ប្រមុខរាជរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរទីតាំងសាលា ខេត្ដសៀមរាប ជាមួយទីតាំងអាជ្ញាធរអប្សរា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

        សៀមរាប៖ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាបានសម្រេច​ជា​គោល​ការ​ណ៍​ក្នុងការ​ផ្លាស់ប្តូរ​ទីតាំង​កន្លែងធ្វើការ
​រប​ស់​អាជ្ញាធរ​អប្សរាដែល​ស្ថិតនៅ​អង្គរ​ឃ្យូ​ង​យូក្បែរ​រង្វង់​មូល​ផ្លូវ​៦០ទៅជា​សាលា​ខេត្ដ​សៀមរាប​។រីឯ​អាជ្ញាធរ​
អប្សរានឹង​ផ្លាស់​ទៅធ្វើ​ការ​នៅ​ទីតាំង​សាលា​ខេត្ដ​សៀមរាបដែល​ស្ថិតនៅ​ឆ្ងាយ​ជាង​២០​គីឡូម៉ែត្រពី​ក្រុង​សៀម
រាប​វិញ​ម្ដង​។

​    ​
​មន្ដ្រីជាន់ខ្ពស់និង​បុគ្គលិក​បម្រើកា​រងារ​នៅ​សាលា​ខេត្ដ​សៀមរាប​ជាច្រើនរូបក៏បាន​បញ្ជាក់​ឲ្យដឹងថាសម្ដេច​តេ​
ជោនាយករដ្ឋមន្ដ្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានសម្រេច​រួចហើយ  ឱ្យមាន​ការផ្លាស់ប្ដូរ​ទីតាំង​សាលាខេត្ដ
ដែល​ស្ថិតនៅ​ឆ្ងាយ​ជាង​២០​គីឡូម៉ែត្រ ឱ្យមក​ដាក់​ទីតាំង​ធ្វើការ​របស់​អាជ្ញា​ធរ​អប្សរាក្បែរ​ទីក្រុង​សៀមរាបហើ
យ​អាជ្ញាធរ​អប្សរានិង​យក​ទីតាំង​សាលា​ខេត្ដ​សៀមរាបដែល​ស្ថិតនៅក្នុង​សង្កាត់​អម្ពិលជា​កន្លែងធ្វើការ​វិញ​។​

 

ជាមួយនឹង​ការប្ដូរ​ទីតាំង​ខាងលើមន្ដ្រីរាជការ​  ទាំងអស់​របស់​សាលា​ខេត្ដ​សៀមរាប  បាន​សាទរ​យ៉ាង​ខ្លាំងក្លា​
បំផុត​ចំពោះ​ការសម្រេច​ចិ​ត្ដរបស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាដែល​មន្ដ្រីរាជការ​រាប់​រយ​នាក់​របស់​សាលា​ខេត្ដ​
សៀមរាប បាន​រង់ចាំ​ជា​យូរ​មកហើយឱ្យមាន​ការផ្លាស់ប្ដូរ​ទីតាំង​សាលា​ខេត្ដ​សៀមរាប​  ដែល​នៅ​ឆ្ងាយ​នេះឱ្យ
មក​នៅក្នុង​ក្រុង​សៀមរាប​វិញប៉ុន្ដែ​ដោយសារ​កន្លងមកពួកគាត់​មិន​ហ៊ាន​តវ៉ា​តែប៉ុណ្ណោះព្រោះ​ខ្លាច​មិន​ទទួល
ជោគជ័យ​។

​    ​
​ប្រភព​ខាងលើបាន​និយាយថាទីតាំង​សាលា​ខេត្ដ​សៀមរាបប​ច្នុ​ប្បន្ន​គឺមាន​ទំហំ​ដី​ប្រមាណ​៤០​ហិកតាស្ថិត
នៅ​ឃុំ​អម្ពិលស្រុក​ប្រាសាទបាគង​។   ប៉ុន្ដែ​ដោយ​ទីតាំង​នោះស្ថិតនៅ​ឆ្ងាយ​ពី​ទីរួមខេត្ដ​សៀមរាប​ពេកក៏ត្រូវ​
បាន​គេ​ប្ដូរ​ទៅជា​សង្កាត់​អម្ពិលស្ថិតនៅក្នុង​ខេត្ដ​សៀមរាប​វិញដើម្បី​ឱ្យមាន​ឈ្មោះថាស្ថិតនៅក្នុង​ក្រុង​សៀម
រាប​។

