កូនច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ចេញមុខ​អន្តរាគមន៍​រឿងអ្នកភូមិបឹងកក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ទំនាស់​ដី​ធ្លី​​ដ៏រ៉ាំរ៉ៃរបស់​អ្នកភូមិ​បឹងកក់ ទំនង​ជា​អាច​ទទួល​បាន​ដំណោះស្រាយ​​ឆាប់ៗ​នេះ​​ បន្ទាប់ពី​កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ គឺ​ លោក​ ហ៊ុន ម៉ាណែត​ ចេញមុខ ចូល​មកជួយអន្តរាគមន៍ ។​នៅថ្ងៃទី៤ខែកក្កដានេះតំណាង​អ្នកភូមិបឹងកក់​​ចំនួន៣នាក់​បាន​ជួប​ជាមួយ​​​​អភិបាល​​រាជ​ធានី​ភ្នំពេញ​​និង​ លោក​ ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃបន្ទាប់និងមានជំជាថ្មីម្តងទៀត​រវាង​អាជ្ញាធរ​រាជធានី​ជាមួយ​អ្នកភូមិ​បឹងកក់​។

​តំណាង​អ្នកភូមិបឹងកក់ លោក​ ចាន់ ពុទ្ធស័ក្តិបានឲ្យដឹងថា ​​នៅ​ព្រឹក​ថ្ងៃព្រ​​​​​​​​​​​ហស្បតិ៍​នេះ​លោក​និង​តំណាង​អ្នកភូមិ​ពីរនាក់​ទៀត​បាន​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​មាត់ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា សុជាតិវង្ស ​និង​លោក​ ហ៊ុន ម៉ាណែត​​នៅ​ក្នុង​សាលារាជធានី​ភ្នំពេញ។ ​ក្នុង​ជំនួប​នោះ​ លោក​ ហ៊ុនម៉ាណែត​បាន​សន្យា​ថា​នឹង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​ឈ្មោះ​គ្រួសារ​អ្នកភូមិ​ចំនួន​៤៨​ គ្រួសារ​​​ដែល​មិន​ទាន់​បាន​ដី​ទៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​ទទួល​បាន​ដី។ 
តំណាង​អ្នកភូមិ​បឹងកក់​នឹង​ត្រូវ​ជួបជាមួយ​តំណាង​សាលារាជធានី​ភ្នំពេញ​ម្តងទៀតនៅថ្ងៃបន្ទាប់។ ស​កម្ម​​ជន​បឹងកក់​​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​បញ្ហា​នឹង​អាច​​ដោះស្រាយ​បាន​ប្រសិន​បើ​មាន​កិច្ចអន្តរា​គមន៍​ដោយ​សុឆន្ទៈ​របស់​​លោក​ ហ៊ុន ម៉ាណែត។
សូមរំលឹក​ថា​ តំបន់​បឹងកក់​ដែល​មាន​ទំហំផ្ទៃ​ដី​ជា​ង​១០០​ហិកតា​ត្រូវ​បាន​រាជរដ្ឋាភិបាល​​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ឈ្មោះ​ស៊ូកាគូអ៊ីន​ អភិវឌ្ឍន៍​ក្នុង​រយៈពេល​៩០​ឆ្នាំ។​គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាជន​ជាង​៤០០០​គ្រួសារ​។​ ប៉ុន្តែ​ប្រជាជន​មួយភាគធំ​បាន​យល់​ព្រម​ចាកចេញ​និង​ទទួល​យក​​​គោលនយោបាយ​របស់​រដ្ឋាភិបាល។ ​ចុងក្រោយ​​នេះ​នៅសល់​អ្នកភូមិ​៤៨​គ្រួសារ​ដែល​បន្ត​ការតវ៉ា​រហូត​មក​ទល់​សព្វថ្ងៃ។
កិច្ចអន្តរាគមន៍​ដោះស្រាយ​បញ្ហាបឹងកក់​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ការបោះឆ្នោត​កាន់តែខិត​ចូល​មក​ដល់​និង​ក្រោយ​ពេល​ក្រុម​​អ្នកភូមិ​បាន​ចេញ​មុខ​តវ៉ា​ជា​បន្តបន្ទាប់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ​លោក​ ចាន់ សូវ៉េត​មន្ត្រី​អ្នកស៊ើបអង្កេត​របស់សមាគម​​អាដហុក​ដែល​បាន​តាម​ដាន​បញ្ហា​នេះ​បាន​បញ្ជាក់​ថា​ ពិតជា​មានវត្តមាន​​លោក​ ហ៊ុនម៉ាណែត​ ចូល​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​មែន។ ​លោក​ក៏​សង្ឃឹម​ដែរ​​ថា​បញ្ហា​នឹង​អាច​ដោះស្រាយ​បាន​​ប្រសិន​បើ​អាជ្ញាធរ​មាន​ចេតនា​ដោះស្រាយ​មែន​នោះ​៕

ដោយ៖ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ត្រី​មាន​គភ៌ដេក​ផ្ងា​រ​​ប្រ​ឈម ​នឹង​ការរលូត​កូន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​មា...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


ភ្លៀង​ធ្លាក់​ខ្លាំង​នៅប្រទេស​ប៊ុលលីវី​​ឆក់យក​​ជីវិត​មនុស្ស​ចំនួន​ ២៩នាក់​

ប្រទេសប៊ុលលីវី៖ យោងតាមអ្នកព្យាករណ៍ឧត្តុនិយមរបស់ប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [356]


ថៃថ្លែងពី៤ចំនុចទៅកាន់តុលាការយុត្តិធ៌ម អន្តរជាតិក្នុងរឿងក្តីប្រាសាទព្រះវិហារ

ថៃថ្លែងពី៤ចំនុចទៅកាន់តុលាការយុត្តិធ៌ម  ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [321]


​ឧបការីរង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​ នឹង​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [287]


លោកញឹក ប៊ុនឆៃ សម្ពោធដាក់ឲ្យប្រើប្រាស់​ស្រះ​ទឹក​មួយ​កន្លែង​ ខេត្តបន្ទាយមានជ័យ

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [374]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 118 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 351 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864028​ នាក់