ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុកម្ពុជា និង ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃព្រហស្បត្តិទី១៦ ឧសភានេះ បានចុះហត្ថលេខាលើឥណទានសម្បទានចំនួន៨៨៥២លានយ៉េន
ជប៉ុន ស្មើនិងប្រមាណ៩០,៤៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់
ផ្លូវជាតិលេខ៥ពីក្រុងបាត់ដំបងដល់ក្រុងសិរីសោភ័ណ។
ការផ្តល់នេះធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើ
ឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងបាត់ដំបងដល់ក្រុងសិរីសោភ័ណ” រវាងlលោកឧបនាយក
រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា ជាមួយលោក Arakawa Hitoro អនុប្រធាន
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ពិធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងអំពី
កិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងការជួយគាំទ្រដល់
កិច្ចអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលជប៉ុននឹងផ្តល់ឥណទានសម្បទាន
ចំនួន៨៨៥២លានយ៉េនជប៉ុន ស្មើនិងប្រមាណ ៩០,៤៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឲ្យ
ប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងបាត់ដំបង ដល់ក្រុងសិរីសោភ័ណ។
លោកគាត ឈន់ បានគូសបញ្ជាក់ថា បន្ទាប់ពីខកខានអស់រយៈពេលប្រមាណ ៣០ឆ្នាំ រដ្ឋាភិបាលជប៉ុន
បានបន្តផ្តល់ឥណទានយ៉េនជប៉ុនឡើងវិញជូនរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ១៩៩៩ ហើយសរុបទាំងការ
ផ្តល់ឥណទានពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន១២លើក សម្រាប់ការអភិវឌ្ឍ
នៅកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ៥០ពាន់លានយ៉េនជប៉ុន សើ្មនិងប្រមាណ ៥០០លានដុល្លារអាមេរិក។
តាមរយៈគម្រោងនេះ ផ្លូវតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីក្រុងបាត់ដំបង ដល់ក្រុងសិរីសោភ័ណប្រ
វែងសរុប៨៣គីឡូម៉ែត្រ នឹងត្រូវធ្វើការសាងសង់ និងកែលម្អ ក្នុងនោះរួមមាន ពង្រីកផ្លូវប្រវែង៤៧គីឡូ
ម៉ែត្រ ក្នុងចន្លោះក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ ទៅជាផ្លូវ៤គន្លង និងសាងសង់ផ្លូវវាងក្រុងបាត់ដំ
បងប្រវែង២៣គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណប្រវែង១៣គីឡូម៉ែត្រ ជាផ្លូវថ្មីមាន២គន្លង។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៥គឺជាផ្នែកមួយនៃផ្លូវ Asian Highway No.1 ហើយការធ្វើឲ្យប្រសើរឡើងនូវកំ
ណាត់ផ្លូវនេះ នឹងមិនត្រឹមតែជួយលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ខេត្តបាត់ដំបង និងខេត្ត
បន្ទាយមានជ័យ ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិសម្រាប់កសិកម្ម និងកសិ-ឧស្សាហកម្ម
ប៉ុណ្ណោះទេវាក៏បានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គផង
ដែរ ជាពិសេសនៅតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។
ជាមួយគ្នានេះ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ជាមួយប្រជាជនដែលរស់នៅតាមបណ្តារ
ខេត្តទាំងនេះ ដោយផ្តល់លទ្ធភាពឲ្យប្រជាជនធ្វើដំណើរ បានគ្រប់រដូវទៅកាន់ទីកន្លែងផ្សេងៗដូចជាទី
ផ្សារ សាលារៀន មន្ទីរពេទ្យ ពិសេសការដឹកជញ្ជូនកសិផលនិងទំនិញទៅកាន់ទីផ្សារបានលឿន តម្លៃ
ថោក និងចំណេញច្រើន។ លើសពីនេះទៅទៀតគម្រោងនេះនឹងជួយបង្កើនល្បឿននៃការធ្វើពាណិជ្ជកម្ម
អន្តរជាតិក្នុងតំបន់ និងសកម្មភាពធុរកិច្ចក្នុងស្រុកដែលគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងនិង
ប្រកបដោយចីរភាពនៅកម្ពុជា៕
ដោយ៖សស្អាត