​នីកូ​ ធ្លាក់​កូដមែនឬ?​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង សូម្បី​តែ​ការ​ប្រគំ​តន្ត្រី​ធំ កាល​ពី​ថ្ងៃទី​០១ ខែ​ធ្នូ ដែល​រៀប​ចំ​ដោយ​ប៉ុស្តិ៍​បាយ័ន នោះ ក៏​គ្មាន​វត្តមាន​នីកូ ដែរ ធ្វើ​ឱ្យ​គេ​និយាយ​ថា នីកូ ធ្លាក់​កូដ​ខ្លាំង ដោយ​​សារ​មិន​ដឹង ជា​ចាប់​អ្វី​ឱ្យ​ច្បាស់...។

កាលច្រៀងនៅផលិតកម្មM នីកូ មានកូនក្មេងតូចៗស្គាល់គ្រាន់បើ តែដល់ពេល បានធ្វើជាអ្នក​កាន់​​កម្មវិធី​​នៅប៉ុស្តិ៍​បាយ័ន ដោយ​មាន​ការលើកបន្តុប​ពីបងស្រីធម៌ ស៊ឹម សូលិកា ហើយបញ្ចេញ​ឥទ្ធិ​ពល​ជ្រុល​នៅបាយ័នរហូតមហាជន​រិះគន់​ធ្ងន់ៗនោះនីកូ កំពុង​​​តែត្រូវបានក្មេងដែលស្គាល់គេ ថាតើ​តារាចម្រៀងនិយមលេងខ្លួន ដូចស្រីនេះ ចាប់អាជីពអ្វីឱ្យច្បាស់? ព្រោះអាជីពចម្រៀងមិន​ទាន់​​បាន​​​​ជោគ​ជ័យផង បែរជារត់ទៅធ្វើអ្នករៀបចំ និងដឹងនាំកម្មវិធី ទាំងនៅខ្ចីបទពិសោធន៍ ធ្វើឱ្យអាជីពសិល្បៈ​របស់​តារា​ចម្រៀង​រូបនេះ ធ្លាក់កូដខ្លាំង ហៅលែងឮ។

នីកូ មិនទាន់បានបង្ហាញមុខតាមឆាកតន្ត្រីធំៗ ដូចតារាល្បីៗមួយចំនួនឡើយ ដែលគេកំពុងតែ​ត្រូវប៉ាន់​កើបលុយច្រៀងតាម​បណ្តា​ខេត្ត នានា ស្ទើររាល់ថ្ងៃនេះ ហើយ​បណ្តា​ប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗ មិន​ហ៊ាន ហៅនីកូ ឱ្យច្រៀងទៀតដែរ ព្រោះតែតំណែង​ធំពេកនៅបាយ័ន សូម្បីតែការប្រគំ​តន្ត្រីរបស់​ប៉ុស្តិ៍​បាយ័ន ដែលរៀបចំនៅ​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក កាលពីថ្ងៃទី០១ ខែវិច្ឆិកា ដោយមានតារាល្បីៗ​ចូលរួមនោះ បែរជា បាត់មុខនីកូ ឈឹងតែម្តង ធ្វើឱ្យកូនក្មេងតូចៗ ដែលធ្លាប់ស្គាល់នីកូ នោះ បាន​ស្រងាក​ចិត្តមិនតិចទេថា ហេតុអ្វីបានជាបាត់មុខនីកូ ក្នុងវេទិកា ប្រគំតន្ត្រីយុវជនដើម្បីបុព្វហេតុជាតិ នោះ? ហើយបើនៅតែអ៊ីចឹង ទៀត នីកូ ច្បាស់ជាលែងមាន​អ្នកណា​ចំណាំ​បានជាមិនខាន ទោះបីជា ពេលនេះ បានលោតមកទើរនៅទ្រនំធំ សាន់ដេ ក៏ដោយ តែ​នីកូ ត្រូវ តារាជើងខ្លាំង ខេមរៈ សិរីមន្ត និងឆាយ វីរៈយុទ្ធ ជាន់មិនឱ្យងើប រួចឡើយ។

ទាក់ទងនឹងបញ្ហា​ខាងលើនេះ ភ្លាមនោះ នីកូ បានចេញមុខមកបកស្រាយចម្ងាល់​របស់សាធារណ​ជន លាយឡំជាមួយនឹង​សំណើច​​​ថា នោះ​ជា​ការ​ឆ្លុះ​បង្ហាញ​មិន​ត្រឹម​ត្រូវ​មួយ។ “ខ្ញុំ​បាន​ឃើញ​ព័ត៌មាន​នោះ​ហើយ​បង ខ្ញុំ​ហួស​ចិត្ត…តែ​ខ្ញុំ​អត់​ចង់​តប​អី​ទេ នាំ​តែ​វែង​ឆ្ងាយ!”។ តារា​ចម្រៀង​រូប​នេះ លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​នេះ​លោក​រវល់​ដក​ខ្លួន​មិន​រួច ទាំង​អាជីព​ចម្រៀង និង​ការ​ងារ​​ទូរទស្សន៍​ទៀត ដែល​លោក​កាន់​កម្មវិធី “វិស្សមកាល​តន្ត្រី” និង “តន្ត្រី​យុវវ័យ។ អីចឹង​នោះ ជា​មូលហេតុ​មួយ​ដែល​នាំ​លោក មិន​សូវ​បាន​ចេញ​មុខ​តាម​កម្មវិធី​តន្ត្រី​នានា។

