ភាពខុសគ្នានៃស្នាដៃពិតរបស់គណបក្សប្រជាជនកម្ពុជា និងការសន្យាខ្យល់របស់បក្សប្រឆាំង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

សមដូចពាក្យចាស់លោកពោលថា «អ្នកថាចាំតែថា អ្នកធ្វើ ចេះតែធ្វើ»។  ពា​ក្យ​ពុំ​នោ​ល​ខា​ង​លើនេះ កំពុងតែ ឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជាបច្ចុ​ប្ប​ន្ន​យ៉ា​ង​ប្រ​ត្យ​ក្សស្តែងទ្បើងតាមរយៈតួរអង្គពីរ គឺរាជរដ្ឋាភិបាលដែល​ដឹក​នាំដោយ​គណបក្សប្រជាជន​កម្ពុជា និង​គណបក្សប្រឆាំង ដែ​ល​កំ​ពុ​ង​ប្រកួត​គ្នា​នៅលើទីលាន​ប្រជាធិបតេយ្យសេរីពហុបក្ស។

តើតួអង្គណាមួយជាអ្នកសន្យាខ្យល់ ហើយតួអង្គណាជាអ្នកមាន​ស្នាដៃពិតប្រាកដសម្រាប់​ជូន​ជាតិមាតុភូមិ? ​ដោយ​សេ​ចក្តី​ស្រេ​ក​ឃ្លា​ន និងភាពចង់ឈ្នះទាំង​ពុំផ្អែកលើ​អ្វីដែល​ជាការពិត​ នៃគោល​នយោបាយរបស់​ខ្លួន​ បាន​ធ្វើ​ឲ្យ​អ្នកន​យោ​បាយ​ក្នុង​សង្គ​មក​ម្ពុ​ជា​មួយ​ចំនួ​ន​ង​ប់​ង​ល់​ឆ្កួត​វង្វេ​ង​ទៅ​នឹងមហិច្ឆតាចង់កាន់​អំណាច ដោយ មិនខ្វល់អំពីភាពត្រឹមត្រឹមត្រូវ ឬអ្វីជាគុណធម៌ សី​ល​ធម៌សច្ចធម៌ក្នុងភាពជាមនុស្ស។

ជាក់ស្តែង ដោយចេតនាចង់​ឈ្នះជ្រុល​ហួសលើគណបក្សប្រជាជន​កម្ពុជាគណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ចេ​ញ​នូវ​គោលនយោបាយបែបប្រជាភិថុតិប្រាសចាកពីការពិត ដោយគ្មាន​ភា​ព​​ខ្មាសអៀន ដើ​ម្បី​តែ​ទា​ក់ទាញនូវការគាំទ្រ ដែលក្នុងនោះ គេសង្កេតឃើញមានដូចជា ការសន្យា​ឱ្យ​ចាស់ៗពីអាយុ៦៥ឆ្នាំទ្បើងទៅ ៤០.០០០ រៀល ក្នុង១ខែ  សន្យាតម្លើងប្រាក់​បៀវត្សរ៍​ដល់​កម្មករ មន្រ្តីរាជការ​ កសិករទទួលបានការ​ធានា​តម្លៃ​កសិផលប្រជាពលរដ្ឋក្រីក្រ ទទួលបាន​ការ​ព្យាបាល​ជំងឺដោយឥតគិតប្រាក់ និង​ការសន្យាបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះ​អត្រាការប្រាក់ ជាដើម។

