​បើកវេ​ទិកា​សាធារណៈ​​ ​ស្តីពី​ការត្រួត​ពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

​ភ្នំពេញ៖​ ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ​​នៅ​ព្រឹក​ថ្ងៃទី​១៧ខែធ្នូឆ្នាំ​២០១៣នេះបើកឲ្យ​មាន​​​វេទិកាសាធារណៈ​មួយ ស្តី​ពី​ការ​ត្រួត​ពិនិត្យ​​យានយន្ត​ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់​របស់​យានយន្តដឹកជញ្ជូន​ ដើម្បីធានាឲ្យការដឹកជញ្ជូន​ប្រព្រឹត្តទៅតាម​ច្បាប់​​និងបទបញ្ជារបស់រាជ​រដ្ឋាភិបាលត្រឹមត្រូវ ក្នុងការប្រកបអាជីវកម្ម និងធានាដល់ស្ថិរភាពផ្លូវថ្នល់បានយូរអង្វែង ព្រមទាំង​ស្វែង​រក​ដំណោះស្រាយរួមគ្នាបន្ថែមលើការខ្វះខាតកន្លងមក និងចាត់​វិធាន​ការចំពោះ​អ្នកប្រព្រឹត្តល្មើសច្បាប់។ ​ក្រោមវត្តមាន​ លោក ត្រាំ​ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មានអ្នកពាក់ព័ន្ធ​ចូលរួមចូលរួមជាច្រើននាក់ នៅទី​ស្តីការក្រសួង​។​

បើតាមរបាយការណ៍លោក លឹម ស៊ីដេនីន ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំការ​ត្រួត​ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បាន​លើកឡើងពី​រនៃការទប់ស្កាត់​បទល្មើស​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ​ថា គោល​​បំណង​​ធ្វើការ​ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​សកម្មភាព​អនុវត្ត​ច្បាប់ និង​បទបញ្ជា​របស់​រាជរដ្ឋា​ភិបាល​​​ក្នុង​ការ​ទប់ស្កាត់​នូវ​បទល្មើស​ដឹក​ជញ្ជូន​លើស​ទម្ងន់ និង​ដើម្បី​ស្តាប់​នូវ​មតិយោ​បល់​របស់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ឬ​ ម្ចាស់​យានយន្ត​​ដឹកជញ្ជូន​ដែល​កំពុង​ជួបប្រទះ​នា​ពេល​កន្លងមក​ ទាំង​ការ​លំបាក និង​ទាំង​ការ​សម្រប​សម្រួល​ពី​គ្រប់​សមត្ថកិច្ច​ឈរជើង​នៅ​តាម​ស្ថានីយ​ ជញ្ជីង​ចល័ត និង​ដើម្បី​ស្វែងរកដំណោះស្រាយ​រួម​បន្ថែម​ទៀត និង​ចាត់វិធានការ​រាល់​ទង្វើ​របស់​បុគ្គល​ទាំង​ឡាយ​ណា​ដែលប្រព្រឹត្ត​ល្មើសច្បាប់​។​

​លោក ត្រាំ ​អ៊ីវតឹក រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​នៅក្នុងវេទិកា​នោះ​ថា រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​សាធារណការ រួម​ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​រៀបចំ​អោយ​មាន​ស្ថានីយ​ជញ្ជីង​ចល័ត មាន​ក្រុម​ត្រួតពិនិត្យ​ចល័ត​តាម​បណ្តា​ខេត្ត និង​ក្រុម​ចល័ត​ចម្រុះ​របស់​ក្រសួង ហើយ​ទោះជា​យ៉ាងណា​នៅ​តែ​មាន​ក្រុម​ដឹកជញ្ជូន​ មិនបានរួមសហ​ការ​ចូល​ថ្លឹង​តាម​ស្ថានីយ និង​នៅ​តែ​មាន​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត ហើយ​នៅតែ​មាន​ក្រុម​ធ្វើ​អន្តរាគមន៍​រំ​ដោះ​យក​យានយន្ត​ចេញពី​កន្លែង​ឃាត់ទុក​។លោករដ្ឋមន្រ្តីបន្ត​ថា ការធ្វើបែបនេះគឺ​យើង​គ្រាន់តែ​ចង់​ឲ្យមាន​សុវត្តិភាព​ក្នុង​ការ​ដឹកជញ្ជូន និង​មិន​បង្ករមហន្តរាយ​ដល់​ប្រព័ន្ធផ្លូវថ្នល់​​តែប៉ុណ្ណោះ​។ ហើយរយៈពេលកន្លងមក​នៅ​មិន​ទាន់​មាន​ការ​ប្តឹង​ពី​ករណី​ផាកពិន័យ​មិន​ត្រឹមត្រូវ​ណាមួយនៅឡើយ​ទេ ប៉ុន្តែ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បាន​កំណត់​ឲ្យ​ប្តឹង​សមត្ថកិច្ច​ណា​ ដែល​យក​លុយ​លើស​ពី​ការកំណត់របស់ច្បាប់ដែលមានចែង​ជាធរមាន​។

