ភ្នំពេញ៖ សន្និសីទថ្នាក់អន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មាននឹងប្រារពធ្វើនៅថ្ងៃទី៣០-៣១ខែឧសភាខាង
មុខនេះនៅសណ្ឋាគារកាំបូឌីយ៉ាណា។ ដោយកិច្ចសហការរវាងអង្គការសហប្រជាជាតិទទួលបន្ទុកការអប់
រំវប្បធម៌និងវិទ្យាសាស្ត្រ (UNESCO) ស្ថានទូតប្រទេសស៊ុយអ៊ែត វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ
(API) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
សន្និសីទថ្នាក់អន្តរជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតកិច្ចសន្ទនាក្នុងចំណោមក្រសួងស្ថាប័នរដ្ឋា
ភិបាលសង្គមស៊ីវិលនិងដៃគូរអភិវឌ្ឍន៍ដែលពាក់ព័ន្ធនានាអំពីបញ្ហានិងការប្រឈមនានាដែលជាប់ទាក់ទង
ទៅនឹងការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានកម្រិតស្តង់ដាអន្តរជាតិនៅកម្ពុជា ។
ក្នុងនោះមានអ្នកជំនាញជាតិនិងអន្តរជាតិមកពីប្រទេសស៊ុយអ៊ែតថៃឥណ្ឌូនេស៊ីឥណ្ឌានិងហ្វីលីពីននឹងមក
ចែករំលែកបទពិសោធន៍គ្នាអំពីការធ្វើសេចក្តីព្រាងការអនុម័តនិងអនុវត្តន៍ច្បាប់នេះ ពីប្រទេសរបស់ពួកគេ។
ក្នុងសន្និសីទនេះក៏នឹងមានមន្ត្រីរដ្ឋាភិបាលសមាជិកសភាចូលរួមជាច្រើនរូបហើយរំពឹងថាសម្តេចតេជោនាយ
ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងថ្លែងសុន្ទរកថាបិទ សន្និសីទនេះផងដែរ៕