ប្រទេសអេស្ប៉ាញ៖ កាលពីថ្ងៃម្សិលមិញមន្រ្តីប៉ូលីសរបស់ប្រទេសអេស្ប៉ាញបានចាប់ខ្លួនអ្នកជួញដូរផ្លូវភេទ
ចំនួន ២៥នាក់ព្រមទាំងរថយន្តរបស់ពួកគេជាង ១០០គ្រឿង ទៀតផង។ មន្រ្តីប៉ូលីសបានអះអាង ថាជនទាំងអស់
នោះគឺបាននាំស្រ្តីជនជាតិនីសស៊េរីយ៉ា ៥នាក់អោយទៅធ្វើជាស្រីខូច។មន្រ្តីប៉ូលីសបាននិយាយបន្តទៀតថា រហូតមកដល់ពេលនេះស្រ្តីជនជាតិនីសស៊េរីយ៉ាទាំង៥នាក់នោះគឺមានសេរីភាពវិញហើយ។ មន្រ្តីប៉ូលីសដ
ដែលបាននិយាយបន្តទៀតថា ជនទាំង២៥នាក់នោះគឺត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងចំនួន ៤ដូចជា ទីក្រុង Madrid ទីក្រុងToledo ទីក្រុង Cantabriaនិងទីក្រុង Palma de។
មន្រ្តីប៉ូលីសម្នាក់ដែលស្ថិតនៅក្បែរកន្លែងកើតហេតុនោះបានប្រាប់អ្នកយកព័ត៌មានថា រថយន្តទាំង ១០០គ្រឿង
នោះគឺត្រូវបានជនទាំង ២៥នាក់ខាងលើប្រើសំរាប់ ដឹករបស់ប្រើប្រាស់ថ្លៃៗរួមមាន ថ្នាំញៀនជាដើមដែលមាន
តំលៃរហូតដល់ ៥លានអឺរ៉ូ (៦.៦លានដុល្លា)ក្នុងគោលបំណងយកទៅលក់នៅក្នុងទីក្រុង Lagose។ ប្រភពព័ត៌មាន ក្នុងស្រុកបានអោយដឹងថា ជនទាំងអស់នោះគឺបានចាប់ផ្តើមការចែកចាយតាំងតែពី ២០ឆ្នាំមុនមកម្លេះនៅក្នុង
សកលវិទ្យាល័យមួយកន្លែងរបស់ប្រទេសនីសស៊េរីយ៉ា។ ដោយ៖ តុលា