ភ្នំពេញៈ ប្រកាសផ្លាស់ប្តូរមុខតំណែងអភិបាលរងរាជធានីភ្នំពេញ១រូប ដើម្បីកំណែទម្រង់ស៊ីជម្រៅ លោកច័ន្ទ សំអាន ទៅបម្រើការងារនៅខុទ្ទការល័យក្រសួងមហាផ្ទៃ លោកអ៊ាន អូនី ជាអភិបាលរងខេត្ដតាកែវ មកជាអភិបាលរងរាជធានីភ្នំពេញ ។
ពិធីប្រកាសផ្លាស់ប្តូរតំណែងនេះធ្វើឡើងក្រោមអធិបតីភាពលោកសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ រួមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធចំណុះឲ្យសាលារាជធានី ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី ២៨ ខែមីនា នៅសាលារាជធានីភ្នំពេញ ។
លោក អ៊ាន អូនី ដែលត្រូវបានមកកាន់ដំណែងជាអផិបាលរងរាជធានីភ្នំពេញក៍បានឡើង ប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ លោកនឹងខិត ខំអនុវត្តការងារដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងប្រឹងប្រែងប្រើឲ្យអស់លទ្ធភាពនូវសក្តានុពលធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ រីកចម្រើន និងខិតខំប្រែក្លាយអាណាចក្រនៃទឹកដីរាជធានីភ្នំពេញមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិសយ័ ។
លោកបន្ដថា «លោកនិងខិត ខំបន្ដប្ដេជ្ញាគោរពនូវរាល់គោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង សាលាបរាជធានីភ្នំពេញ ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជូន ពិសេសប្រតិបត្ដិឱ្យបានម៉ត់ចត់នូវគោលនយោបាយ ភូមិ សង្កាត់មាន សុវត្ថិភាព និងកម្មវិធីកំ ណែទម្រង់រដ្ឋបាល នៅថ្នាក់ ក្រោមជាតិ ព្រមទាំងអនុវត្ដឱ្យមានប្រសិទ្ធិភាពនូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនិងគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្ដិទី៥ នេះ»។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការផ្លាស់ប្ដូរតំណែងនេះមិនមែងតាមតែការនឹកឃើញនោះទេគឺមាន ច្បាប់ទម្លាប់មានក្រឹត្យក្រមមានសេនាយោច្បាស់លាស់និយាយជារួម គឺមានច្បាប់បែបបទរដ្ឋបាលពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ ហើយការផ្លាស់ប្ដូរ តំណែងនេះជារឿងធម្មតាទេ អ្នក់ដែលចូលទៅកាន់ភារៈកិច្ចថ្មី វាត្រូវតែមានអ្នកចូលជំនួស ធ្វើការថ្មីអញ្ជឹងហើយ ។
លោកបន្ដថា រាជរដ្ឋាភិបាល កំពុងអនុវត្ដនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ដ្រ ចតុកោណតំណាក់កាលទី៣ ប្រកបដោយជោគជយ័ ដោយបានធ្វើការកែទម្រង់ជាតិមួយដ៍ទូលាយ និងស៊ីជម្រៅ ក្នុងនោះបានអនុវត្ដគោលនូវ នយោបាយវិមជ្ឈការ និងវិសហមជ្ឈ ការ គឺការធ្វើប្រតិភូកម្មអំណាចមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងរបៀបរបបការងារនៅមូលដ្ឋានសំ ដៅធ្វើឱ្យមានតម្លាភាព គណនេយ្យភាព ក្នុងការផ្ដល់សេវាកាន់តែជិត និងរហស័ជូន ដល់ ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះលោកសក់ សេដ្ឋា ក៍បានស្នើឱ្យអភិបាលរងថ្មីដែលកាន់តំណែងនេះត្រូវបន្ដថែរក្សា និងការពារឱ្យបានគង់វង្សនូវរាល់សមិទ្ធផលនានារបស់រាជធានីភ្នំពេញ ប្រកបដោយតម្លាភាព និងពង្រីក ពង្រឹងទំនាក់ទំនងឱ្យបានល្អរវាងស្ថាបន័រដ្ឋ ស្ថាប័នឯកជនពិសេសរវាងបុគ្គល និងបុគ្គល និងសហការីក្រោមឱវាទ ឲ្យបានល្អ ក្នុងភាពជាដៃគូ ការងារ រួមទាំងសង្គមស៊ីវិល និង អង្គការ ក្នុងនិងក្រៅទាំង អស់ដែលមានទីតាំងនៅ រាជធានីភ្នំពេញ ពិសេសត្រូវបន្ដពង្រឹងសម្ពន្ធ័ មេត្រីភាពនិងសហប្រតិបត្ដិការអន្ដរជាតិជាមួយបណ្ដាសហគមន៍នានាបន្ដទៀតឱ្យបានល្អប្រសើរ ៕
ដោយ៖ ភីនរ៉ា