ក្រៅ​ពី​អាជីព​ចម្រៀង និង​ការងារ​គ្រប់​គ្រង​កម្មវិធី​ទាំង​ពីរ​ខាង​លើ​របស់​ស្ថានីយ​ទូរទស្សន៍​ បាយ័ន លោក នីកូ ក៏​មាន​អាជីព​បន្ទាប់​បន្សំ​មួយ​ទៀត​ដែរ គឺ​ការងារ​ផ្នែក​រចនា​សំលៀក​បំពាក់។ ការងារ​នេះ លោក​ចាប់​ដៃ​គ្នា​ជាមួយ​លោក ណុប បាយ៉ារិទ្ធ ជា​បង​ប្រុស ក្នុង​នោះ​សំលៀក​បំពាក់​តួ​សម្ដែង​ក្នុង​រឿង “ម៉េច​ដែរ? ខ្លាច​អត់?” ដែល​កំពុង​បញ្ចាំង​នៅ Platinum Cineplex នោះ រួម​ទាំង​ម៉ូដ​សម្រាប់​ក្រុម​ម៉ូដែល​ស្លៀក​ក្នុង​កម្មវិធី​ស្រាបៀ​អង្គរ​តាម ​បណ្តា​ខេត្ត​ជា​ដើម​នោះ គឺ​បង​ប្អូន​លោក​ជា​អ្នក​រចនា។គួរបញ្ជាក់ថា អ្នកចម្រៀងណុប សម្បត្តិនីកូ កន្លងមក ត្រូវគេសង្ស័យមានស្នេហាភេទដូចគ្នា​ជា​មួយ​​ពិធីករ អៀង វិច្ឆ័យ ដោយសារតែពួកគេ​ស្និទ្ធស្នាលគ្នាខុសធម្មតា តែនីកូ និងវិច្ឆ័យ បាន​ច្រាន​ចោល​។​ ប៉ុន្តែភាពស្និទ្ធស្នាលគ្នារវាងតារាប្រុសទាំង២ដួង ធ្វើឱ្យ​ទស្សនិក​ជននៅតែសង្ស័យ។

អ្នកស្គាល់នីកូ បាននាំគ្នានិយាយថា បើអ្នកចម្រៀងរូបនេះ មិនប្រឹង​ស្តារកេរ្តិ៍ឈ្មោះ វិញ ពិតជា​ពិបាក​ហើយ ព្រោះតារាស្រករគ្នា គេទៅមុខអស់ហើយ នៅឡើយតែ នីកូ ទ្រឹងនៅសាន់ដេ ហើយស្ងប់​ស្ងាត់​ដូចសមុទ្រស្ងប់ខ្យល់ ដែល​​មូលហេតុ នៃការធ្លាក់​កូដ​របស់តារាចម្រៀងរូបនេះ ត្រូវបានអ្នក​ជំនាញ​សិល្បៈមួយចំនួន យល់ថា ដោយសារឥទ្ធិពលនៃការរិះគន់ចំពោះអត្តចរិត​របស់​តារា​រូប​នេះ កន្លងមក រួមទាំងការចាប់យកទ្រនំ និងជំនាញសិល្បៈមិនច្បាស់លាស់ ដូចពាក្យចាស់ពោលថា “ចាប់នេះ ចាប់​នោះ មិនឆ្ពោះត្រង់ណា” នោះឯង ៕ ដោយៈភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [600]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [736]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [725]

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ​ទេសអូស្ត្រាលី​របស់​នាង ​គង់ ​ច័ន្ទស្រី​មុំកា​ន់តែរំកិល​ឈាន​​ចូលមកជិតដ​ល់ ក្នុ​ងពេ​លដ៏ឆា​ប់ៗខា​ងមុ​ខនេះ ​ត្រូវបា​នប្រភ​ពបង្ហើ​ប​​ឲ្យដឹងមកថា​ តារាសម្តែ​ង គ​ង់ ច័ន្ទ​ស្រីមុំ មិន​ត្រឹម​​​តែ​មានឈ្មោះល្បី​នៅ​ក្នុង​ស្រុកខ្មែ​រប៉ុ​ណ្ណោះទេ គឺនាង​ក៏​ជាតារាស្រី​មួ​យរូ​បលេចធ្លោប្រ​ជាប្រិយភាព​ ​និងទ​ទួល​​បា​នការគាំទ្រយ៉ា​ងច្រើ​ន​ពី​សំណាក់ខ្មែ​ររស់​នៅក្រៅ​ប្រទេស។​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងពត៌មានៈតួនាទីរបស់បណ្តាញសារព័ត៌មាន មានសារសំខាន់ចំពោះបញ្ហាចរាចរណ៍

ភ្នំពេញ៖ បណ្តាញសារពត៌មានមានតួនាទីសំខាន់ណាស់ច...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 5 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 205 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748758​ នាក់