ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះប្រារព្ធធ្វើ ឡើងក្រោមប្រធានបទសុវត្ថិភាពក្នុងការនិយាយ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

      ភ្នំពេញ​ ៖​ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៣​ ក្រោម​ប្រធានបទ​ សុវត្ថិភាព​ក្នុង​ ការ​និយាយ
​  នា​ធា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នៅ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទាំងអស់​ ប្រារព្ធ​ធ្វើ​ឡើង​ នា​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ
ឧសភា​ ឆ្នាំ​២០១៣​ នៅ​សណ្ឋាគារ​ ហ៊ី​ម៉ា​វ៉ា​រី​ រាជធានី​ ភ្នំពេញ​ ក្រោម​អធិបតី​ លោក​    ខៀវ​ កា​ញា​រី​ទ្ធ ​ រដ្ឋមន្ត្រី
ក្រសួង​ព័ត៌មាន​ ។​

​លោក​រដ្ឋមន្ត្រី​ ខៀវ​    កា​ញា​រី​ទ្ធ​ មាន​ប្រសាសន៍​ថា​ ការ​យល់​ដឹង​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​ រដ្ឋ​ជា​បញ្ហា​
សំខាន់​ណាស់​ ហើយ​សុវត្ថិភាព​របស់​សារព័ត៌មាន​ និង​ការ​ធានា​សុវត្ថិភាព​របស់​ អ្នក​សារព័ត៌មាន​ ស្ថិត​ក្នុង​ផ្នែក​
មួយ​នៃ​សេរីភាព​អ្នក​សារព័ត៌មាន​ ចំណែក​ប្រជាជន​ទាំងអស់​ ក៏​ជា​អ្នក​សារព័ត៌មាន​​ដែរ​ ។​ ដូច្នេះ​ហើយ​ ទាមទារ
​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ងាក​មក​ស្តាប់​ វិទ្យុ​ និង​មើល​កាសែត​ ដើម្បី​បង្ហាញ​ពី​កម្រិតយល់ដឹង​របស់​ទាំងអស់​គ្នា​
។​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ អ៊ិ​ន​ធឺ​ណេ​ត​មិនមែន​ជា​ព័ត៌មាន​នោះ​ទេ​ វា​គ្រាន់​ជា​ ផ្នែក​មួយ​នៃ​ការ​ផ្តល់​ព័ត៌មាន​
ប៉ុណ្ណោះ​ ហើយ​ដំណឹង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ (facebook)​ មិនមែន​ជា​ ផលិតផល​សម្រេច​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ដំណឹង​
ពាក់កណ្តាល​ ផលិតផល​សម្រេច​ប៉ុណ្ណោះ​ ។​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ចំពោះការលើកឡើងដែលថាក្រមព្រហ្មទណ្ឌកម្ពុជា
មិនធានាសុវត្ថិភាព សម្រាប់អ្នកកាសែតនោះ សូមឲ្យិនិត្យឡើងវិញ «ក្រមព្រហ្មទណ្ឌ ដែល មិនធានាបាន ដល់
សិទ្ធិសេរីភាពសារព័ត៌មាន ប្រការនេះច្រឡំហើយ សូមពិនិត្យច្បាប់ព្រហ្មទណ្ឌ ឡើងវិញ ទំាងអស់ រឿងបរិហា
កេរ្តិ៍ រឿងអីទំាងអស់ ច្បាប់ព្រហ្មទណ្ឌ បាននិយាយច្រើនចំណុចណាស់ គឺរឿងអ្វីទាក់ទង នឹងសារព័ត៌មាន ត្រូវ
យក ច្បាប់សារព័ត៌មានជាគោល»។

​ តំណាង​អង្គការ​យូ​ណេ​ស្កូ​ ប្រចាំ​នៅ​កម្ពុជា លោកស្រី​ Anne​ Lemaistre​ លើកឡើង ថា​ ឆ្នាំ​២០១៣​ ទិវា​នេះ​ធ្វើ​
ឡើង​ដើម្បី​អបអរ​សារ​ទរ​គោលការណ៍​សេរីភាព​សារព័ត៌​មាន​ជា​មូលដ្ឋាន​ ពិភាក្សា​ទៅ​លើ​សេរី​ ភាព​សារព័ត៌​
មាននៅ​កម្ពុជា​ និង​ជុំវិញ​ពិភពលោក​ ។​ ហើយយូ​ណេ​ស្កូ​ សង្ឃឹមថា​ ការ​យល់​ដឹង​នៅ​គ្រប់​វិស័យ​នៅ​លើ​ប្រ
ធានបទ​សុវត្ថិភាព ​ នឹង​ជំរុញ​ឲ្យ​មាន​ការ​យល់​ដឹង​ជាស​កល​ និង​កាត់​បន្ថយ​អំពើ​ហិង្សា​មក​លើ​សិទ្ធិ​របស់​
អ្នកកាសែត​ ។

​លោក​ ហ្ស៊​ង់​ហ្វ្រ​ង់​ស្វ័​រ​ កូ​តាំង​ ឯកអគ្គរដ្ឋទូត​ នៃ​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​ ទិវា​នេះ​ មនុស្ស​
គ្រប់​រូប​មាន​សិទ្ធិ​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​គោល​គំនិត​ផ្សេងៗ​ទៀត​ ហើយ​សេរីភាព​សារព័ត៌មាន​ ក៏​ត្រូវ​
បាន​ធានា​ដោយ​ច្បាប់​អន្តរជាតិ​ រួម​ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ​ ។​ សារព័ត៌មាន​ ត្រូវធ្វើ​ឡើង​ ដោយ​គ្មាន​
ឧបសគ្គ​ និង​ការ​រារាំង​អ្វី​ទាំងអស់​ គឺ​ធ្វើ​យ៉ាងណា​បង្កើន​សេរីភាព​ សារព័ត៌មាន​សេរី​ ភាព​ក្នុង​ការ​បញ្ចេញមតិ​ ៕​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1569]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1342]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1660]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1699]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 12 កន្លងទៅ • បើកមើល : [1593]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឃាត់ខ្លួនក្មេង​ទំនើង៦នាក់ ​ករណីទំនាស់​វាយតប់គ្នា​

ភ្នំពេញៈ នៅវេលាម៉ោង ១២:៣០នាទីយប់ឈានចូលថ្ងៃទី ១៩-០៣...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


​ក្រសួងព័ត៌មាន​ គ្រោងនឹងធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពីសិទ្ធិទទួល​បានព័ត៌មាន​ឲ្យហើយ​នៅឆ្នាំ២០១៧​

ភ្នំពេញៈ​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [498]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 464 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 842 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230941​ នាក់