ភ្នំពេញ៖ លោកអាប់ដេលីឡាស់អែលហូស្នី (H.E.Mr.Abdelilah EL. HOUSNI) ឯកអគ្គរាជទូតថ្មីរបស់ព្រះរាជា
ណាចក្រម៉ារ៉ុកប្រចាំកម្ពុជា បានបង្ហាញពីជំហរជំទ្រជានិច្ចរាល់សកម្មភាពការទូត ក៏ដូចជាកិច្ចសហប្រតិបត្ត
ការអន្តរជាតិ ពិសេសបេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
អាណត្តិឆ្នាំ២០១៣-២០១៤។
លោកAbdelilah EL. HOUSNIបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួនសវនការ និងសម្តែងការគួសមចំពោះ
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៣ នៅវិមានរដ្ឋសភាខណៈ
លោកត្រូវបានព្រះមហាក្សត្ររបស់ លោកតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសកម្ពុជា ។
បើតាមអ្នកនាំពាក្យ និងជាប្រធានខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា លោក គាំ កុសល បានប្រាប់ក្រុមអ្នក
សារព័ត៌មាននៅក្រោយជំនួបថា លោកAbdelilah EL. HOUSNI បានជម្រាប់ជូនសម្តេចប្រធានអំពីឆន្ទៈរបស់
ម៉ារ៉ុកថានឹងរឹតចំណងមិត្តភាពសាសមគ្គីភាពនៃប្រជាជន និងប្រទេសទាំងពីឲ្យបានល្អបំផុត ។ ថ្វីត្បិតតែ
ប្រទេសទាំងពីនៅឆ្ងាយពីគ្នាក៏ដោយ តែក្នុងនាមជាអ្នការទូតនឹងពង្រឹកកិច្ចសហប្រតិបត្តការទាំងស្ថាប័ន
និតិប្បញ្ញត្តិ និងនិតិប្រតិបត្តនៃប្រទេសទាំងពីឲ្យបានកាន់តែខ្លាំងក្លា និងគាំទ្រគ្នាជានិច្ចរាល់ វេទិការអន្តរជាតិ
នានាពិសេសនៅអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះលោក Abdelilah EL. HOUSNIបានសន្យាជួយរកអាហារូបករណ៍ ជួយដល់និស្សិតកម្ពុជាបាន
ទៅបន្តការកាសិក្សាទាំងចំណេះដឹងទូទៅ ក៏ដូចជាជំនាញ នៅព្រះរាជាណាចក្រកម៉ារ៉ុក ។ ជាងនេះទៅទៀត
លោកនឹងពង្រឹងបន្ថែមអំពីទំនាក់ទំនង ការទូត ពាណិជ្ជកម្ម ទេសចរណ៍ពីម៉ារ៉ុកមកកម្ពុជាឲ្យបានច្រើន។
ជាការឆ្លើយតបសម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការ ជាមួយលោក
អាប់ដេលីឡាស់អែលហូស្នី (H.E.Mr .Abdelilah EL. HOUSNI) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រម៉ារ៉ុកប្រចាំ
កម្ពុជា ក្នុងឱកាសដែលលោកត្រូវបានតែងតាំងជាអ្នកការទូតនៅកម្ពុជា ។ ក្នុងនាមរដ្ឋសភាសម្តេចបាន
សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅដែលអញ្ជើញមកសម្តែងការគួរសម នៅពេលនេះ ។ សម្តេចបានគាំទ្រ
ចំពោះសកម្មភាពការទូតរបស់លោកដែលបានមកបំពេញភារកិច្ច នៅប្រទេសកម្ពុជា ។ សម្តេចមានជំនឿ
ចិត្តថា ក្នុងអាណត្តការទូតរបស់លោក នឹងសហការល្អជាមួយស្ថាប័ននិតិប្បញ្ញត្តិ និងនិតិប្រតិបត្តិ ព្រមទាំង
បណ្តាក្រសួងនានា រាជធានី ខេត្តក្រុងទូទាំងប្រទេសកម្ពុជា និងជំរុញឲ្យទំនាក់ទំនងចំណងសាមគ្គីភាព មិត្ត
ភាព កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជន និងប្រទេសយើងទាំងពីរកម្ពុជា-ម៉ារ៉ុក ឲ្យកាន់តែប្រសើរ និង
រឹងមាំខ្លាំងក្លាថែមទៀត។
ទន្ទឹមនឹងនេះសម្តេចបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅក្នុងនាមប្រជាជនកម្ពុជា ជូនចំពោះប្រជាជន និង
រដ្ឋាភិបាលម៉ារ៉ុក ដែលបានជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងបុព្វហេតុកសាងសុខសន្តិភាព ការបង្រួប
បង្រួមជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ តាមរយៈបេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹង
ជំរុញឲ្យទំនាក់ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ
នឹងត្រូវបានពង្រឹងពង្រីកឲ្យបានកាន់តែប្រសើរថែមទៀត។
សម្តេចបានថ្លែងអំណរគុណ ចំពោះប្រទេសម៉ារ៉ុក ដែលបានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកមិនអច្រ្តៃយ៍
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិឆ្នាំ២០១៣-២០១៤កន្លងមក។ សម្តេចបានសម្តែងនូវ
ការអបអរចំពោះជោគជ័យទាំងឡាយដែលប្រជាជនម៉ារ៉ុក សម្រេចបានក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យ
ផលិតផលក្នុងស្រុកសំរាប់មនុស្សម្នាក់ៗបានជាង៥.០០០ដុល្លារអាមេរិក ហើយបានបន្តថែរក្សាពួនជ្រុំចំណង
សាមគ្គីភាព មិត្តភាពដ៏កក់ក្តៅ និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរកម្ពុជា-ម៉ារ៉ុក ដើម្បីឧត្តមប្រយោជន៍
ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ ក្នុងបុព្វហេតុសន្តិភាពស្ថេរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង
ពិភពលោក៕
ដោយ៖ ស-ស្អាត