​កម្ពុជា​កំពុង​ត្រូវ​ការ​អនុសាសន៍​ពី​អង្គ​ការ​មូល​និធិរូបិយ​វត្ថុ​អន្តរជាតិ​ដើម្បី​ប្រមូល​ចំណូល​រ​ដ្ឋ​អោយ​ឆ្លើយ​តប​ជាមួយ​ការ​​ចំណាយ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ដើម្បីធានាបានប្រសិទ្ធិភាពឆ្លើយតបនឹងតម្រូវការកំណែទម្រង់ស៊ីជម្រៅក្នុងអាណ​ត្តិទី៥នេះ រាជរដ្ឋាភិបាល កម្ពុជា កំពុង ត្រូវកា​​រអ​នុសាសន៍ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ជាពិសេសចំពោះគោលនយោបាយសេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសិ្ថរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច យុទ្ធសាស្ត្រគៀងគរចំណូល កំ​ណែ​​ទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ​និង​កំណែទម្រង់​ផ្នែកធនា​គារ​ជា​ដើម។​

ថ្លែងក្នុងជំនួបជាមួយលោកស្រី  Meral Karasula ប្រធានគណៈប្រតិភូអង្គការរូបិយវត្ថុអន្តរជាតិមកកម្ពុជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវកា​​រអ​នុសាសន៍ពីអង្គការមូល​និធិរូបិយ​វត្ថុ​អន្តរជាតិ ដើម្បីធានាបា​ន​នូវប្រសិទ្ធភាពក្នុងការអនុវត្តន៍កំណែទម្រង់មុខងារសាធារណៈ ដែលរដ្ឋាភិបាល​ត្រូវការបង្កើន​ខ្ទង់​ចំណាយ ជាពិសេសការតម្លើងប្រាក់បៀរ៍វត្សជូនមន្ត្រីរាជការ។រដ្ឋាភិបាលត្រូវគៀងគរចំណូលដែលអាចឆ្លើយតបនិងការចំណាយ ក្នុងនោះក្រសួងសេដ្ឋកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក៏បានដាក់​ចេញ​​​នូវផែនការប្រមូលចំណូលប្រកបដោ​យ​មហិច្ឆតាដែល ក្នុងឆ្នាំ ២០១៤  ខាងមុខ ចំណូលត្រូវគ្រោ​ង​នឹងបង្កើនអោយ​បាន១.១​ភាគរយនៃផលិតផលសរុបក្នុងស្រុកបន្ថែមទៀត។

ឆ្លើយតបនិងតម្រូវការនេះ គណៈប្រតិភូរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិសន្យានឹងសហការយ៉ាង ជិតស្និទ្ធជាមួយ​មន្ត្រី​បច្ចេក​ទេសកម្ពុជាក្នុងការវាយតម្លៃនូវតម្រូវការជាក់ស្តែងរបស់កម្ពុជា និងដើម្បីអោយការផ្តល់អនុសាសន៍​របស់គណៈប្រតិភូរបស់​អង្គការ​មូល​និធិរូបិយវត្ថុអន្តរជាតិមានលក្ខណៈជាក់ស្តែង និងល្អប្រសើរ។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៥នេះ បានដាក់ចេញ នូវ យុទ្ធសាស្ត្រចតុកោ​ណ ដំណាក់កាលទី៣ ក្នុងគោលដៅដើម្បី កំណើនការងារ សមធម៌ ដល់ប្រជាព​លរដ្ឋ​​នៅទូទាំងប្រទេស៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [936]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [813]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [895]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [725]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឯកឧត្តម យូ ហុកគ្រី ព្រឹទ្ធបុរសនិងជាប្រធានក្រុម ការងារពង្រឹងមូលដ្ឋានខេត្ត

កំពង់ចាម៖ ឃុំគងជ័យ ស្រុកអូររាំងឪ កាលពីថ្ងៃទី...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [456]


ឆ្នាំ២០១៣មានមនុស្សចំនួន១៩០១នាក់ត្រូវ​បានស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់នៃក...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [640]


ការរីកចំរើនផ្នែក​ប្រព័ន្ធឌីជីថល ​គឺជាការផ្សព្វផ្សាយ​ព័ត៌មានដល់ល្អ​

ការរីកចំរើនផ្នែកប្រព័ន្ធឌី​ជីថលកំពុង​ស្ថិតនៅដំណាក់...អានបន្ត

សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [719]


​ក្រុមអ្នក​ស្រាវជ្រាវ​នានា​នៅ​កម្ពុជា​កំពុង​ព្រួយ​បារម្ភ​ពីបញ្ហា​អស្តិ​សុខ​ក្នុង​សង្គមកម្ពុជា​

ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវពីការប្រឈមនានាលើស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [448]


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ ក្រោយផ្គើនបទ បញ្ជាបើក ទទួលភ្ញៀវ គ្មាន ការអនុញ្ញាត

ប្រេស៊ីល​ កូឡុំប៊ី អ៊ីតាលី ឬ​អេស្ប៉ាញ ឡើង​វគ...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1303]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 76 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 446 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039713​ នាក់