រដ្ឋមន្ត្រីក្រសួងពត៌មានៈតួនាទីរបស់បណ្តាញសារព័ត៌មាន មានសារសំខាន់ចំពោះបញ្ហាចរាចរណ៍
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បណ្តាញសារពត៌មានមានតួនាទីសំខាន់ណាស់ចំពោះបញ្ហាចរាចរនៅកម្ពុជា ក្នុង​ការ​ផ្តល់​ដំណឹងទាន់
ហេតុការណ៍ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធធ្វើអន្តរាគមន៍ និងជូនដំណឹង​ដល់​គ្រួសារ​រង​គ្រោះ​បានដឹង។
នេះបើតាមប្រសាសន៍ផ្តាំផ្ញើរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុង​ឱកាស​បើកសិក្ខាសាលា
ស្តីពីការនិពន្ធអត្ថបទសាព័ត៌មានទាក់ទងនឹងសុវត្ថភាពចរាចរណ៍ផ្លូវគោក ព្រឹកថ្ងៃ​ទី​២៧ ខែមិនា ឆ្នាំ២០១៣
នៅសណ្ឋាគារសាន់វ៉េ។

ក្នុងសិក្ខានោះលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចអ្វីដែលលោក ស្ទីអ៊ីឌីង តំណាង​អង្គការ​សុខភាព​ពិ​ភព​លោក
បានលើកឡើង គឺថាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាបញ្ហាដ៏គួរឲ្យព្រួយបារម្មណ៍ណាស់ នៅ​ពេល​ដែលធ្វើ
ដំណើរនៅលើផ្លូវជារៀងរាល់ថ្ងៃ។ សោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ ដែល​បាន​កើត​ឡើង​ប៉ុនា្មនសប្តាហ៍
កន្លងទៅនេះ បានធ្វើឲ្យកក្រើកអស់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ដូច​ជា​នៅ​ក្នុងបណ្តាញសង្គម
ហ្វេសប៊ុកជាដើម។ទាំងអស់នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីដ៏មានសារៈ​សំ​ខាន់​​​របស់អ្នកសារព័ត៌មាន
ដែលបានផ្តល់ដំណឹង ទាន់ហេតុការដើម្បីអាចឲ្យស្ថាប័នពាក់ព័ន្ធ ធ្វើអន្តរគមន៍ និង​ជូន​ដំណឹងដល់ក្រុម
គ្រួសារជនរងគ្រោះឲ្យបានដឹង។

បន្ថែមពីនេះទៀត បណ្តាញសារព័ត៌មាន មានតួនាទី​ផ្សព្វ​ផ្សាយអប់រំ ប្រជាជនអំពីការគោរពច្បាប់​ចរាចរណ៍
ដើម្បីឲ្យពួកគាត់បានដឹងថាអ្វីដែលត្រូវធ្វើ និង​អ្វី​មិន​ត្រូវធ្វើ ដើម្បីឲ្យការធ្វើដំណើររបស់គាត់ ក៏ដូចជាអ្នកប្រើ
ប្រាស់ផ្លូវ គ្រប់រូបធ្វើដំណើរប្រកបដោយ​សុវត្ថ​ភាពចៀសវាងបាននូវគ្រោះថ្នាក់ និងផាកពិន័យ។
ទន្ទឹមនឹងនេះការសរសេរអត្ថបទ និងការផ្សាយ​ព័ត៌​មាន​ត្រូវមានគុណភាព ដើម្បីទទួលបាននូវចំណាប់អារម្មណ៍
របស់អ្នកអាន អ្នកទស្សនា មានន័យថាព័ត៌​មាន​ដែល​បានរាយការណ៍ត្រូវមានប្រភពច្បាស់លាស់អាចយកជា
ការបាន ហើយត្រូវមានការវិភាគស៊ីជំរៅ ជា​ពិសេសទាក់ទងទៅនឹងក្របខ័ណ្ខច្បាប់ចរាចរណ៍ ផល់ប៉ះពាល
ដល់សេដ្ឋកិច្ចសង្គមជាតិ​ ក៏ដូចជា​សហ​គមន៍ និងបុគ្គលផ្ទាល់។

