប្រារព្ធទិវាឆ្មប៥ឧសភា ក្រោមប្រធានបទ​ពិភព​លោក
ត្រូវការឆ្មបបន្ថែមនេះ លោកជំទាវ ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហម​កម្ពុជាបានថ្លែងលើកទឹកចិត្ត
ឆ្មបកម្ពុជាក្នុងការបំពេញការងារថែទាំសុខមាលភាពជូន មាតា និង ទារក ដើម្បីចូលរួមកាត់បន្ថយ អត្រាម
រណភាពមាតា និង ទារកនៅកម្ពុជា។

លោក ជំទាវ ប៊ុន រ៉ានីហ៊ុន សែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គ​លេខាធិការ អង្គ
ការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា  ៥ឧសភា   ជាទិវា​ឆ្មបពិភពលោក ដែលយើង
ទាំងអស់គ្នារំលឹកអំពីការងារឆ្មប ការបណ្តុះបណ្តាលឆ្មបជំនាញ ការបញ្ជូលក្របខណ្ឌរដ្ឋ និងការដាក់ពង្រា
យឆ្មបទៅគ្រប់មណ្ឌលសុខភាព ដែលជាកត្តា​ចាំ​បាច់មួយ ក្នុងការកាត់បន្ថយអត្រាមរណមាតានិងទារកនៅ
កម្ពុជាឱ្យបានទាបបំផុត ។

ជាការពិតណាស់ឆ្មបបានដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការថែទាំនៅពេលស្រ្តីមានគភ៌ ពេលសម្រាលកូន
និងក្រោយពេលសម្រាលកូន ដោយត្រូវធ្វើការថែទាំ ទាំងមាតានិង ទារក ធ្វើយ៉ាងណាឲ្យការសម្រាលកូន
មានសុវត្ថិភាពនិងធានានូវសុខភាពកូន ។

នៅក្នុងឱកាសទិវាឆ្មប ៥ឧសភា លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអំពាវ​នាវ​ឲ្យដល់គ្រប់
ដៃគូអភិវឌ្ឍន៍ទាំងអស់ ផ្តល់ជំនួយ ចូលរួមជួយបន្តគាំទ្រការងារឆ្មប ក្នុងការ​បណ្តុះបណ្តាលឆ្មបជំនាញ និង
ជួយគាំទ្រដល់ការអភិវឌ្ឍន៍ វិជ្ជាជីវៈផ្នែកនេះនៅកម្ពុជា​បន្ថែម​ទៀត។

បើតាមរបាយការណ៍សុខាភិបាល រយៈពេល៥ឆ្នាំ  កន្លងមកបានបង្ហាញថា   សុខភាពមាតា​និង​ទារកនៅ
កម្ពុជា មានវឌ្ឍនភាពគួរជាទីមោទន  ។     បើទោះបីជាកម្ពុជា សម្រេចបានសមិទ្ធផល​ល្អ តាមគោលដៅ
អភិវឌ្ឍន៍ សហស្សវត្សរ៍ឆ្នាំ២០១៥ក៏ដោយ ក៏យើងមិនអាចរីករាយបានទេ ប្រសិនបើនៅមានស្រ្តីមួយចំនួន
បន្តនៅរងទុក្ខវេទនា ដោយសារតែការមានគភ៌ និងការ​សម្រាល​កូននៅឡើយនោះ។

សូមបញ្ជាក់ថា ផ្អែកតាមទិន្នន័យពិភពលោកបង្ហាញថា     នៅលើពិភពលោក ក្នុងមួយឆ្នាំមាន​ស្រ្តីជាមាតា
ប្រហែលជា ២៨៧.០០០នាក់ និង ទារក ប្រហែលជា៣លាននាក់បានស្លាប់​ក្នុង​អំឡុងពេលមានគភ៌ ពេល
កំពុងសម្រាល និងក្រោយពេលសម្រាលកូន និងមានស្រ្តីជាច្រើន​លាននាក់ បានទទួលរងនូវផលវិបាក និងពិការភាពនៅ ក្រោយពេលសម្រាលកូន៕

សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1325]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1230]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1049]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1054]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1150]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កង​យោ​ធា​របស់​ប្រទេសអ៊ីស​សាអែល​ធ្វើការវាយ​ប្រហារ​លើប្រទេស​ស៊េរី​

សហរដ្ឋអាមេរិក៖ មន្រ្តីយោធាមួយរូបរបស់សហរដ្ឋអាមេរិកប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


​សម្តេច​តេជោ ​ហ៊ុន សែន ​៖ ការទាមទារឡើង​ប្រាក់ខែកម្មករ ​ដល់ ​១៦០ ​ដុល្លារ ​គឺមិនអាចទៅរួច​

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​គម្រោង​សាងសង់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [399]


៩នាក់ស្លាប់ ​និង១៤នាក់របួស​ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​

ភ្នំពេញ៖ ​យ៉ាងហោចណាស់មនុស្ស​ ០៩នាក់បានស្លាប់​ និង ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 503 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 371 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1133058​ នាក់