New Global Index៖ បើយោងតាមសន្ទស្សន៍ជាសកលក្នុងពេលថ្មីៗនេះក្នុងចំណោមប្រទេសទាំង ១៦២
បានអោយដឹងថា មនុស្សជាង ៣០លាននាក់ជុំវិញពីភពលោកគឺកំពុងតែរស់នៅក្នុងភាពជាទាសករ។ សន្ទស្សន៍ទាសភាពជាសកលប្រចាំឆ្នាំ ២០១៣បានបន្តទៀតថា នៅក្នុងប្រទេសប្រទេសឥណ្ឌាមានប្រ
ជាជនប្រហែលជា ១៤លាននាក់គឺជាទាសករ ខណះពេលដែលប្រទេស Mauritania គឺមានសមាមាត្រ ខ្ពស់បំផុតនៃទាសភាពប្រចាំនេះពីព្រោះប្រជាជនភាគច្រើនគឺបន្តវេនជាទាសករពីដូនតារបស់ពួកគេ។
ប្រទសហៃទីគឺជាប់លំដាប់ថ្នាក់ទី២ចំនែកឯប្រទេសប៉ាគីសស្ថានវិញគឺស្ថិតនៅក្នុងលំដាប់ទី៣នៃទាស
ភាព។ អង្គការពលកម្មអន្តរជាតិបានប៉ាន់ប្រមាណថា ប្រជាជនជាង ២១លាននាក់ គឺត្រូវបានបង្ខំអោយ
ធ្វើជាទាសករ។ អ្នកស្រី Hillary Cliton អតីតរដ្ឋលេខាធិការសហរដ្ឋ អាមេរិកបាននិយាយថា ការស្ទង់សន្ទ
ស្សន៍ថ្មីនេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ វាត្រឹមតែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ អ្នកស្រីបានទទូច
ទៀតថា សូមអោយអ្នកដឹកនាំនីមួយៗទូទាំងពិភពលោកមេត្តាបង្ហាញសន្ទស្សន៍ទាសភាពរបស់ខ្លួនដើ
ម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មទាំងនេះ។ ដោយ៖ តុលា