ទេព វ​ន្នី ម្ចាស់​ពាន​រង្វាន់​ពិភពលោក ប្តេជ្ញា​តស៊ូ​មតិ​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

សកម្មជន​ដីធ្លី នៅ​តំបន់​បឹងកក់ ដែល​ទើប​ទ​ទូល​បាន​​ពាន​រង្វាន់ ពី​​​សហ​រដ្ឋ​​អា​​មេ​រិក និង​​​បណ្តា​​​ប្រទេស​​​មួយ​​ចំនួ​ន​​​ទៀត ពី​​ភាព​ក្លា​ហាន ហ៊ាន​​​ប្រ​ឆាំង​​នឹង​​ការ​បណ្តេញ​ចេញ​ អះ​អាង​ថា​ នឹង​​បន្ត​​ដឹ​ក​​នាំ​​​ស​​កម្ម​ភាព​​នេះ​​បន្ត​​ទៀត​ ដ៏​រា​ប​ណា​កា​រ​រំ​លោ​ភ​​សិទ្ធិ​មនុស្ស ​នៅ​​​តែ​​​​បន្ត​​​​កើត​​​មាន​​​​នៅ​​​​​កម្ពុជា​​។​

​អ្នកស្រី ទេព វ​ន្នី ដែល​ទើប​វិលត្រឡប់​មក​​​​ពី​​​ទ​ទួ​ល​​​ពាន​​រង្វាន់ នៅ​​​ស​​ហ​​រដ្ឋ​អា​មេ​រិក និង​ប្រទេស​​ហូ​ឡង់ ពី​​ភាព​ក្លា​ហាន​​ហ៊ាន​​​ប្រ​ឆាំង​​​​នឹង​​​ការ​បណ្តេញ​ចេញ ឲ្យ​ដឹង​​នៅ​​ថ្ងៃ​​ទី​​១២​​ខែ​​មេសា​​នេះ​​ថា អ្ន​ក​ស្រី​​នៅ​តែ​​បន្ត​ធ្វើ​​សកម្ម​ភាព​​នេះ​​បន្ត​​ទៀត ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌ រឿង​​ជម្លោះ​​ដី​ធ្លី និង​​ការគោរព​សិទ្ធិមនុស្ស ៖ "ចាស ស​ម្រា​ប់​ខ្ញុំ​​ផ្ទាល់ ក៏​ដូច​​​ស​​ហ​​គម​​ន៍​ខ្ញុំ គឺ​​គាត់​​អត់​​​នៅ​​​ស្ងៀម​​ទេ ​​ព្រោះ​​រឿង​​​នេះ​វា​​អ​​យុ​​ត្តិ​​ធ​ម៌​ខ្លាំង​​​ណាស់​ ស​ម្រាប់​អ្នក​ស្រី យ៉ោម បុប្ផា ក៏ដូចជាពួក​ខ្ញុំ​ដែល​ធ្លាប់​​ជាប់ឃុំខ្លួន ចំនួន​១៥នាក់​ អញ្ចឹងពួកខ្ញុំហ្នឹងប្រើ​យុទ្ធ​សាស្រ្ដ គ្រាប់​វិធី​សាស្ដ្រ​​​​ទាំង​អស់​​ដោយ​​ស្រប​​តាម​​ច្បាប់​​ និងសន្ដិវិធីធ្វើម៉េច ឲ្យតែតុលាការហ្នឹង គាត់​ផ្ដល់​យុត្ដិ​ធ​ម៌​​ឲ្យ​អ្នក​ស្រី​ យ៉ោម បុប្ផា គាត់​​រួច​​ខ្លួន​​ឡើង​​វិញ​"​។

 

បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង​៣០​ថ្ងៃ អ្នកស្រី ​ទេព វ​ន្នី បាន​​ទ​ទួល​​ពាន​រង្វាន់​​ចំនួន​​ពីរ គឺ​មួយនៅ​ប្រទេស​ហូ​ឡង់ ដែល​ពានរង្វាន់​នោះ​​មានឈ្មោះ​ថា មេអំបៅ​មាស និង​ពានរង្វាន់​មួយទៀត នៅ​សហរដ្ឋអាមេរិក ឈ្មោះ​ថា​ស្ត្រី​ភាពជា​មេដឹកនាំ​ដឹកនាំ​ពិភពលោក​។ ពានរង្វាន់​ទាំងនោះ​ ​ឲ្យ​តម្លៃ​ទៅលើ​ភាព​ក្លា​ហានរបស់​សកម្មជន​ដីធ្លី ហ៊ាន​តតាំង​ជាមួយ​កម្លាំង​សមត្ថកិច្ច រហូត​ជាប់​ពន្ធនាគារ ដើម្បី​​ការពារ​សិទ្ធិ​រស់នៅ​ស្របច្បាប់​ក្នុង​សហគមន៍ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ស្វាគមន៍​រាល់​ការអះអាង​របស់​ម្ចាស់​ពានរង្វាន់​ពិភពលោក​នេះ ហើយ​​លោក​ក៏​អះអាងថា ខណៈ​នេះរាជរដ្ឋាភិបាល​​កំពុង​អនុវត្ត​លិទ្ធិ​ប្រ​ជា​ធិប​តេ​យ្យ សេរី​​ពហុបក្ស​ស្រាប់​។ ប៉ុន្តែ​លោក​ថា សិទ្ធិ​សម្តែង​មតិ​​ណាមួយ​ដែល​ហួស​ដែន​កំណត់ នោះ​ក៏​ត្រូវ​ប្ររឈមមុខ​ច្បាប់ដែរ។​ ​លោក ឡុង ឌី​ម៉ង់ បន្តថា អ្វី​ដែល​នៅ​ខ្វះចន្លោះ​មិន​ទាន់​បាន​​ដោះ​ស្រាយ រឿង​​ជម្លោះ​​ដីធ្លី​នៅ​​សហគមន៍​​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំ​ពេញ គឺ​មន្ត្រី​ពាក់ព័ន្ធ​កំពុង​បន្ត​សិក្សា​ និង​ស្វែងរក​ដំ​ណោះ​​ស្រាយ​ ៖ "យើង​កំ​ពុង​តែ​ធ្វើ​ការហើយ​បង ព្រោះវា​ជា​លក្ខណៈ​មួយ ធ្វើ​អោយ​​មាន​ភាព​សុក្រិត​ ដូច្នេះ​ចង់​​ឫ​មិនចង់​យើង​កំពុង​តែ​ធ្វើ​ការ​ ប៉ុន្ដែអ្វីដែល​ជាការ​សំណូមពរលើស​​ពី​​លទ្ធភាពយើង​​អាច​ដោះស្រាយជូន​បាន​ គឺយើង​មិន​​មាន​​លទ្ធ​​ភាព​​ទេ​​បាទ​ ​អា​ហ្នឹង​​​យើង​​​​អាច​​សុំ​គោល​​ការ​​​ទៅ​​ថ្នាក់​​លើ​ទៀត​ សុំគោល​ការ​ទៅ​រដ្ឋា​ភិបាល​" ។​

