​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម ​ត្រូវការអំណោយ​ឈាមជាង៦ម៉ឺន​ប្លោកសម្រាប់ ​ឆ្លើយតបការ ​ព្យាបាលអ្នកជំងឺ​ក្នុងឆ្នាំ​២០១៤​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ: នៅឆ្នាំ២០១៤​នេះ មជ្ឈមណ្ឌលជាតិផ្តល់​ឈាមត្រូវការអំណោម​ឈាមស្មគ្រ័ចិត្តរហូត​ដល់​ជាង៦ម៉ឺន ប្លោក ពីសប្បុរសជននានា ដើម្បីបំពេញសេចក្តីត្រូវ​ការជួយសង្គ្រោះ​អាយុជីវិតអ្នកជំងឺ​នៅ​ទូទាំងប្រទេស។ នេះជា​លើក​ឡើង ពីប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងសិក្ខា​សា​លា​កាល​ពី​​​​ព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០១៤ ស្តីពីតម្រូវ​ការឈាម សម្រាប់សង្គ្រោះអ្នកជម្ងឺ​នៅសណ្ឋគារ​រ៉ូយ៉ាល់​ភ្នំពេញ។

លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ថា ដោយសារតម្រូវ​ការឈាម​សម្រាប់​ជួយ​ព្យាបាលអ្នកជំងឺនៅទូទាំងប្រទេសកាន់តែកើនឡើងនោះនៅឆ្នាំ២០១៤​នេះ ​មជ្ឈមណ្ឌលជាតិផ្តល់​ឈាមនឹងប្រ​មូល​ឈាម ពីអ្នកបរិច្ចាគឲ្យបានជាង៦ម៉ឺនប្លោក ដើម្បីឆ្លើយតបឲ្យ​ត្រូវ​នឹងសេចក្តីត្រូវការ។

លោកប្រធានមជ្ឈមណ្ឌលបញ្ជាក់ថា ចំនួនដែលបានគ្រោងទុកនេះ  គឺកើន​ឡើងជាងឆ្នាំមុនចំនួន១ម៉ឺនប្លោកតែ​ទោះ​​​​ជា​យ៉ាងនេះក្តី កម្ពុជានៅមិនទាន់ខ្វះខាតឈាមនៅឡើយទេ ប៉ុន្តែជាការស្វែងរកអ្នកបរិចាគ​ឈាមស្មគ្រ័ចិត្ត​ឲ្យ​​បាន​កាន់តែច្រើន ​ដើម្បីស្តុកទុកសម្រាប់​ធ្វើ​ការបែង​ចែកទៅតាមមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស សម្រាប់​ជួយ​សង្គ្រោះ ​និង​ព្យាបាលអ្នកជំងឺ​ដែល​ត្រូវការឈាម។ លោកបន្តថា ដើម្បីឲ្យសម្រេចបានតាមផែនការ​ដែលបាន​គ្រោង​ទុកនេះ ក្រុមយុវជន​គឺជាគោលដៅ ដ៏សំខាន់បំផុតក្នុងការជំរុញ​លើកទឹកចិត្តផ្តល់​អំណោយឈាមឲ្យបាន​ច្រើន នឹង​ច្រើន​ដង ព្រោះវាពុំបានធ្វើឲ្យប៉ពាល់ដល់សុខភាព និងអាយុជីវិតអ្នកបរិចាគឡើយ។

លោកបន្ថែមទៀតថា យន្តការនេះ គឺអនុវត្តដោយការផ្តល់អំណោមឈាមដោយស្មគ្រ័ចិត្ត១០០ភាគរយ និង​មិនយក​កម្រៃ ពិសេស កាត់បន្ថយឲ្យបានការប្រើរូបភាពដោះដូរអំណោយឈាម ឬការទិញដូរជាដើម ដែលនេះ​គឺ​ជាសកម្ម​ភាព​មនុស្សធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃ​បានសម្រាប់ជាប្រយោជន៍​យ៉ាងសំខាន់​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិតអ្នក​ជំងឺ ដែលកំពុងត្រូវការជាចាំបាច់។ លោក ហុក គឹមចេង បានអៈអាងថា រហូត​មកដល់ពេលនេះ បងប្អូនប្រជាពល​រដ្ឋក​ម្ពុជាកាន់​តែយល់ដឹងច្រើន អំពីអត្ថប្រយោជន៍ នៃការផ្តល់អំ​ណោយឈាមដោយស្មគ្រ័ចិត្ត ដែលចំនួនអ្នក​ផ្តល់​អំណោយឈាម បានកើនឡើងជា​រៀងរាល់​ឆ្នាំ។

លោក Yasushi Miyazaki  អ្នកជំនាញការមកពីប្រទេសជប៉ុន បានឲ្យដឹងថា ដើម្បីទទួល​បា​ន អំណោយ​ឈាម​ដោយ​ស្មគ្រ័ចិត្ត ចេញពីស្រទាប់ក្រុមយុវជន ពិសេស និស្សិតដែលកំពុងសិក្សានៅ​តាមបណ្តាសា​កលវិទ្យា​ល័យ គ្រឹៈឧត្តម​សិក្សា ឲ្យបានកាន់តែច្រើននោះ ត្រូវបំផុសចលនាជនបង្គោល ដើម្បីអប់រំផ្សព្វផ្សាយ និងលើកទឹក​ចិត្តដល់ពួកគេ ផ្លាស់ប្តូរឥរិបទទំលាប់ចាស់ពីការភ័យខ្លាច ឲ្យងាក​មកជាការផ្តល់អំណោយឈាម ដោយស្មគ័្រ​ចិត្ត​វិញម្តង។

លោក​បញ្ជាក់​ថា នេះជាមធ្យោបាយមួយ​ដ៏​ល្អបំផុត ដែលបានអនុវត្តនៅប្រទេសជប៉ុន​ទទួលបាន​ជោគ​ជ័យ ហើយ​​​​ក្រុមអ្នកទាំងនោះ​បានធ្វើអំ​ណោមឈាមបានច្រើនដងទៀតផង។គួររំលឹកថា កាលពីឆ្នាំ២០១៣​ មជ្ឈមមណ្ឌ​លជាតិ​ផ្តល់ឈាម បាន​ទទួលអំណោយឈាម​ពី​សប្បុរស​ជន​ចំនួន​៥០.៣៥៣ប្លោក ហើយបានចែកចាយទៅ​កាន់មន្ទីរពេទ្យ​នានានៅ​ទូទាំងប្រទេស​វិញមានចំនួន ៤០.​៥២៧​ប៉ោក៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ប្រធានរ​​​ដ្ឋសភាកម្ពុជាទៅ​ចូលរួម​ប្រជុំ​សភាអាស៊ី​-ប៉ាស៊ីហ្វិក​ (APPF)​ លើកទី២២​ នៅប្រទេសម៉ិកស៊ិក​

ភ្នំពេញ​៖ សម្តេចប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


ភ្លើង​ឆេះ​ព្រៃ​២ ​កន្លែង​នៅ​​រដ្ឋ New ​south​ Wales​

រដ្ឋNew south Wales៖ អ្នកពន្លត់អគ្គីភ័យជាច្រើននាក់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [405]


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [1409]


បំផ្ទុះគ្រាប់​បែក​នៅទីក្រុង​ Mogadishu​ ឆក់យក​ជីវិត​មនុស្សយ៉ាងហោច​ណាស់ ​​១១នាក់​​

ប្រទេសសូម៉ាលី៖ កាលពីថ្ងៃសុក្រម្សិលមិញ ការបំផ្ទុះគ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [421]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 138 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 509 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039776​ នាក់