ការពិត​គោល​នយោបាយរបស់​គណ​បក្សប្រ​ឆាំង​ត្រូវបាន​ក្រុមអ្នក​តាម​ដា​នស្ថានការណ៍​នយោបាយកម្ពុជា យល់ឃើញថា​ គណបក្សស​ង្គ្រោះជាតិ​កំពុងតែ​ខិត​ខំបំ​ប៉ោ​ងជាអតិបរមា​នូវសារនយោបាយ​ភូត​កុហក បោក ប្រាស់​ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត ក្នុង​គោ​ល​ដៅ​បិទ​បាំ​ង​នូវ​សមិទ្ធ​ផល​ដ៏ធំធេង ដែលគណបក្សប្រជាជន កម្ពុជា សម្រេចបាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានា​យក​រដ្ឋម​ន្ត្រី នៃ​ព្រះ​រាជា​ណា​ច​ក្រ​​កម្ពុជា។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្នុង​គោ​ល​ន​យោ​បា​យ​ដែ​ល​បាន​លើ​ក​ទ្បើ​ង​ដោ​យ​គណបក្សប្រឆាំង គឺមិន ​មែន​ជាភាព​អច្ឆរិយនៃនយោបាយដ៏មហាអស្ចារ្យដល់សង្គម​នោះឡើយ ផ្ទុយទៅ​វិញ​ ពួក​គេបាន​និង​កំ​ពុង​ទាញ​យក​ផល​ចំ​ណេញ​ពី​សន្តិភាព​ និង​ក៏ដើម្បី​បំ​ផ្លាញ​សន្តិភាព​ឱ្យ​ខ្ទេចខ្ទាំតែប៉ុណ្ណោះ​។ ការពិត​ រាជរដ្ឋាភិ បាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់​បំ​ផុត​ ក្នុង​ការធានាបាន នូវ​ស្ថិរភាព​ សន្តិសុខ និង​ការ​អភិវឌ្ឍន៍ រីក​ចំ​រើន​គ្រប់​វិស័យ​។

​ដូច្នេះ គោលនយោបាយរបស់បក្សប្រឆាំង មិនមានឥទ្ធិពល ដើម្បី​គ្រប​ដណ្តប់​លើ​ជោគ​ជ័យ​ និង​សមិទ្ធផល​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​គណបក្សប្រជាជន​កម្ពុជាបាន​ឡើយ។ ម៉្យាង​វិញ​ទៀត​ ប្រជាពល​រដ្ឋម្ចាស់​ឆ្នោត​ គឺពួក​គាត់​នឹង​មិនអាចផ្លាស់ប្តូរផ្នត់គំនិតនៃកា​រស្រលាញ់​គាំទ្រ​របស់ខ្លួន​ចំ​ពោះ​គណបក្សប្រជាជនកម្ពុជាបាន​ទេ ។ ដោយគ្រាន់​តែលើក​ឡើង​នូវសមិទ្ធផល និង​ស្នាដៃធំៗ ៨ យ៉ាង របស់គណបក្សប្រជាជនកម្ពុជា ក៏មាន​តម្លៃលើសលប់​សម្រាប់​សារឈ្នះ​នៃការដណ្តើម​ប្រជាប្រិយ៍ភាព​លើ​គូប្រកួត​បាន​ដែរ នេះ​មិន​គិត​អំ​ពី​មហាសមិទ្ធផល​ថ្មីៗជាច្រើន​ដែល​គ្រប​ដណ្តប់​ក្នុង​សង្គម​ខ្មែរ​។

សមិទ្ធផល​ និង​ស្នាដៃធំៗ៨យ៉ាង​របស់​គណបក្សប្រជាជន​កម្ពុជា​ រួម​មាន៖

ទី១‑  គណបក្សប្រ​ជាជន​កម្ពុជាបានសង្រ្គោះ​ជាតិ​ឲ្យ​រស់​ឡើងវិញ រួច​ផុតពី​របប​ប្រល័យ​ពូជសាសន៍ នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទប់ស្កាត់​មិនឲ្យ​របប​ដ៏យង់ឃ្នង​នេះ​ វិល​ត្រឡប់​មកវិញ និង​បាន​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នៃ​របប​ប្រល័យ​ពូជ​សាសន៍ ត្រូវ​រលំរលាយ​ទាំងស្រុង​ រក​យុ​ត្តិ​ធ​​ម៌​​ជូន​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៧៩ ហើយ​បាន​ផ្តើម​គំនិត និង​ជំរុញ​ដំណើរការ​នៃ​អង្គ​ជំ​នុំ​ជ​ម្រះ​​វិសាមញ្ញ ដើម្បី​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅក្នុង​របប​កម្ពុជា​ប្រ​ជាធិ​ប​តេ​យ្យ​។

