ថ្ងៃសិទ្ធិនារី​ ជា វិបុល​ ធ្វើឱ្យភរិយា​ស្រក់ទឹកភ្នែក​ដោយនឹក​ស្មានដល់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

      ក្នុងវីដេអូ Click ដែឡមានរយៈពេលជាង២០នាទី ភ្ជាប់ជាមួយនឹងការរៀបរាប់ពីប្រវិត្ត​ទំនាក់ទំនងស្នេហា​គ្រា​ដំបូង​​​​ក្រោយរបស់លោក ជា វិបុល ពីអ្នកនាង គង់ សុជាតិ ក្លាយជា ស្រ្តីមេម៉ាយកាយរងាកូន២នាក់ នៅក្នុងបន្ទុកគ្រួសារ។

       លោក ជា វិបុល បានរៀបរាប់ពី អនុស្សាវរីយ៍គ្រាដំបូង រហូតអ្នកទាំងពីរបាន​ជួប​គ្នា​ជា​ដៃ​​គូជីវិត ប្តី ប្រពន្ធស្រប​ច្បាប់ រួម​ទាំងបទពិសោធន៍ផ្អែមល្អែម ល្វីងជូរចត់ ដែល​បាន​កើត​​មាន​ឡើងក្នុងរង្វង់គ្រួសារ ធ្វើឱ្យ អារម្មណ៍ពិធី​​​​​​ការនី​សម្រស់​មិនចាញ់ក្រមុំឯទៀត មានការ​រំភើបចិត្តយ៉ាងខ្លាំងរហូតដល់ ថ្នាក់ស្រក់ទឹកនេត្រានៅ​​​​​លើវេទិកា​តន្រ្តី​ទូរ​ទស្សន៍​ My TV  ដោយពុំដឹងខ្លួនបន្តិតសោះ។ នេះជាការក្តុកក្តួលរំភើបចិត្តព្រោះសេចក្តី និងមិន​នឹក​ស្មាន​ដល់។

       តាមរយៈនៃការបង្ហាញវីដេអូខាងលើនេះ ធ្វើឱ្យសាធារណជនអាចសន្និដ្ឋានបានថា កន្លងមកនេះ សម្ព័ន្ធភាព​ស្នេហា​រវាងអ្នកទាំងពីរដែលមានវ័យរៀងចាស់ អាចនឹងប្រឈម ជាមួយការប្រេះស្រាំនៅពេលណាមួយ ព្រោះអ្នក​ទាំងពីរមានវ័យ និងរូបសម្រស់ខុសគ្នា ឆ្ងាយបន្តិត ម៉្យាងលោក ជា វិបុល អាចនឹងមានបញ្ហាជាមួយ​កូនៗរបស់​អ្នក​នាង ផងដែរ។ ប៉ុន្តែ សាធារណជានមួយចំនួនបង្ហើបឱ្យដឹងថា សុភមង្គលគេទាំងពីរម្នាក់នេះ​ពិតជាអាច កើតមានទៅ​លើក្រុមគ្រួសារតារាសិល្បៈមួយគូនេះមិនខាន ព្រោះកូនៗរបស់អ្នកនាង ពេញ ចិត្ត និងគោរពស្រឡាញ់លោក វិបុល ដូចជាប៉ាបង្កើតស្របពេលដែលស្វាមីវ័យ​ក្មេងរូបនេះ ចេះសម្របខ្លួនជាមួយភរិយា នៅពេលមានភ្លើងកំហឹងក្នុង​គ្រួសារ​​​ម្តងៗ ដូចចំណងស្នេហាលើកទី២ របស់ពួកគេទាំងពីរមិនអាចជួបលទ្ធផលដូចចំណងស្នេហ៍ គ្រាដំបូងនោះ​​ឡើយ។

      

