ក្រសួងទេសចរណ៍អំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ ត្រៀមខ្លួនចូលរួម ប្រឡងប្រណាំងសណ្ឋាគារបែតងនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ លោក ថោង ខុន​រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអំពាវនាវ​ឲ្យប្រតិបត្តិ​ក​រទេស​ចរណ៍ ជាម្ចាស់​មូល​ដ្ឋាន​អាជីវកម្ម ទេសចរណ៍ទំាងអស់ត្រៀមខ្លួន​ចូលរួមប្រឡងប្រណំាង​សណ្ឋាគារ​បៃតង​នៅ​កម្ពុជាដែល នឹងចាប់​​ផ្តើម​នាពេលឆាប់ៗខាងមុខនេះ។​   ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយផ្សព្វផ្សាយក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាបកាលពីថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ ២០១៤ នៅក្នុងសណ្ឋាគារអង្គរសេជូរី នាក្រុងសៀមរាបថា ដើម្បីគ្រប់គ្រងឧស្សាហកម្មទេសចរណ៍​ឲ្យ​កាន់​តែមានប្រសិទ្ធភាព ក្រសួងទេសចរណ៍​នឹងដាក់ យន្តការថ្មីមួយទៀតគឺការប្រឡងប្រណំាង​សណ្ឋាគារ​បៃតង​កម្ពុជា ដោយចាប់​ផ្តើម​ឲ្យមានការ គិតគូលើការប្រើប្រាស់ថា មពលប្រកបដោយការទទួលខុសត្រូវ ការ​គ្រប់​​​​​​គ្រ​ងសំណល់រឹងរាវ ការគ្រប់គ្រងគុណភាពខ្យល់ ការគ្រប់គ្រងការប្រើ​ប្រាស់ទឹកបន្ទាប់ពី​ក្រសួងបានដាក់ ឲ្យមានការប្រឡងប្រណំាងទីក្រុងស្អាតរមណីយដ្ឋានស្អាត សេវាល្អ។

លោកបន្ថែមថា ចំពោះសណ្ឋាគារណាជាប់ចំណាត់ថ្នាក់ស្តង់ ដារបៃតង ក្រសួងនឹង​រៀបចំ​ផ្តល់រង្វាន់លើកទឹក​ចិត្តឲ្យមានដូចជា កាត់បន្ថយថ្លៃចេញអាជ្ញា ប័ណ្ណ ផ្សព្វផ្សាយ​ក្នុងគេហទំព័រជាសណ្ឋាគារបៃតងជាសាធារណៈ​មានសិទ្ធិអាទិភាពក្នុងការចូលរួមកម្មវិធីពិព័រណ៍ សណ្ឋាគារ បៃតងទំាងនៅក្នុងប្រទេស និងក្រៅប្រទេស។ពាក់​ព័ន្ធ​នឹង​ការប្រឡងប្រណំាងសណ្ឋាគារបៃតងកម្ពុជានេះដែរ លោក​ ប៊ុន ថារិទ្ធ អភិ​បាលរងខេត្តសៀមរាបបាន​ប្តេជ្ញាថា នឹងខិតខំជំរុញឲ្យម្ចាស់ សណ្ឋាគារទំាងអស់​នៅក្នុ​ងខេត្តសៀមរាបមានការរៀបចំឲ្យបាន​ស្អាតទំាង​អនាម័យ បរិស្ថាន កែលម្អសោភ័​ណ​ភាព​នៅក្នុងបរិវេណសណ្ឋាគារ ឲ្យមានលក្ខណៈបៃតងជា ពិសេសគឺ​អនុវត្តន៍​​ឲ្យ​បាន​នូវ​ចំណុចសំខាន់ៗ ដែលក្រសួងបានដាក់ជូនមានដូចជាការប្រើប្រាស់ថាមពលប្រកប ដោយ​​ការទទួលខុសត្រូវ ការគ្រប់គ្រងសំណល់រឹងរាវការគ្រប់គ្រងគុណ​ភាពខ្យល់​ការ​គ្រប់​​គ្រងការប្រើប្រាស់ទឹក ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1085]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​​ Mullah​​ Badadr​ ត្រូវ​​​​បាន​​ដោះ​​លែង​​ខ្លួន​​

Pakistan៖ មន្ត្រីក្រសួងការប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [602]


ត្រីបន្តពុលងាប់ក្នុងស្រុកមង្គលបូរីប្រមាណជាង១០តោន

ខេត្តបន្ទាយមានជ័យ៖ ត្រី​ចម្រុះ​នៅក្នុង​ប្រឡាយ២របស់...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 130 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 143 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 863820​ នាក់