ភ្នំពេញ៖ ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន៨០នាក់ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋដើម្បីជំនួយ មន្ត្រី ដែល ចូលនិវត្តន៍ និងដើម្បីជួយសម្រួលការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែមានភាព ប្រសើរ ឡើងស្របទៅតាមការរីកចំរើនរបស់ប្រទេសយើង និងពិភពលោក។
ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ឆ្នាំ ២០ ១៤ ក្រសួងព័ត៌មាននៅឆ្នាំ២០១៤ ក្រសួងនឹងជ្រើសរើសសិស្សនិស្សិត ចំនួន៨០នាក់ឱ្យ ចូលបំរើការងារក្នុងក្រសួងព័ត៌មាន។ ក្នុងនោះបែងចែងជាមន្រ្តីគ្រប់គ្រងរដ្ឋបាល ប្រភេទក្របខណ្ឌ «ក» ៤០នាក់ និង៤០នាក់ទៀត បែងចែកជា មន្រ្តីក្រមការ ក្របខណ្ឌ «ខ» និងមន្ត្រីលេខាធិការ «គ»។ ឯកឧត្តមបន្តថា ការប្រឡងនៅក្រសួងព័ត៌មាននឹង ធ្វើ ឡើងដោយគ្មានអំពើពុករលួយ អ្វីទាំងអស់ គឺធ្វើយ៉ាងណានិស្សិត សិស្សត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ទើបប្រឡើងជាប់ ព្រោះថា ឆ្នាំនេះ ខុសពីឆ្នាំមុនៗ ដែល ក្រប ខណ្ឌ «ក»ឱ្យប្រឡងវប្បធម៌ទូទៅ និងឯកទេសជំនាញ តែឆ្នាំក្រសួងនឹងផ្តោត សំខាន់ លើភាសារជាចំបង ដូចជាភាសា អស់គ្លេស បារាំង ចិន ចាម វៀតណាមជាដើម។ ដូច្នេះ វិញ្ញាតែងសេចក្តីត្រូវសរសេរជាភាសាតែម្តង។
ឯកឧត្តម ខៀវ បញ្ជាក់ថា ក្រសួងព័ត៌មានជ្រើសរើសមន្ត្រីថ្មីដែលមានសមត្ថភាព គ្រប់គ្រាន់ដែលទើបតែបញ្ជប់ការសិក្សាទាំងអស់មានឱ្យមានឱកាសការងារធ្វើ ត្រូវ ជំនាញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិព្រោះយុវជនជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ។
បើតាមប្រសាសន៍របស់ឯកឧត្តម ខៀវការញារីទ្ធ រដ្ឋមន្ត្រីក្រសួង ការប្រឡងនេះ នឹងចាប់ផ្តើមលក់ពាក្យនៅខែមករា ឆ្នាំ ២០១៤ ព័ត៌មានលំអិតអាចទៅសាក សួរ ព័ត៌ មាននៅនាយកដ្ឋានបុគ្គលិក នៃក្រសួងព័ត៌មានរាងរាល់ម៉ោងធ្វើការ៕
ដោយ៖ អភិរក្ស