       ភ្លាមនោះ គង់ សុជាតិ បានស្ទុះទៅឱបស្វាមីរបស់ខ្លួនដោយក្តីរំភើបសប្បាយរីករាយ ព្រោះអ្នកនាងមិនបានដឹង​ថា ស្វាមី នឹងមកចូលរួមកម្មវិធីនោះឡើយ។ មហាជនបាន សម្តែងការអបអរយ៉ាងខ្លាំងនៅពេលឃើញ​តារាសិល្បៈ​ដែលចេះផ្តល់តម្លៃឱ្យភរិយាដូចជាៈ លោក វិបុស បានចាត់ទុកថា ចំណងស្នេហ៍តារាសិល្បៈមួយគូនេះ ជាចំណង​ស្នេហ៍​​ដ៏ល្អប្រចាំឆ្នាំ២០១៤ក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងសង្គមខ្មែរ និងជាសកលផងដែរ។ ជា​ដំបូង​និយាយ​ពី​កំណើត​​​ស្នេហ៍​របស់​លោក​លើ​អ្នក​នាង គង់ សុជាតិ រួម​ទាំង​តម្លៃ​នៃ​បុគ្គលិក​លក្ខណៈ របស់​ភរិយា​ខ្លះ​ៗ​ផង។ អ្នក​នាង គង់ សុជាតិ ដំបូង​សើច​ញញឹម​បៀម​ជាប់​នឹង​មោទនភាព ប៉ុន្តែ​ចុង​ក្រោយ ស្រាប់​តែ​យំ​ទឹក​ភ្នែក​រហាម​ដូច​កូន​ក្មេង រំភើប​ចិត្ត​ខ្លាំង​ពេក។ អ្នក​ថ្លែង​ថា កន្លង​មក​នាង តែង​តែ​ព្យាយាម​ទប់​មិន​ឲ្យ​យំ​ទេ បើ​ទោះ​ក្នុង​ថ្ងៃ​មង្គល​ការ និង​សម្ភាសន៍​ក្នុង​កម្មវិធី “CTN ប៉ុស្តិ៍ ២១” និយាយ​ពី​ចំណង​ស្នេហ៍​ក៏​ដោយ ប៉ុន្តែ​យប់​នោះ អ្នក​នាង បាន​បរាជ័យ​ក្នុង​ការ​វា ជាហេតុ​ធ្វើ​ឲ្យ​អ្នក​នាង យំ​ខ្លាំង​មែន​ទែន…

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1328]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1107]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1409]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1424]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1337]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការធ្លាក់​បាឡុង​ខ្យល់​នៅប្រទេស​នូវែល​ហ្ស៊េឡង់​ឆក់យកជីវិតមនុស្ស​ ១១នាក់​

ប្រទេសនូវែលហ្ស៊េឡង់៖ មន្រ្តីប៉ូលីសនូវែលហ្ស៊េឡង់បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [424]


​នៅក្នុង​ឆ្នាំ​២០១៣ ​អង្ករកម្ពុជា​នាំចេញទៅ​កាន់ទីផ្សារ​បរទេស​មាន​ចំនួន​កើនឡើង ​

ភ្នំពេញ៖ បើទោះបីប្រទេសកម្ពុជា ជួបស្ថានការណ៍តឹងតែងព...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [659]


កម្មវិធីប្រកួតប្រជែង ​លក្ខណះសិល្បះ ​ស្វែងរកយុវជន​ចេះឆ្នៃ ប្រឌិត​ បទភ្លេងចម្រៀងថ្មី ​

ភ្នំពេញ៖ «ស្តាប់​ចម្រៀង​របស់ខ្ញុំ​» ​ជា​កម្មវិធី​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [420]


ប្រទេស​ចិន​បញ្ជូន​នាវា ​៩គ្រឿង​ដើម្បី​ស្វែង​រក​យន្ត​ហោះ​ MH 370​​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមធ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


​ស្ពានតាខ្មៅ​សាងសង់​សម្រេច​បាន​៩០​ភាគរយហើយ​ នឹង​បើក​ឱ្យដំណើ​រឆ្នាំ​២០១៤ ​ខាងមុខនេះ​

ភ្នំពេញ៖ ស្ពានបេតុង​ប្រវែង ជាង​៨០០​ម៉ែត្រ និង​ផ្លូ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [403]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 66 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 96 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039363​ នាក់