រដ្ឋសភា ពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការបង្ការ និងការពន្លត់អគ្គិភ័យ
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

         ភ្នំពេញ៖នា​ព្រឹក​ថ្ងៃទី​៧  ខែ​ឧសភា  ឆ្នាំ​២០១៣  ​រដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំរបស់ខ្លួននិង​បាន​លើក
យក​សេចក្តីព្រាងច្បាប់ស្តីពីការបង្ការនិង​ពន្លត់​អគ្គិភ័យ មកពិភាក្សានិង​អនុម័ត។   សេចក្តីព្រាងច្បាប់ស្តីពីការ
បង្ការនិង​ការ​ពន្លត់អគ្គិភ័យមាន៨ជំពូក  ចែកចេញ​ជា៣៣​មាត្រាមាន​គោលបំណង​លើកកម្ពស់​ការបង្ការ  និង
​ការ​ពន្លត់អគ្គិភ័យសំដៅ​ការពារ​អាយុជីវិតទ្រព្យ​សម្បត្តិបរិស្ថានសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ  និង​សុវត្ថិ
ភាព​សង្គម​។​

​សេចក្តីព្រាងច្បាប់​នេះមាន​វិសាលភាព​គ្របដណ្តប់​លើ​រាល់​សកម្មភាព​បង្ការ   និង​ពន្លត់​អគ្គិភ័យក្នុង​ព្រះរាជា
ណាចក្រ​កម្ពុជា  ​។   ​   កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រីដឹកនាំ​ដោយ​សម្តេច​តេជោនាយករដ្ឋមន្ត្រី ហ៊ុន  សែន
កាលពី​ថ្ងៃ​ទី​១៤  ខែ​ធ្នូ  ឆ្នាំ​២០១២      បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ស្តីពីការបង្ការនិង​ការ​ពន្លត់អគ្គិភ័យ​។
ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រីនេះបង្ហាញថា  គ្រោះមហន្តរាយដែល​បង្កឡើង​ដោយ​អគ្គិភ័យ​ពី​មួយ​ឆ្នាំ​
ទៅ​មួយ​ឆ្នាំចេះ​តែ​មាន​កំណើន​គួរឲ្យ​ព្រួយបារម្ភគំរាមកំហែង​ដល់​សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈប៉ះពាល់​
ដល់​អាយុជីវិតសុខុមាលភាពនិង​បំផ្លាញ​ទ្រព្យសម្បត្តិបរិស្ថាន ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​កាត់
បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​។​

​សេចក្តីប្រកាសលើកឡើងថាទន្ទឹមនឹងនោះ​ដែរការរីកចម្រើន​ផ្នែក​សំណង់​មាន​កម្ពស់​ច្រើន​ជាន់សំណង់​ជាន់​
ក្រោម​ដីនិង​សំណង់​ធម្មតារួម​ទាំង​មុខ​ទំនិញ​ងាយ​ឆេះនិ  ង​ផ្ទុះ​ឆេះ​ជា​ច្រើនដែល​បាននិងកំពុងពង្រាយនិង​ធ្វើ
​ចរាចរណ៍​នៅ​ទូទាំង​ប្រទេសដែល​ទាមទារ​ត្រូវឲ្យមាន​បទដ្ឋាន​គតិយុត្តបញ្ញត្តិ​ច្បាស់លាស់អំពី​លក្ខខណ្ឌវិធាន
ការ​បង្ការនិង​ពន្លត់​អគ្គិភ័យ​។​

​សេចក្តីប្រកាសខាងលើបន្ថែមថា     សេចក្តីព្រាងច្បាប់ស្តី​ពី​ការបង្ការ  និង​ការ​ពន្លត់អគ្គិភ័យដែល​រៀបចំឡើង​
ដោយ  ​ក្រសួង​មហាផ្ទៃអាច​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការថែរក្សា​  សន្តិសុខសុវត្ថិភាព​សង្គមសណ្តាប់ធ្នាប់​សាធារណៈការពារ​អាយុជីវិតទ្រព្យសម្បត្តិ​  ជាទូទៅកាត់បន្ថយ​ភាពក្រីក្របង្កើន​ទំនុកចិត្តដល់​វិនិយោគិននិង​អ្នកទេសចរ​។​
​សេចក្តីប្រកាស​បន្ត​ថាសេចក្តីព្រាងច្បាប់​នេះមាន​គោលដៅ​កំណត់​អំពី​ការទទួលខុសត្រូវ​រប​ស់ជន​គ្រប់រូបនិង
​អំពី​លក្ខខណ្ឌវិធានការ​នានាដើម្បី​បង្ការនិង​ពន្លត់​អគ្គិភ័យ​។
​សេចក្តីប្រកាស​ព័ត៌មានបញ្ជាក់ថាការអនុម័ត​សេចក្តី  ព្រាងច្បាប់ស្តី​ពី​ការបង្ការនិង​ការ​ពន្លត់អគ្គិភ័យអង្គប្រជុំ
​គណៈរដ្ឋមន្ត្រីតាមរយៈ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​អំពាវនាវ​ដល់​គ្រឹះស្ថាន​ឯកជន​នានាជាអាទិ៍​មាន​រោង
ចក្រ​សហគ្រាសសណ្ឋាគារ​ធំៗសូមឲ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាលដើម្បី​បង្ការនិង​ទប់ស្កាត់​គ្រោះមហន្តរាយ​
អគ្គិភ័យ​តាមរយៈ​រៀបចំ​ប្រព័ន្ធ​បង្ការ  និង​ពន្លត់​អគ្គិភ័យហើយ​បើ​អាចធ្វើ​បានគឺ   ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទុក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​"៕​


សស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​​កម្ពុជា​​រំពឹង​​ថា​​ទទួល​​បាន​​ភ្ញៀវ​ទេសចរណ៍​​៧​​លាននាក់​​នៅ​​ឆ្នាំ​​២០២០​​

ភ្នំពេញ៖ ដោយយោងទៅលើកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ពីមួ...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [386]


ស្លាប់​​ ៧នាក់​ រងរបួស​ ១២នាក់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅរដ្ឋ ​Uttar Pradesh​​

រដ្ឋ Uttar Pradesh៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 67 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 619 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039886​ នាក់