ក្រសួងពាណិជ្ជកម្មផ្តល់បទពិសោធន៏សិស្ស-និស្សិតមកពី ១១សកលវិទ្យាល័យទូទាំងប្រទេស
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ផ្តល់ចំណេះដឹងបន្ថែម ដល់សិស្ស-និស្សិតមកពី ១១សកល វិទ្យាល័យទូទាំង​ប្រទេស ដើម្បីយល់ដឹងកាន់តែច្បាស់ អំពីអ្វី ដែលរាជរដ្ឋាភិបាល និងក្រសួង ពាណិជ្ជកម្មកែ​ទម្រង់អ្វីខ្លះ​នោះ និង​ បញ្ហា E-Commerce នាពេលបច្ចុប្បន្ន។.

ឯ/ឧ  ស៊ុន ចាន់ថុល ទេសរដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៏​​ប្រាប់​ក្រុម អ្នកសារ​ព័ត​មាន​ បានឲ្យ​​ដឹង​​​ថា សិក្ខាសាលានេះ គឺជាលើកទី១ របស់ក្រសួងពាណិជ្ជកម្មដែល រៀបចំឡើង ដើម្បី​ផ្តល់ព័តមានជូនដល់​សិស្ស​និស្សិត​ឲ្យយល់ដឹងអំពីអ្វីៗដែល​យើងបាននៅ ក្រសួងក្នុងការកែ​ទម្រង់ ដើម្បី​​​អាច​ទាក់ទាញ អ្នកវិនិយោគ​​​​​ធ្វើការ​ងាយ​​ស្រួលនិង បង្កើតការ ងារឲ្យនិស្សិត​ឲ្យប្រជាពលរដ្ឋ​​ធ្វើ ហើយ​​ក៏​មាន​សារៈសំខាន់ណាស់ ដល់និស្សិតដែរចង់​​​ដឹងថា តើរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម​កែទម្រង់​អ្វីខ្លះ? ដើម្បីទាក់ទាញវិនិយោគ ហើយ បើ គ្មានអ្នក​វិនិ​​យោគ​​មកបណ្តាក់ទុននៅស្រុកយើង​នោះ​ទេ ក៏​មិនអាចបង្កើតការងារ ជូនពួក គេ បាន ដែរ។ឯ/ឧទេសរដ្ឋមន្រ្តី​បាន​បន្តថា ដូច្នេះយើងពន្យល់​គាត់​​ឲ្យ​បាន​ដឹង​ថា១)ក្រសួងបានធ្វើ អ្វីខ្លះដើម្បីធ្វើការងាយស្រួលក្នុងការ ទាក់ទាញ​អ្នក​វិនិយោគ ២)យើងរៀបចំ​បង្រៀន​ពួកគាត់ ថែម ទៀតអំពី E-Commerce ឲ្យគាត់ដឹងថាយើងអាចលក់ ផលិត​ផល​តាម​អ៊ិន​ធើណេត​បានរឺ អត់ និងធ្វើយ៉ាងណាចំពោះបញ្ហាទាំងនេះ ។

          ជាមួយគ្នានោះ ឯកឩត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ក្រសួង ពាណិជ្ជកម្ម នឹងត្រៀម​ធ្វើ សិក្ខាសាលាជាបន្តបន្ទាប់ទៀតរៀងរាល់ ១ខែ ឬ ២ខែម្តង តាមដែរ អាច\ធ្វើទៅបាន ប៉ុន្តែ​ចំពោះ​​ប្រធានបទវិញ​គឺផ្សេងៗគ្នា ដោយពេលនេះក្រសួងបង្រៀនអំពី E-Commerce ពេលក្រោយ​ក្រសួង​​នឹងរៀបចំប្រធានបទផ្សេងទៀត មានដូច ជា ភាពជាអ្នកដឹកនាំ, ចំណេះដឹង ផ្នែក ទីផ្សារ, ការចុះ​បញ្ជី​ពាណិជ្ជកម្ម និងប្រធានបទសហគមន៍​សេដ្ឋកិច្ច​អាស៊ាន AEC ជាដើម។ ដោយបង្រៀន​គ្រប់បែប​យ៉ាង​ទាំងអស់ដែលអាចទាក់ទាញសាស្រ្តាចារ្យ​ល្បីៗឲ្យ​មក​ជួយ​បណ្តុះ បណ្តាលដល់និស្សិត​ថែមទៀត​។​ ឯកឩត្តមសង្ឃឹមថា សិស្សនិស្សិតទាំងអស់នេះ នឹងបន្តមកចូលរួម​ជាបន្ត​ទៀត នៅ គ្រាដែល​ក្រសួង​ធ្វើសិក្ខាសាលានាពេលក្រោយៗទៀត។

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឯកឧត្តម យូ ហុកគ្រី ព្រឹទ្ធបុរសនិងជាប្រធានក្រុម ការងារពង្រឹងមូលដ្ឋានខេត្ត

កំពង់ចាម៖ ឃុំគងជ័យ ស្រុកអូររាំងឪ កាលពីថ្ងៃទី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [378]


កូរ៉េនៅតែបន្ដពង្រីក​ទំនាក់ទំនង​និងកិច្ចសហ​ប្រតិបតិ្ដការ​ជាមួយគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

​ភ្នំពេញ ៖ ដោយមានប្រវត្តជាមិត្តដ៏ជិតស្និត និងមានកិ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [419]


ក្រសួងធនធានទឹកនិងឧតុនិយមព្រមានពីអាកាសធាតុ ដែលកាន់តែអាក្រក់នៅដើមរដូវឆ្នាំនេះ

ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [314]


​ស្ពានតាខ្មៅ​សាងសង់​សម្រេច​បាន​៩០​ភាគរយហើយ​ នឹង​បើក​ឱ្យដំណើ​រឆ្នាំ​២០១៤ ​ខាងមុខនេះ​

ភ្នំពេញ៖ ស្ពានបេតុង​ប្រវែង ជាង​៨០០​ម៉ែត្រ និង​ផ្លូ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [343]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 158 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 394 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864071​ នាក់