​    ​
​ទីតាំង​សាលា​ខេត្ដ​សៀមរាបប​ច្នុ​ប្បន្ន​គឺមាន​មន្ដ្រី​តិចតួច​បំផុតបាន​ទៅធ្វើ​ការហើយ​ថ្នាក់ដឹកនាំ​មន្ដ្រី​ខ្លះទៀត
គឺ​ស្ទើរតែ​មិនបាន​ទៅធ្វើ​ការ​ទៀតផងដោយសារ​ទីតាំង​ឆ្ងាយ​ពេកនិង​មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្របើ​គិត​
ការធ្វើដំណើរ​របស់​មន្ដ្រីរាជកា​រ​៤​ជើង​ក្នុង​មួយថ្ងៃគឺ​មិន​ក្រោម​១០០​គីឡូម៉ែត្រ​ទេ​។ហើយ​អ្នក​ដែល​ទៅធ្វើ​ការ​
នៅ​សាលា​ខេត្ដ​សៀមរាបប​ច្នុ​ប្បន្នគឺ​ភាគច្រើន​ជា​មន្ត្តីមន្ទីរ​ដែលនៅកន្លែង​ខ្លាញ់ហើយ​រកលុយ​បាន​។  មន្រ្តី
នៅមន្ទីរ​ខ្លះ​ដែល​មិនមាន​ចំណូលដូច​មន្ទីរ​ផ្សេងៗគឺ​ស្ទើរតែ​រកម​នុស្ស​ធ្វើការ​ពុំបានព្រោះតែប្រាក់ខែ​របស់​
ពួកគាត់​មួយខែមិនអាច​យកមក​ចាក់​សាំង​ឡានឬ​ម៉ូតូ​សម្រាប់​ជិះ​ទៅធ្វើ​ការ​គ្រប់​ឡើយ​។តើ​ពួកគាត់​មាន​
ប្រាក់ខែ​ឯណា​ទៅ​ចិញ្ចឹម​ប្រពន្ធកូននិង​ចាយវាយ​គ្រប់​នោះ​។

​    ​
​ដោយឡែកទីតាំង​អាជ្ញាធរ​អប្សរាដែល​ស្ថិតនៅ​អង្គ​រឃ្យូ​ង​យូក្បែរ​រង្វង់​មូល​ផ្លូវ​៦០​ម៉ែត្រដែល​ធ្វើជា​សាលា​
ខេត្ដ​សៀម​​រាប​នោះគេ​មិន​បានដឹង​ចំនួន​ច្បាស់លាស់​ថាមាន​ចំនួន​ប៉ុន្មាន​ហិកតា​ទេតែ​ទីតាំង​អាជ្ញាធរ​អប្ស
រាមន្ដ្រីរាជការ​កំពុងធ្វើកា​រ​រាល់ថ្ងៃហើយ​ទីតាំង​របស់​អាជ្ញាធរ​អប្សរាក៏​ទើបតែ​កសាង​រួច​កាលពីពេល​ថ្មីៗ​នេះ
ដែរ​។​
​    ​
​មន្ដ្រីជាន់ខ្ពស់​សាលា​ខេត្ដ​សៀមរាប​ដដែលបាន​បញ្ជាក់ទៀតថាទីតាំង​អាជ្ញាធរ​អប្សរាប​ច្នុ​ប្បន្នគឺមាន​ភាព​
តូចចង្អៀត​បន្ដិច​សម្រាប់​សាលា​ខេត្ដ      ប៉ុន្ដែ​ដោយសារតែ​តូចចង្អៀត​បន្ដិច​នេះហើយទើប​រាជរដ្ឋាភិបាល​
ក​ម្ពុ​ជាសម្រេច​ឱ្យ​បន្ថែម​ផ្ទៃដី​ដែល​ទំនេរ​ចំនួន​៤​ហិកតា​បន្ថែមទៀតដើម្បី​ទុកឱ្យ​សាលា​ខេត្ដ​សៀមរាបមាន
លទ្ធភាព​កសាង​អគារ​បន្ថែម​សម្រាប់​មន្ទីរ​នានា​៕

ដោយ៖សស្អាត
​    ​
​​    ​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រជាជន​ហៃទីប្រារព្ធ​ពីធីបុណ្យខួ​ប​ដល់​អ្នកស្លាប់ដោ​យការ​រញ្ជួយ​ដី​

ប្រទេសហៃទី៖ កាលពីថ្ងៃម្សិលមិញ ប្រជាជនហៃទីរាប់ពាន់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [334]


ក្រសួងអប់រំ ​ជំរុញឲ្យយុវជនចេះស្វែងយល់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅពីបញ្ហាសុខភាពផ្លូវភេទ

ភ្នំពេញៈ ក្រសួងអប់រំ និងអង្គការក្រៅរដ្ឋាភិបាលប្រកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [392]


ថ្មីៗនេះក្រុមហ៊ុន ពាណិជ្ជកម្មចិន

បច្ចុប្បន្ន​នេះ iPhone កំពុង​តែ​ទទួល​ប្រជាប្...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [719]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 386 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1214 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864891​ នាក់