ទី២‑ បាន​ដណ្តើម​មក​ ជូន​ប្រជាជន​វិញ និង​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ឥតឈប់ឈរ​នូវ​សិ​ទ្ធិ​​សេរីភាព​គ្រប់យ៉ាង កិត្តិ​យស​ សេចក្តីថ្លៃថ្នូរ និង​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​បាត់បង់​ក្នុង​របប​ប្រល័យ​ពូជសាសន៍។ សម្រេចបាន​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ជាបន្តបន្ទាប់ ទាំ​ង​​នៅ​ថ្នាក់​ជាតិ និង​មូលដ្ឋាន ទាំង​សកល និង​អសកល។

ទី៣‑ បាន​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ដំណើរការ​បង្រួបបង្រួម​ជាតិ រហូត​បានសម្រេច​កិ​ច្ច​ព្រ​ម​ព្រៀ​ង​​ទីក្រុង​ប៉ារីស នា​ថ្ងៃ​ទី​ ២៣ ខែតុលា ឆ្នាំ ១៩៩១ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទី ២ ដែល​ប្រកាន់​យក​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ ​សេរី​ពហុប​ក្ស។

ទី៤‑ បាន​អនុវត្ត​ដោយ​ជោគជ័យ ​នូវ​ដំណើរការ​សន្តិភាវូបនីយកម្ម​ប្រទេសជាតិ​ទាំ​ង​មូ​លតាមរយៈ​នយោបាយឈ្នះឈ្នះ លើ​មូលដ្ឋាន​ការបង្រួបបង្រួម​ជាតិ​ ដែល​បាន​នាំមក​នូវ​សន្តិ​ភា​ពឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ទាំងស្រុងជា​លើក​ដំបូង។

ទី៥‑ បាន​ការពារ​យ៉ាងគត់មត់​នូវ​រាល់​សមិទ្ធផល​របស់​ជាតិ ដោះស្រាយ​ភាពជាប់គាំង​ខាង​នយោបាយ​ ក្រោយ​ពេល​បោះឆ្នោត ហើយ​ធ្វើជា​កម្លាំង​ស្នូល​ក្នុង​ការដោះស្រាយ​ស្ថិរភាព​នៃ​រាជបល្ល័ង្ក ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ពី​ប្រព័ន្ធ ២/៣ មក​ប្រព័ន្ធ​ភាគច្រើន​ដាច់ខាត និង​ការរក្សា​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​បានរឹងមាំ ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​យ៉ា​ង​សុខសាន្ត។

ទី៦‑ បាន​ស្តារ​ខឿនសេដ្ឋកិច្ច​សង្គម​ឡើងវិញ​ ជា​ជំហានៗ តាំងពី​លេខសូន្យ រហូត​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ដូច​បច្ចុប្បន្ន។ ទាក់ទាញ​បាន​អ្នកវិនិយោគទុន​ក្នុងប្រទេស និង​ក្រៅ​ប្រ​ទេ​សបង្កើត​រោងចក្រ សហគ្រាស ធនាគារ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កសិដ្ឋាន សំណង់​ធំៗ សេ​វា​ក​ម្ម​​ទេសចរណ៍ បង្កើន​បាន​ការងារ និង​មុខរបរ​ជូន​ប្រជាជន។ កសាង​សមិទ្ធផល​លើ​គ្រប់​វិស័យ មាន​ផ្លូវ ស្ពាន ទំនប់​ ប្រឡាយ ស្រះទឹក អណ្តូងទឹក មណ្ឌល​អភិវឌ្ឍ សាលារៀន មន្ទីរ​ពេទ្យ វត្ត​អារាម។ល។ ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង។

