ភ្នំពេញៈសាលាបឋមសិក្សាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួននាពាក់កណ្តាលខែឧសភា
នេះ បាននាំគ្នាប្រារព្ធទិវាសប្តាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលលើកទីពីររបស់អង្គការសហប្រជាជាតិ
ដោយរួមមានការបង្រៀនជាសកម្មភាពអប់រំក្រៅថ្នាក់អំពីសុវត្ថិភាពចរាចរណ៍ដែលជាផ្នែកមួយនៃកម្មវិធីមួក
សុវត្ថិភាពសម្រាប់កុមាររបស់ អង្គការមូលនិធិបង្ការរបូសអាស៊ី (AIP Foundation) និងមានការចូលរួមពីមន្រ្តី
នគរបាលចរាចរផ្លូវគោគនិងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ។
ទិវាសប្តាហ៍សុវត្ថិភាបចរាចរណ៍នេះ បានជម្រុញដល់សិស្សានុសិស្សលោកគ្រូ- អ្នកគ្រូមាតាបិតាអាណាព្យា
បាលសិស្សជាច្រើននាក់បានស្វែងយល់អំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពរបៀបពាក់មួកសុវត្ថិភាព
ឲ្យបានត្រឹមត្រូវរបៀបឆ្លងផ្លូវនិងដើរថ្មើរជើងដោយសុវត្ថិភាពរួមទាំងសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្សេងៗ
ទៀតតាមរយៈការលេងល្បែងកំសាន្តបែបអប់រំនិងការប្រកួតប្រជែងគ្នា។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ក្រុមហ៊ុន(ARRB Group) ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកបច្ចេកទេសខាង
សុវត្ថិភាពចរាចរណ៍មួយនៅប្រទេសអូស្រ្តាលីនិងក្រុមហ៊ុន Manulife (Cambodia) PLC ដែលជាក្រុមហ៊ុន
ធានារ៉ាប់រងអាយុជីវិតមានមូលដ្ឋានក្នុងប្រទេសកាណាដាបានផ្តល់អំណោយមួកសុវត្ថិភាពចំនួន១,៤៣៩
មួកដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងមាតាបិតានៅសាលាបឋមសិក្សាទាំងពីរនេះ។ តាមរយៈការ
ផ្តល់អំណោយមួកសុវត្ថិភាពនេះបានធ្វើឲ្យអត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សនៅសាលា
បឋមសិក្សាទាំង២មានការកើនឡើងយ៉ាងខ្លាំងដោយបានកើនឡើងពីអត្រាស្ទើរតែសូន្យភាគរយមុនការ
អនុវត្តកម្មវិធីមកត្រឹមកម្រិតជាមធ្យម៨៤ភាគរយនៅទូទាំងសាលា៕arth