Bosch Security Systems បង្ហាញ​ប្រព័ន្ធប្រកាស​អាសន្ន​អគ្គីសនី​និង​សំឡេង​ទំនាក់ទំនង​សម្រាប់​បដិសណ្ឋារកិច្ច
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញៈខណៈដែលប្រទេសកម្ពុជា មានការរីកចំរើនជាបន្តបន្ទាប់លើការស្ថាបនា សំណង់ អគារ តូចធំ​ជាច្រើន​សម្រាប់​ការអភិវឌ្ឍន៍ជាតិ ប្រព័ន្ធការពារសុវត្ថិភាព តាមអគារតូច ធំទាំង​នោះត្រូវបានគេមើលឃើញថា​មាន​សារ​សំខាន់ណាស់នៅពេលមានហានិភ័យកើតឡើង​ម្តងៗ​ នៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញ ដើម្បី​ឲ្យក្រុមអន្តរាគមន៍បានដឹងនិងជួយ​បាន​ទាន់ពេលវេលា ។


ក្រុមហ៊ុនBoschSecurity Systemsនិងក្រុមហ៊ុនGES Cambodian បានបង្ហាញនូវ​ផលិតផលថ្មីម៉ាក BOSCH របស់ខ្លួន​ដល់​អតិថិជនឲ្យស្គាល់ពីប្រព័ន្ធប្រកាសអាសន្ន និងប្រ​កាស​សំឡេង​ទំនាក់ទំនងសម្រាប់​វិស័យបដិ​សណ្ឋា​រ កិច្ច​ដែលមាន​​ស្តង់​ដា​អន្តរជាតិ​នាំចូលពី​ប្រទេសអាឡឺម៉ងមកដាក់ជាលើកដំបូងនៅទីផ្សារក្នុងប្រទេសកម្ពុជា​ខណៈ​ឧបករណ៍​បែបនេះ មានគេនាំមកលក់ជាច្រើនឆ្នាំមកហើយនោះ ។
លោក Terence Ng នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនBoschSecurity Systemsនៅតំបន់ឥណ្ឌូ​ចិន បានលើកឡើងនៅ​ក្នុងសិក្ខា​សាលាមួ​យកាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៣នេះនៅ​សណ្ឋា​គារ​សាន់វេក្នុងរាជធានីភ្នំពេញថា ក្រុម​ហ៊ុនលោកបានទាក់​ទាញមនុស្សបា​ន​ជាង​១០០នាក់មកចូលរួមហើយអ្នកទាំងនោះសុទ្ធតែជា​ ឈ្មួញកណ្តាល ទីប្រឹ​​ក្សាបច្ចេកទេស  អ្នកម៉ៅការ​ និងអតិជនទូទៅនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីឱកាសទទួលបាននូវ​បទ​ពិសោធន៍ចំពោះដំណោះស្រាយ ការពារសុវត្ថិភាពប្រកបដោយភាពច្នៃប្រឌិត និងមានទំនុក​ចិត្ត​ខ្ពស់ពី​ក្រុម​ហ៊ុន Bosch ដែលផ្តល់ជូនសម្រាប់គ្រប់វិស័យ ដូចជា អគារពាណិជ្ជកម្ម សណ្ឋាគារ និងរមណីយដ្ឋាន​ប្រណីតៗ​ជា​ដើម។
ចំណែកលោក Vin Seiha នាយកក្រុមហ៊ុន GES Cambodian បានលើកឡើងថា ការធ្វើបទ បង្ហាញអំពីដំណោះ​ស្រាយ និងការបង្ហាញសាកល្បងនៃបច្ចេកវិទ្យា ប្រព័ន្ធប្រកាសអាសន្នអគ្គីសនី និងប្រព័ន្ធប្រកាសសម្លេងទំនាក់​ទំនងម៉ាក Boschពីក្រុមអ្នកជំនាញមកពីប្រទេស​អាឡឺម៉ង់ នូវ​គុណភាព​កម្រិតស្តង់ដាអន្តរជាតិ និងមាន​បទ​ពិសោធន៍ជាង១០០ឆ្នាំនៅលើពិភព​លោក ហើយបានប្រើនៅតាមព្រលានយន្តហោះ និងតាម​សណ្ឋាគារ​ធំ។

លោកបានបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្ន និងប្រ​កាស​សំឡេង​ទំនាក់ទំនងសម្រាប់វិស័យ បដិសណ្ឋារកិច្ច​ម៉ាក Bosch ដែលក្រុមហ៊ុនលោកបាននាំមកលក់នៅកម្ពុជាមានគ្រប់កម្រិត តាំងពីថ្នាក់តូចរហូតដល់ធំ ខណៈ​ដែលក្រុមហ៊ុនដទៃនាំមកលក់នៅកម្ពុជាមានត្រឹមតែខ្នាត​មធ្យម​និងមិនទាន់មានស្តង់ដានៅឡើយនោះ។ លោក Seiha បន្តថា ឧបករណ៍ម៉ាក Bosch មានតម្លៃសមរម្យ អាចកម្រិត១ពី៦០ដុល្លារ​ឡើងទៅគឺមានន័យថាតម្លៃតាម​ទំហំនៃឧបករណ៍ ប៉ុន្តែអត្ថប្រយោជន៍របស់វាអាចជួយបញ្ជូនសញ្ញាបានលឿន និងលឺ ទៅតាមហេតុការកើត​ឡើង​​ ដែលអាចឲ្យក្រុមអ្នកជួយអន្តរាគមន៍មកជួយបានទាន់ពេលវេលា ។
លោកនាយកក្រុមហ៊ុន GES Cambodian បញ្ជាក់បន្ថែមថា ចំពោះទីផ្សារនៅកម្ពុជាលោក​រំពឹងថានឹងមាន​អតិថិ​ជន​ប្រើប្រាស់ច្រើន ដោយសារកម្ពុជាមានអគារខ្ពស់ៗ សណ្ឋាគារ​ទំនើបៗ​និងលំនៅឋានជាច្រើន ដែលចាំបាច់​ត្រូវប្រើប្រាស់វា សម្រាប់បញ្ជូនសារនៅ​ពេល​មានហានិភ័យកើតឡើង ដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ផ្សេងៗ​ដល់អាយុជីវិតមនុស្សបាន៕

 

ដោយ៖ ស្រីផល

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អង្គការកសិកម្មនិងអាហាររបស់សហប្រជា ជាតិប្រកាសថា តម្លៃអាហារនៅលើពិភពលោកនឹងឡើងថ្លៃ៤០%នៅពេលខាងមុខ

អង្គការ​កសិកម្មនិង​អាហារ​របស់​សហប្រជាជាតិ​ប្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [410]


និស្សិតសកលវិទ្យាល័យភូមិន្ទ​ទទួល​បានការ​យល់​ដឹងបន្ថែមអំពីយេនឌ័រ

អង្គការ យេនឌ័រដើម្បីការអភិវឌ្ឍ នៅកម្ពុជា​ បញ្ជ្រៀប...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [902]


​កម្ពុជា​មានស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ជា​លើក​ដំបូង​

ភ្នំពេញ៖ ​​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​បើក ដាក់​ឲ្...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1210]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 474 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 880 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230979​ នាក់