បើទោះជាមានការរិះគន់ពីមជ្ឈដ្ឋានសាធារណៈ ក៏ដូចជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់​យាន​យន្ត​​មួយ​​ចំនួនបាន​ធ្វើការតវា​បិទ​ផ្លូវ ឬ អន្តរាគមន៍ និងមានការចុះផ្សាយភាពអវិជ្ជមាន​មួយចំនួនកន្លងមកក្តី លោករដ្ឋមន្រ្តីបានមើលឃើញថា ក្រោមកិច្ចខិតខំ​ប្រឹង​ប្រែង​​អនុវត្តច្បាប់ របស់មន្រ្តីគ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ ធ្វើឲ្យបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិត​កំណត់មានការថយចុះ​ច្រើន។ មួយវិញទៀតដើម្បីទប់​ស្កាត់នូវរាល់បទល្មើសនៃការដឹកជញ្ជូន​ទាំងអស់នោះបាន គឺវាទាល់តែមានការ​ចូលរួមចំណែកពី​យើង​គ្រប់គ្នា ។

សូមបញ្ជាក់ថា នៅពេលថ្មីកន្លងមកនេះ មានក្រុមអាជីវករ​ដែលរ​ក​ស៊ី​ដឹក​កសិផលយកទៅលក់​នៅ​ព្រំប្រទល់ដែន​ប្រទេសជិតខាង​បាន​ចោទប្រកាន់ក្រុម​ជញ្ជីង​ចល័ត​ដែល​ចាំ​ថ្លឹង​រថយន្ត​ដែល​​ដឹក​លើស​ទម្ងន់នៅ​តាមស្ថានីយ៍​និមួយៗ កំពុងតែ​គាប​ជំរិត​ទារប្រាក់​ពី​ពួកគាត់ ដោយ​សំអាង​ទៅលើ​​​ស.ជ.ណរបស់​គណៈរដ្ឋមន្ត្រី ឬ ការងារចំពោះមុខដែលក្រសួងសាធារណៈការ និងដឹក​ជញ្ជូនបាន​ដាក់ចុះ ពិសេសគឺអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលឲ្យ​ទប់ស្កាត់ការខូច​ផ្លូវ​ថ្នល់​ដែលបណ្តាលមកពីការដឹកលើទម្ងន់ ៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែក​ ២គ្រាប់​នៅប្រទេស​នីហ្ស៊េរី​យ៉ាឆក់​យក​ជីវិត​មនុស្សចំ​នួន ​១០នាក់​

ប្រទេសនីហ្ស៊េរីយ៉ា៖ ការបំផ្ទុះគ្រាប់បែកចំនួន ២គ្រា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


ក្រុមអ្នកពាក់ពន្ធ័កំពុងដាក់​ផែន​ការ​បន្ស៊ាំនៃ​ការ​ប្រែប្រួលអាកាសធាតុ

មូលនិធិវិនិយោគអាកាសធាតុ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [613]


គ្រោះថ្នាក់​ចរាចរណ៍​នៅតំបន់​ West Lothian​ បណ្តាល​អោយមនុស្ស​ម្នាក់​ស្លាប់​

ប្រទេសស្កុតលែន៖ កាលពីថ្ងៃម្សិលមិញ គ្រោះថ្នាក់ចរាចរ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 427 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1320 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864997​ នាក់