ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈនេះ មានជំនួបជាថ្មី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នៅ វិមានព្រឹទ្ធសភា ចំការមន។ សមាភាពក្រុមការងារទាំងពីរដែលបានចូលរួមមាន១២រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាមាន៖ លោក ឈាង វុន លោក ជៀម យាប លោក ប៊ិន ឈិន លោក ប៉ែន បញ្ញា លោក ស៊ិត ប៊ុនហុក និងលោកស្រី ក្រូច សំអាន។ រីឯគណបក្ស សង្រ្គោះជាតិ មាន៖ លោក សុន ឆៃ លោក អេង ឆៃអ៊ាង លោក យ៉ែម បញ្ញារិទ្ធ លោក យឹម សុវណ្ណ លោក គួច ប៊ុនរឿន និង លោក ហូរ វ៉ាន់ ។ សម្រាប់លទ្ធផលនៃជំនួប និងបង្ហាញជូនក្រោយពីបញ្ចប់ នៅថ្ងៃត្រង់បន្តិចទៀតនេះ៕
ដោយ៖ ស.ស្អាត