ទី៧‑ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យនូវ​ការកែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ ធ្វើឲ្យ​ការងារ​គ្រ​ប់​គ្រង​រដ្ឋ គ្រប់គ្រង​សង្គម គ្រប់គ្រង​សេដ្ឋកិច្ច និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ កាន់តែ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​​ឡើង ដែល​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ការពង្រឹង​លទ្ធិ​ប្រជា​ធិប​តេ​យ្យនិង​នីតិរដ្ឋ ការពង្រឹង​យុត្តិធម៌ សមធម៌សង្គម និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ។

ទី៨‑ បាន​ស្តារ​កិតិ្តយស កិត្យានុភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើវិញ​ នៅលើ​ឆា​ក​​អន្តរជាតិ ធ្វើឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​ស្មើភាព និង​ស្មើ​សិទិ្ធ​ជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក មាន​ទំនាក់ទំនង​មិត្ត​ភាព និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្រប់​ប្រទេស និង​ដៃគូ​អន្តរជាតិ​នានា ដែល​ជំរុញ​បាន​ខ្លាំងក្លា​ការអភិវឌ្ឍនសង្គម​ជាតិ។ សម្រេចបាន​ជោគជ័យ​ ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង តា​ម​រ​យៈ​​ការចរចា​ដោ​យ​ស​ន្តិ​វិ​ធីការពារ​បាន​យ៉ាងគត់មត់​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ។

ដូច្នេះ ស្នាដៃពិត ដែលស្តែងទ្បើងតាមរយៈសមិទ្ធផលទាំងអស់នេះហើយ ដែលជា​គ្រឹះ​ដ៏រឹងមាំ មិ​ន​អាចដួលរលំបានរបស់គណបក្សប្រជាជនកម្ពុជា តាំង​ថ្នា​ក់​លើ រ​ហូ​ត​ដល់​មូល​ដ្ឋា​ន​នៃ​កម្លាំ​ង​គាំ​ទ្រ​របស់ប្រជាពលរដ្ឋ ហើយពួកគាត់ទាំងនោះថែមទាំងសច្ចាគាំទ្របេក្ខភាព សម្តេច ហ៊ុន សែ​នជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិបន្តទៀត សមតាមការប្រកាសរបស់សម្តេចតេជោថា«បើស្រលាញ់បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត ហ៊ុន សែន​ សូមបោះឆ្នោត​ជូនគណបក្ស​ប្រជាជន​កម្ពុជា»។

សរុបមក សេចក្តីពិត និងអំពើល្អ រមែងតែឈ្នះអំពើអាក្រក់។ សមិទ្ធផលពិត តែ​ង​តែ​ឈ្នះនូវការសន្យាខ្យល់ បោកប្រាស់ ប្រជាភិថុតិ ព្រោះប្រជាពលរដ្ឋកម្ពុជាលោកមាន​គតិ​វិនិ​ច្ឆ័​យ​ច្បាស់លាស់ យល់ និងស្គាល់នូវអ្វីដែលជាអំពើល្អ អ្វីជាអំពើអាក្រក់ ខុស ឬត្រូវ ពិសេ​ស​ពួ​ក​គា​ត់​មិ​ន​​​បណ្តោយខ្លួនឲ្យក្រុមបក្សប្រឆាំងបោកបញ្ឆោត​ពង្វ​ក់​បា​ន តា​ម​តែ​ទំនើ​ងចិ​ត្តរ​បស់​ពួកគេ​នោះ​​បានឡើយ។

អត្ថបទដោយៈឧត្តម សក្តិ

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សម្តេចម៉ែ ​និង​ ព្រះមហាក្សត្រ ​យាងទៅពិនិត្យព្រះ​រាជសុខភាព​ ​នៅទីក្រុងប៉េកាំង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [535]


ស្លាប់​​ ៧នាក់​ រងរបួស​ ១២នាក់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅរដ្ឋ ​Uttar Pradesh​​

រដ្ឋ Uttar Pradesh៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [329]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 172 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 408 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864085​ នាក់