មន្ត្រីរដ្ឋា​​ភិបាល​​បាន​​អំពាវ​​នាវ​​ទៅ​​លើ​​បញ្ហា​​កង្វះ​​អាហា​​រូប​​ត្ថម្ភ​​កុមារ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអង្គភាពពាក់ពន្ធ័ ត្រូវ​ធ្វើ​សកម្ម​​ភាព​គ្រប់​​យ៉ាង ដើម្បីឆ្លើយ​តប​ទៅនិងបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា ខណៈដែល​កុមារ​រងគ្រោះ​ប្រមាណ​៤០​% កំពុង​ផ្លាស់ប្តូរ​របប​អាហារ​របស់ខ្លួន នៅកំឡុង​ពេល​មួយ​​​ទស​វត្ស​ចុងក្រោយ​នេះ​  ។  

 
នៅក្នុងពិធី​បើក​​សម្ពោធ«យុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះ» ដែលបានចាប់ផ្តើម​ធ្វើ​ជា​​លើក​ដំបូង​នៅកម្ពុជា ឯ/ឧ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យ​កសិកម្ម​និងជន​បទបាន​មានប្រសាសន៏ថា  ការបើកយុទ្ធនាការសុខភាពកុមារនាពេលឥឡូវនេះ គឺជា​ឱកាស​មួយ​ សម្រាប់ធ្វើការ​អំពា​វ​នាវឲ្យក្រសួង ស្ថាបន័ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដៃគូរអភិវឌ្ឍន៍និងអង្គការ​សង្គមស៊ីវិល ត្រូវខិតខំធ្វើសកម្មភាព​គ្រប់​បែបយ៉ាង ដើម្បីឆ្លើយតបទៅនិងបញ្ហាកង្វះ​អាហារូបត្ថម្ភ​នៅ​ប្រទេសកម្ពុជា។ ឯ/ឧ បន្តថា កង្វះអាហា​រូបត្ថម្ភ​មិនត្រឹមតែពាក់ពន្ធ័​ជាមួយនិងកំណើន​អត្រាស្លាប់​ កុមារ​ប៉ុណ្ណោះទេ ប៉ុន្តែវាជះឥទ្ធិពលលើកការ​អភិវឌ្ឍ​ផ្នែកបញ្ហា-ស្មារតី និងខួរក្បាលកុមារ និងកម្រិតអប់រំ ការអភិវឌ្ឍផ្នែករូបរាងកាយនិងផលិតភាពរបស់​កុមារផង​ដែរ។ឯ/ឧបញ្ជាក់ថា ​កុមារជាច្រើននៅ​មិន​ទាន់​​បានទទួលការថែទាំសុខភាពប្រកបដោយគុណភាព ឱកាសនៃ​ការសិក្សា និង​បញ្ហា​កសាង​គ្រឹះ​នានា​ សម្រាប់អនាគតរបស់កុមារនៅឡើយទេ ដូច្នេះនេះជាបញ្ហា​ដែល​ទាំង​អស់​គ្នាត្រូវ​ចូលរួម​ដោះ​ស្រាយ​ ។