ចំណុចសំខាន់មួយទៀតដែលត្រូវលើកឡើងសិទ្ធិសេរីភាពសារព័ត៌មាន​នៅក្នុង​ប្រទេសយើង គឺមានភាពទូលំ
ទូលាយ ល្អប្រសើរណាស់ ក្នុងការបញ្ចេញមតិយោបល់ ប៉ុន្តែទោះ​ជាយ៉ា​ង​ណា​ដ៏ដោយ បណ្តាសារព័ត៌មាន
ទាំងអស់ក៍ត្រូវគោរពច្បាប់សារព័ត៌មានដែរ ក្នុងគោល​បំណង​លើក​កំ​ពស់​វិជ្ជាជីវរបស់ខ្លួន។

លោក ត្រាំ អ៊ីវទឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា គ្រោះថ្នាក់​ចរាចរណ៍បាន
ក្លាយជាបញ្ហាក្តៅគគុក ចំពោះប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលត្រូវបណ្តាញសារព័ត៌មាន​ផ្សព្វផ្សាយ
នៅលើទំព័រមុខជារៀងរាល់ថ្ងៃ។ ជាក់ស្តែងយោងតាមបណ្តាសារព័ត៌មានប្រចាំឆ្នាំ២០១១ របស់​​ប្រព័ន្ធព័ត៌
មាន ជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានឲ្យដឹងថា មានជនរង​គ្រោះ​សរុប ដល់ទៅ
ចំនួន១៦.៦៥៤នាក់ ដែលក្នុងនោះបាត់បង់ជីវិតដល់ទៅ ១.៩០៥នាក់ និងរង​របួស​ធ្ងន់​៥.៨០៧នាក់ គិតជា
មធ្យមចំនួនអ្នកស្លាប់ជាង ៥នាក់ និងរបួសធ្ងន់១៦នាក់ ក្នុងមួយថ្ងៃ។

លោករដ្ឋមន្ត្រីបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យកម្ពុជាខាតបង់​សេដ្ឋកិច្ច​ជាតិ​រហូត​ដល់​​ទៅ
៣១០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១១។ ការខាត់បង់នេះ វាជាចំនួនដ៏ធំធេងហួសពីការស្មាន ដែលយើង
បានខាតបង់ ក្នុងពេលដែលរដ្ឋាភិបាល និងប្រជាជនកំពុងតែតស៊ូរើបម្រះ ដើម្បីកាត់បន្ថយ​ភាព​​ក្រីក្រ។
ប៉ុន្តែជាការគួរឲ្យសោកស្តាយដោយសារទឹកប្រាក់ជាង ៣០០លានដុល្លារ បានត្រូវខាត​បង់​ទៅ​ក្នុ​ងអ្វីដែល
យើងទាំងអស់គ្នាអាចចូលរួមកាត់បន្ថយបាន។       

បន្ថែមពីលើនេះ យោងតាមរបាយការណ៍ គ្រោះ​ថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១១ ដដែលឃើញថា ៩៥ភាគ
រយ នៃគ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង គឺបង្កដោយកត្តាមនុស្ស ហើយការបើកបរក្រោមឥទ្ធពល
គ្រឿងស្រវឹង គឺ​ជា​កត្តា​គ្រោះ​ថ្នាក់​ចំបង​ទី​ពីរបន្ទាប់ពីការបើកបរហួសល្បឿនកំណត់ ដែលបានបង្ករឲ្យមាន
ការស្លាប់១៤ភាគរយ។ ប្រមាណ៦៦​ភាគ​​រយនៃអ្នកស្លាប់ដោយសារការបើកបរក្រោមឥទ្ធពលក្រោមគ្រឿង
ស្រវឹង មានអាយុពី១៥ទៅ៣៤ឆ្នាំ។គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿង
ស្រវឹងបណ្តាលអោយខាតបង់សេដ្ឋកិច្ចជាតិ ប្រមាណ៤៤លានដុល្លារអាមេរិក៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [717]


ឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទចែកចាយ និងប្រើប្រាស់ថ្នាំញៀន

កណ្តាល៖ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [356]


ជប៉ុន​ផ្តល់​ជំនួយ​ជិត​២សែន​ដុល្លា​រអាមេរិក​សម្រាប់​គម្រោង​ផ្នែកសុខាភិបាល​ចំនួន​២​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 368 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1031 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864708​ នាក់