​យ៉ាងណា​ក៏ដោយ នាយក​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក​សៀ ភារម្យ​ ដែល​បាន​អមដំណើរ អ្នក​ស្រី ​ទេព វ​ន្នី ទៅ​​ទទួល​ពាន​​រង្វាន់​​ដែរ​នោះ ពន្យល់​ថា កម្ពុជា​មាន​កិច្ចព្រមព្រៀង​​មួយ​​​ជា​មួយ​​អន្តរជាតិ​ ស្តីពី​ការគោរព​សិទ្ធិមនុស្ស និង​​លិទ្ធិ​ប្រជាធិប​តេយ្យ​។ លោក​ថា ប្រទេស​ទាំង​នោះ​​សន្យា​​តាម​ឃ្លាំ​មើល ការវិវត្តន៍​របស់​កម្ពុជា​លើ​កចិ្ចព្រមព្រៀង​នេះ ៖ "អ្នក​ដឹក​​នាំ​​កំពូល​​ដូច​​ជា​ លោក​ ជូបាយឌិន ដូចជា អ្នកស្រី ហ៊ីល ឡារីគ្លីន​តុន ជាដើមគាត់បាន​ថ្លែង ជា​ commitment ជា​ការ​ប្ដេជ្ញា​ចិត្ត​ថា ពួក​គាត់​គឺ​នៅ​ពីក្រោយ​ គាំទ្រការពារចំ​ពោះ​អ្នក​​ទាំង​​ឡាយ ដែល​ហ៊ានក្លាហាន​​ដើម្បី​​សេរី​ភាព ដើម្បីយុត្ដិធម៌​ គឺ​គាត់​នូវ​គាំ​ទ្រ​ ជានិច្ច​ ក្នុង​ស្ថានភាព​យ៉ាង​​ណា​ក៏​ដោយ​​ឲ្យតែ​អ្នក​ទាំ​ង​នោះ​ បាន​ប្រើ​បា្រស់​នូវ​សិទ្ធ​សេ​រី​ភាព​​របស់​​ខ្លួន​ស្រប​​ទៅ​តាម​ច្បាប់​" ។

​តាម​សកម្មជន​ដីធ្លី ឲ្យដឹងថា សហគមន៍​​ជា​ច្រើន​ដែល​ប្រឈម​ នឹង​ការបណ្តេញចេញ និង​ត្រូវ​បាន​បណ្តេញចេញ​ហើយ នៅ​មិន​ទាន់​​​បាន​​ដោះ​ស្រាយ​​នៅ​ឡើយ បើ​ទោះ​ជា​ជម្លោះ​​នោះ​បាន​​អូ​ស​​បន្លា​យ​​​ច្រើន​ឆ្នាំ​ក៏ដោយ ដូចជា តំបន់​​បឹង​​កក់ ​បុរី​កីឡា សហគមន៍​​​ថ្មគោល បឹង​ឈូក និង​សហគមន៍​មួយចំនួនទៀត ៕

ប្រភព៖VOD

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​កសារ​ផែនការ​អនាគតនៃ​ការព្យាបាល​ផលលំបាក​នៃ​ការពិបាក​និយាយស្តី​

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានបើ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [420]


កម្ពុជា និងសហភាពអ៊ឺរុប បានរួមគ្នាប្រឆាំងការជួញដូរសម្ភារៈ នុយក្លេរអ៊ែរខុសច្បាប់ និងវិទ្យុសកម្ម

ភ្នំពេញ៖សហភាពអឺរ៉ុប និងកម្ពុជា បានរួមគ្នាប្រយុទ្ធប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [416]


បក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួនសម្រុកកេងយក ផលប្រយោជន៍ពីជនជាប់ចោទ ម៉ម សូណង់ដូ

ទាំងបក្សប្រឆាំង ទាំងអង្គការ​​សិទ្ធិមនុស្សក្ន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [290]


​គង់ ច័ន្ទស្រីមុំ ​ធ្វើឲ្យប្រុស​ៗនៅ​ដែនដី​អូស្រា្តលី​ទន់ទឹងរង់ចាំ​

ភ្នំ​​ពេ​ញៈ ​ ខណៈដែលត្រៀមចេ​ញទៅ​សម្តែង​លើទឹ​កដីប្រ...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [799]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 443 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1337 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 865014​ នាក់