កំពង់ឆ្នាំងៈ បុរសម្នាក់ត្រូវបានក្រុមគ្រូពេទ្យបង្អែកខេត្ត កំពុងព្យាយាមជួយសង្គ្រោះជីវិត ក្រោយពេលរូបគេបានផឹកថ្នាំ
បាញ់កក់ប៉ងសម្លាប់ខ្លួន ព្រោះខឹងនឹងប្រពន្ធសុំលែងលះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧:១៥នាទី
ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅព្រៃក្រោយផ្ទះ ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីបងប្អូនបុរសប៉ងធ្វើអត្តឃាតបានបញ្ជាក់ឲ្យដឹងថា បុរសគិតខ្លីនោះមានឈ្មោះ អាត់ ជឿន អាយុ៣២ឆ្នាំ ប្រពន្ធ
ឈ្មោះ តែម តឹម អាយុ៣០ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក មានមុខរបរធ្វើស្រែរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ មុន
ពេលកើតហេតុ កាលពីម្សិលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ បុរសរងគ្រោះ និងប្រពន្ធបានឈ្លោះប្រកែកគ្នាពេញមួយថ្ងៃ
រហូតដល់ប្រពន្ធទាមទារ លែងលះ។ បន្ទាប់មកនៅព្រឹកថ្ងៃទី១២ ខែមីនានេះ ប្តី និងប្រពន្ធបានឈ្លោះប្រកែកគ្នាម្តង
ទៀត ក្រោយមកបុរសរូបនោះ បានលួចយកថ្នាំបាញ់កក់ដើរសំដៅទៅព្រៃចម្ងាយ ២៥ម៉ែត្រ នៅខាងក្រោយផ្ទះ ហើ
យផឹកថ្នាំនោះអស់១ដប។ ក្រោយមកនៅម៉ោង៨ព្រឹកថ្ងៃដដែល បងប្អូនបុរសនោះ បានប្រទះឃើញរូបគេប្រកាច់បែ
កពពុះមាត់នៅក្រោមផ្ទះ ក៏បាននាំគ្នាដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ។
ប្រភពដដែលបានបន្តថា បុរសប៉ងធ្វើអត្តឃាតរូបនោះ ធ្លាប់មានប្រពន្ធចំនួន២នាក់រួចមកហើយ ចំណែកស្ត្រីឈ្មោះ
តែម តឹម ដែលសុំលែងលះគ្នានោះ គឺជាប្រពន្ធទី៣។ គ្រូពេទ្យម្នាក់ដែលកំពុងជួយសង្គ្រោះបានប្រាប់ថា សភាពជាតិ
ថ្នាំពុលរបស់បុរសរងគ្រោះ មានភាពធ្ងន់ធ្ងរណាស់ ដែលក្រុមគ្រូពេទ្យបាននឹងកំពុងជួយសង្គ្រោះ និងតាមដានយ៉ាងយកចិត្តទុកដាក់។ ចំណែកការជួយសង្គ្រោះវិញ គឺត្រូវប្រើរយៈពេលច្រើនម៉ោង ទើបដឹងលទ្ធផល។ ករណីនេះ គេ
មិនដឹងថា បុរសរូបនេះអាចសង្គ្រោះបានឬយ៉ាងណានោះទេ៕ ដោយៈភីនរ៉ា