លោកសមរង្ស៊ីត្រូវបានលើកលែងទោស​ពីព្រះមហាក្សត្រ​តាមសំណើ​សម្តេចតេជោ សែន
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលនៅថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ២០១៣នេះ
ថា លោក សម រង្ស៊ី មេដឹកនាំ គណបក្ស ប្រឆាំងដ៏ធំនៃប្រទេសកម្ពុជា ដែលកំពុងនិរទេសខ្លួនទៅនៅក្រៅ​
ប្រទេសកាលពីខែតុលាឆ្នាំ២០០៩ ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោស​
ព្រះរាជទាន លើកលែងទោស កាលពីថ្ងៃសុក្រទី១២ ខែកក្កដាឆ្នាំ២០១៣ បន្ទាប់ពីមានសំណើអន្ដរាគមន៍ពី​
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី ។

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថាការស្នើសុំ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ឲ្យ​លោក​សមរង្ស៊ី រួច​ពី​ទោសពៃ​រ៍​
ហើយ​អាច​វិល​ចូលមក​កម្ពុជា​វិញទាន់​ឱកាស​នៃ​ថ្ងៃ​ឃោសនា​រក​សំឡេងឆ្នោត​នោះគឺ​បន្ទាប់ ពីលោកសម រង្ស៊ី
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣បានសរសេរលិខិត ទូលថ្វាយព្រះមហាក្សត្រ ដើម្បីសុំឱ្យ​ព្រះអង្គ​ប្រោស​
ព្រះរាជទានលើកលែងទោស ។ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ តាមរយៈវិទ្យុសំឡេងសហរដ្ឋអាម៉េរិក
លោក សម រង្ស៊ី បានបន្ទន់ ឥរិយាបថ ចំពោះសម្ដេចតេជោ ហ៊ុន សែនក្នុងន័យមានតែសម្ដេចតេជោ ហ៊ុន សែន​
ទេ ដែលអាចធ្វើអន្ដរាគមន៍ទៅព្រះមហាក្សត្រដើម្បីឱ្យព្រះអង្គព្រះរាជទាន​លើកលែងទោស​ទៅដល់រូប​លោក
និងជាការបង្ហាញបង្រួបបង្រួមជាតិសាសន៍ ខ្មែរដូចគ្នា ។
លោក សម រង្ស៊ីតែងតែអំពាវនាវបរទេសឱ្យផ្ដាច់ជំនួយគៀបសង្កត់មកលើរដ្ឋាភិបាល សម្ដេច ហ៊ុន សែន។
រហូត​ដល់ថ្មីៗនេះ លោក សមរង្ស៊ី បានសរសេរលិខិតទៅកាន់ បណ្ដាប្រទេសហត្ថលេខីនៃកិច្ច​ព្រមព្រៀង​
ទីក្រុងប៉ារីស និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយស្នើសុំឱ្យជួយអន្ដរាគមន៍ ចំពោះរូបលោក​
បាន​វិលត្រឡប់មកប្រទេសកម្ពុជា វិញ ។ ដោយមិនមានលទ្ធផល ទីបំផុតលោកសម រង្ស៊ី បានបន្ទន់ឥរិយាបថ​
ងាក​មករកនិយាយជាមួយសម្ដេច ហ៊ុន សែន ទោះបីជាមិនផ្ទាល់ក៏តាមរយៈវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ក្នុង​
ន័យថា មានតែខ្មែរនិងខ្មែរទេ ទើបអាចរកដំណោះស្រាយគ្នាបានជាពិសេសមានតែសម្តេចតេជោ ហ៊ុន សែន
បុរស ខ្លាំងកម្ពុជាតែមួយប៉ុណ្ណោះ ។
សម្តេចតេ​ជោ​បានធ្វើ​លិខិត​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​ការលើកលែងទោស​ដល់​លោក​សម រង្ស៊ី ឲ្យ​បាន​
វិលចូល​ស្រុក​វិញចូលរួម​ការបោះឆ្នោតជាតិ​នា​ថ្ងៃទី​២៨ ខែកក្កដា ខាង​មុខនេះ​។​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា
ក្រោយពី​បានការ​លើកលែងទោស​លោ​ក​សមរង្ស៊ីនិង​វិល​មក​ស្រុក​វិញ​មុនពេលកំណត់ ពោល​គឺអាច​ថ្ងៃនេះ​ឬ​
ថ្ងៃស្អែក​។
ដូច្នេះពេលនេះស្ថានការណ៍នយោបាយនៅកម្ពុជា គ្មានអ្វីជាស្មុគ្រស្មាញនោះទេហើយការបោះឆ្នោត​នៅថ្ងៃទី​
២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះពិតជានឹងប្រព្រឹត្ដទៅដោយរលូន សេរី យុត្ដិធម៌ ត្រឹមត្រូវ នឹងអាចទទួល​
យកបាន៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ព្រឹទ្ធសភាផ្សព្វផ្សាយ​ពីការវិវត្តនៃ​កំណែទម្រង់​រដ្ឋបាលថ្នាក់ក្រោមជាតិ​

ភ្នំពេញ៖ គណៈកម្មការទី៤នៃព្រឹទ្ធសភា សហការជាមួយអគ្គល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [520]


​ចិន​​ផ្តល់​​បរិក្ខា​​ពេទ្យ​​ដល់​​ក្រសួង​​សុខាភិបាល​​កម្ពុជា​​

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមនមិត្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [455]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 630 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1220 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231319​ នាក់