អ្នកស្រីដួង ចន្ទ័ធីតា ប្រធានគម្រោងយុទ្ធនាការលើកកម្ពស់សុខភាព នាយក​ដ្ឋានតស៊ូមតិ បាន​មានប្រសាសន៍​ថា កុមារដែលកង្វះអាហារូបត្ថម្ភអាច​បណ្តាលឲ្យកើតមានជំងឺ​ស្គម ស្លេកស្លាំង ងាយ​និងមានជំងឺកើត​មាន​ច្រើន​​​ក្នុង​រយៈពេលខ្លី មិនត្រឹមតែ​ប៉ុណ្ណោះ ពួកគេអាចនិងប្រឈមទៅហ្នឹង ការចុះ​ខ្សោយនៃកម្លាំងខួរក្បាល អាប់ប្រាជ្ញា ជាមនុស្សមិនសូវឆ្លាតវៃផងដែរ ក្នុង​រយៈ​ពេលវែង។ អ្នក​ស្រីបន្តថា កន្លង​មក អង្គ​ការ​ World Vision បានចាប់​ផ្តើម​គម្រោងរបស់​ខ្លួន​នៅ​ក្នុងខេត្ត-ក្រុងទាំង៩ ដោយ​ផ្តោតទៅ​លើការផ្សព្វផ្សាយទៅកាន់​ប្រជា​ពល​រដ្ឋ​ជា​ច្រើនគ្រួសារ ឲ្យពួកគេបាន យល់ដឹងអំពីប្រភេទអាហាររូបត្ថម្ភ​និង​អត្ថ​ប្រយោជន៍នៃការរស់នៅ​ស្អាត និង​ការថែទាំការពារកុមារឲ្យមាន​សុខភាព​ល្អ​ប្រសើរឡើង ដើម្បី​ជៀស​វាង​នូវជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត។


          ចាប់តាំងពីឆ្នាំ១៩៩០ អត្រាមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ រហូត​ដល់៦០% ប៉ុន្តែបញ្ហាអាហារូបត្ថម្ភកុមារហាក់ដូចជាមិនបានធ្លាក់ចុះច្រើនទៅតាមការចង់បាន របស់​រដ្ឋា​ភិបាល​​ និងបណ្តាអង្គការដៃគូរនោះឡើយ ។​ដូច្នេះរដ្ឋាភិបាលនិង​អង្គការ​ដៃគូរ​បានប្តេជ្ញា​ចិត្ត​ទាំង អស់គ្នា ដោយ​​​​​​ខិតខំប្រឹងប្រែងប្រើប្រាស់កម្លាំង មធ្យោបាយ និងវិធានការរួមគ្នាក្នុងការលើក កម្ពស់​​បញ្ហា​អាហា​រូបត្ថម្ភ​សម្រាប់កុមារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ដោយសម្រេចឲ្យ​បាន​គោល​ដៅ​អភិវឌ្ឍសហ​ស្សវត្យរ៍​​​​​កម្ពុជាឆ្នាំ២០១៥៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សេដាកគ្រោង​បង្កើន​សមត្ថភាព​ផលិត​បន្លែ​សរីរាង្គ​ឱ្យបាន​ទ្វេដង​សម្រាប់ឆ្នាំ​២០១៤​

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [357]


មនុស្ស​​ចំនួន ​១១នាក់​ត្រួវបាន​គេសំលាប់​នៅភាគពា​យព្យ​នៃប្រទេសប៉ា​គីស្ថាន​

ប្រទេសប៉ាគីស្ថាន៖ កាលពីពេលថ្មីនេះ ក្រុមអ្នកចាក់់វ៉...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [334]


ឧទ្យាន​ពានិជ្ជកម្ម​នៅក្នុងទីក្រុង​ Vale​ of Glamorgan ​ត្រូវបាន​ភ្លើង​ឆាប​ឆេះយ៉ាង​សន្ធោរ​សន្ធៅ​

ប្រទេស Wale៖កាលពីថ្ងៃអង្គារម្សិលមិញឧទ្យានពានិជ្ជកម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [343]


រដ្ឋមន្ត្រីក្រសួងពត៌មានៈតួនាទីរបស់បណ្តាញសារព័ត៌មាន មានសារសំខាន់ចំពោះបញ្ហាចរាចរណ៍

ភ្នំពេញ៖ បណ្តាញសារពត៌មានមានតួនាទីសំខាន់ណាស់ច...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ការស្លាប់របស់លោក​ Paul Walker គឺមិនបានប៉ះពាល់ដល់ការថតខ្សែភាគយន្ត Fast and Furious ឡើយ

សហរដ្ឋអាមេរិក៖ យោងតាមប្រពភពព័ត៌មានហូលីវូដមួយបានអោយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [329]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 551 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1527 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865204​ នាក់