ប្រទសនីហ្ស៊េរីយ៉ា៖ កាលពីថ្ងៃអង្គារម្សិលមិញ ការបំផ្ទុះគ្រាប់បែកក្នុងឡានមួយគ្រឿងនៅក្នុងប្រទេសនីហ្ស៊េ
រីយ៉ាបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៧នាក់និងបានបណ្តាលអោយមនុស្សជាច្រើននាក់ទៀត
រងរបួសជាទំងន់។ មន្រ្តីប៉ូលីសនីហ្ស៊េរីយ៉ាបានមានប្រសាសន៍ថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺបានផ្ទុះ
ឡើងនៅក្បែរចំណុចផ្សារមួយកន្លែងក្នុងទីក្រុង Maiduguri ហើយបានបង្កជាផ្សែងពណ៌ខ្មៅងងឹតជុំវិញកន្លែង
កើតហេតុនោះ។ គួរបញ្ជាក់ផងដែរថា បញ្ហាអំពើហឹង្សានិងការបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសនេះគឺបានកើត
ឡើងតាំងពីពួក Boko Haramបានបង្កើតយុទ្ធនាការមួយក្នុងគោលបំណងដើម្បីទាមទារអោយមានការបង្កើត
ច្បាប់អ៊ីស្លាមមួយនៅភាគខាងជើងនៃប្រទេសនេះមកម្លេះ។ សាក្សីម្នាក់បានមានប្រសាសន៍ប្រាប់ភ្នាក់ងារសា
រព័ត៌មាន BBCថា ការបំផ្ទុះគ្រាប់បែកខាងលើនេះគឺជាហេតុការណ៍ដ៏គួរអោយរន្ធត់មួយដែលបណ្តាលអោយ
មនុស្សជាច្រើននាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះផ្សេងទៀតគឺត្រួវបានបញ្ជូនទៅ
មន្ទីពេទ្យ។ គួរបញ្ជាក់ទៀតផងដែរថា រហូតមកដល់ពេលនេះអំពើហឹង្សានៅក្នុងប្រទេសនេះគឺបានឆក់យកជីវិត
មនុស្សជាង ១២០០នាក់ហើយ។ ដោយ៖ តុលា