​យុវជន​ម្នាក់​បើក​​ម៉ូ​តូ​​បុក​​រ៉ឺ​ម៉ក​​​ដាច់​​ដៃ​​ម្ខាង​​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ក​ណ្តា​ល​ ​៖ យុ​វ​ជន​ម្នាក់​បាន​រង​របួស​ដាច់​ដៃ​ម្ខាងធ្លាក់ទៅលើទ្រូងផ្លូវ​ ​និង​អ្នក​រួម​ដំណើរ​២នាក់​ទៀត​រង​របួស​ស្រាល​  ​ខណៈ​ដែល​ជន​រង​គ្រោះ​បើក​ម៉ូ​តូ​ ​​ជ្រុល​ទៅ​បុក​​ម៉ូ​តូ​ស​ណ្តោ​ង​រ៉ឺ​ម៉កមួយគ្រឿង​ ​កាល​ពី​វេលា​ម៉ោង​២និង​៣០នាទី​ ​រំលង​​អធ្រាត្រ​ ​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២១A​ ​ចំណុច​គោល​ដៅ​K​១១ ស្ថិត​ក្នុង​ភូមិ​ព្រែក​​សំរោង​៣ សង្កាត់​តា​ខ្មៅ​ ​ក្រុង​តា​ខ្មៅ​ ​។

នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​ឆែ​ម​ ​ឆៃ​ ​ភេទ​ប្រុស​ ​អាយុ​១៨ឆ្នាំ​មាន​ទី​លំនៅ​​ភូមិ​កោះ​ខ្សាច់​ទន្លា​កើត​ ​ឃុំ​កោះ​ខ្សាច់​ទន្លា​ ​ស្រុក​ស្អាង​ ​ខេត្ត​ក​ណ្តា​ល​ ​បើក​បរ​ម៉ូ​តូ​ម៉ាកស្មា​ស់​រេ​វ៉ូ​ ​សេ​១១០ ពណ៌​​ខ្មៅ​ ​​ពាក់​​ស្លាក​លេខ​ភ្នំពេញ​ ​1AC-4881 និង ​អ្នក​រួម​ដំណើរ​២នាក់​ទៀត​រង​របួស​ស្រាល​ពុំ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​​ទេ​ ​។ ចំណែក​ភា​គី​ម្ខាង​ទៀត​ ម្ចាស់រ៉ឺម៉កពុំ​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​ដែរ​ ​ជា​ប្រភេទ​ម៉ូ​តូ​ស​ណ្តោ​ង​រ៉ឺ​ម៉ក​ ​ក្រោយ​ពី​​កើត​ហេតុ​បាន​គេច​ខ្លួន​បាត់​ ​។

ប្រ​ភ​ពព័ត៌មាននគរបាលចរាចរណ៍ដដែល​​បាន​បន្ត​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូ​តូ​របស់​គេ​ម៉ា​ក​​​ស្មា​ស់​ ​រេ​វ៉ូ​ ​ឌុ​ប​គ្នា​២នាក់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២១A​ ​ក្នុង ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ល្បឿន​លឿន​។ លុះ​បើក​​​​​មក​ដល់​ចំណុច​កើត​ហេតុ​ក៍​បាន​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូ​តូ​ស​ណ្តោ​ង​ ដែល​គេ​មិន​ស្គាល់​ម៉ាក​ ​និង​អ្នក​បើក​បរ​ប​ណ្តា​ល​ឲ្យ​​យុ​វ​ជន​ខាង​ជា​អ្នក​បើក​បរ​ម៉ូ​តូ​រង​របួស​ដាច់​ដៃ​ម្ខាង​ ​ធ្លាក់ទៅលើផ្លូវគួរឲ្យសង្វេគបំផុត និង​អ្នក​រួម​ដំ​ណើ​រ​២នាក់​ទៀត​រង​​​របួស​ស្រាល​ ​។

ប្រភព​ដដែល​បាន​បន្ត​ថា​ ​ក្រោយ​ពី​មាន​ហេតុ​ការណ៍​កើត​ឡើង​អ្នក​បើក​ម៉ូ​តូ​ស​ណ្តោ​ង​រឺ​ម៉ក​បាន​បើក ​ម៉ូ​តូ​គេច​បាត់​ពី​​កន្លែង​កើត​ហេតុ​ដោយ​បន្សល់​ទុក​តែជន​រង​គ្រោះ​និង​ម៉ូតូ​។ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ​​
។ ចំណែក ម៉ូ​តូ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​៕ដោយ៖ មករា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1450]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1216]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1521]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1552]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 11 កន្លងទៅ • បើកមើល : [1447]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កម្ពុជា ​កាន់តែជោគជ័យ​លើផែន​ការលុប​បំបាត់​ជំងឺគ្រុនចាញ់​ និង​បេ្តជ្ញា​សម្រេច​ឱ្យត្រឹមឆ្នាំ​២០១៥​

ភ្នំពេញ៖ កម្ពុជាកាន់ជោគជ័យលើ​ផែន​ការ​​លុប​បំបាត់​ជ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


កាកបាទក្រហម​កម្ពុជាបាន​ជម្រុញឲ្យនិ​ស្សិតចូលរួ​មក្នុងសកម្មភាព​មនុស្សធម៌​

និស្សិតសកលវិទ្យាល័យកម្ពុជា១២០ រូបទទួលការបណ្តុះបណ្ត...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [836]


ខ្មែរអភិវឌ្ឍសេដ្ឋកិច្ចចាត់ទុកទង្វើសង្រ្គោះជាតិ ថា ជាអំពើបំផ្លាញជាតិ

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច បានចាត់ទុកទង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [391]


ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​

ភ្នំពេញ​៖​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VT...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [412]


រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1450]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 558 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 519 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1133206​ នាក់