​កម្ពុជា ​កាន់តែជោគជ័យ​លើផែន​ការលុប​បំបាត់​ជំងឺគ្រុនចាញ់​ និង​បេ្តជ្ញា​សម្រេច​ឱ្យត្រឹមឆ្នាំ​២០១៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ កម្ពុជាកាន់ជោគជ័យលើ​ផែន​ការ​​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ និង​លុប​បំបាត់​អ្នក​ស្លាប់​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០១៥។ អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​នៅ​ឆ្នាំ​២០១៣ ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​១២​នាក់ ដែល​ករណី​នេះ ត្រូវ​គេ​ឃើញ​កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។ សេច​ក្តី​រាយ​ការណ៍​ពី​ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១២ ចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ជម្ងឺ​គ្រុន​ចាញ់ មាន​ចំនួន​ដល់​ទៅ​៤៦​នាក់​ឯណោះ។

ប៉ុន្តែបើទោះ​ជា​យ៉ាង​ណា​ក៍​ដោយ គេ​ក៏នៅ​មាន​បញ្ហា​ប្រឈម​មួយ ចំនួន​ផង​ដែរ ដូចជា​ចលនា​ចល័ត​​របស់​ប្រជា​ជន ឬ​ចំណាក​ស្រុក​ពី​តំបន់​មិន​ប្រឈម​គ្រុន​ចាញ់​ចូល​ទៅ​កាន់​តំបន់​គ្រុន​ចាញ់ ដែល​ងាយ​​​នឹង​ឆ្លង​ជំ​ងឺ​គ្រុន​ចាញ់ ពូជ​ធារ​មេរោគ​​គ្រុន​ចាញ់ ប្រភេទ​ហ្វាស់​ស៊ីហ្វារ៉ូម មួយ​ចំនួន​នៅ​កម្ពុជាមាន​លក្ខណៈ​សម្បត្តិ​អាច​បង្កើត​ភាព​ស៊ាំ​នឹង​ឳសថ​ព្យា​បាល និង​ខ្សែស្រឡាយ ពូជ​ធារ​ប្រជា​ជ​ន​មួយ​ចំនួន នៅ​កម្ពុជា គឺ​មាន​គ្រាប់​ឈាម​ក្រហម ខ្វះ​សារ​ធាតុ G6PD - Deficiency ដែល​បណ្ដាល​ឲ្យ​មាន​ហានី​ភ័យ​ខ្ពស់​ក្នុង​ការ​រង​ផល​រំខាន​ធ្ងន់​ធ្ងរ បើ​គេ​ប្រើ​ឳសថ​ព្យា​បាល​គ្រុន​ចាញ់​ប្រ ភេទ ព្រី​ម៉ាក​គីន Primaquine ដែល​ជា​ឳសថ​តែ​មួយ​គត់ ដែល​អាច​ព្យាបាល​ផ្ដាច់​សម្លាប់​មេរោគ​គ្រុន​ចាញ់ ប្រភេទ វីវ៉ាក់ ដែល​អាច​ពួន​សំងំ​ក្នុង​ថ្លើម​មនុស្ស​ច្រើន​ឆ្នាំ​បាន។ 

ផលវិបាកនៃជំងឺគ្រុនចាញ់​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​ជីវិត​បាន ជាពិសេស​ភាព​មិន​ទៀងទាត់​នៃ​ការ ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​ត្រូពិច​នៃ​ប្រទេស​អាហ្វ្រិក ។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ (CDC)​បាន​ធ្វើ​ស្ថិតិ​ថា ៩០​ភាគរយ​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​កើតឡើង​នៅក្នុង​ប្រទេស​ អាហ្វ្រិក ដែល​ភាគច្រើន​គឺ​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​។​ ​ភាគច្រើន​នៃ​ករណី អ្នក​ស្លាប់​ដោយ​សារ​​ជំងឺគ្រុនចាញ់​គឺមាន​ជាប់​ទាក់ទង​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​៖

  • គ្រុនចាញ់​ក្នុង​ខួរក្បាល​៖ ប្រសិនបើ​គ្រាប់​ឈាម​ក្រហម​ដែល​ផ្ទុក​ទៅដោយ​ប៉ា​រ៉ា​សិត​ទៅ​ស្ទះ​ក្នុង​ សរសៃ ឈាមតូចៗ​របស់​ខួរក្បាល ការ​ហើម​ខួរក្បាល ឬ​ខូច​ខួរក្បាល​ប្រហែលជា​អាច​កើតមាន ។
  • ពិបាក​ដកដង្ហើម​៖ ការ​ចាល​ជាត់​ទឹក​នៅ​ក្នុង​សួត​របស់​អ្នក​(​ហើម​សួត​) អាច​ធ្វើ​អោយ​ពិបាក​ក្នុង​ការដក ដង្ហើម​។​
  • ខ្សោយ​សិរី​រាង្គ​៖ ជំងឺគ្រុនចាញ់​អាចធ្វើអោយ​តម្រង​នោម ឬ​ថ្លើម​របស់​អ្នកខ្សោយ ឬ​បែក​អណ្តើក​។ បញ្ហា​ទាំងអស់​នេះ​អាច​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។
  • ​ស្លេកស្លាំង​ធ្ងន់ធ្ងរ​៖ ជំងឺគ្រុនចាញ់​ធ្វើអោយ​ខូចខាត​ដល់​គ្រាប់​ឈាម​ក្រហម ដូច្នេះ​ការ​ស្លេកស្លាំង​ធ្ងន់ធ្ងរ​អាច​នឹង​កើតមាន​។​
  • ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​៖ ទម្រ​ង​ធ្ងន់ធ្ង​របស់​ជំងឺគ្រុនចាញ់​អាច​ធ្វើ​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​ហើយ​​​ថ្នាំ​គីនីន​គឺជា​ថ្នាំ​មួយ​ប្រភេទ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​សម្រាប់​ ព្យាបាល​ជំងឺ​គ្រុនចាញ់​។ការ​ដែល​មាន​ជាតិ​ស្ករ​ចុះ​ខ្លាំង​អាចធ្វើអោយ​អ្នកជំងឺ​សន្ល​ប ឬ​ស្លាប់​។ ​ការ​លាប់​ឡើងវិញ​ប្រហែលជា​អាច​កើតមាន​​ប៉ា​រ៉ា​​សិត​ជំងឺគ្រុនចាញ់​មួយចំនួន ​ដែល​បង្ក​អោយ​មាន​ជំងឺ​ស្រាលៗ អាច​នឹង​ក្នុង​ខ្លួន​របស់​អ្នក​រាប់​ឆ្នាំ ហើយ​​អាច​លាប់​ឡើងវិញ​ដែរ​។

          សូមបញ្ជាក់ថា រយៈពេល១៣ឆ្នាំនៃចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់តាំងពី​ឆ្នាំ​២០០០មក ត្រូវ​គេ​រាយ​ការណ៍​ថា មាន​ចំនួន​៦០៨​នាក់​ នៅ​ឆ្នាំ​២០១០បា​ន​ថ​យ​ចុះ​មក​នៅ​១៥១​នាក់ ឆ្នាំ​២០១១​ថយ​ចុះមក​ត្រឹម​៩៣នាក់ ឆ្នាំ​២០​១២ ថយ​ចុះ​មក​នៅ​៤៦​នាក់ និង​នៅ​ឆ្នាំ​២០១៣ ថយ​ចុះ​មកនៅ​ត្រឹម​តែ​១២​នាក់ប៉ុណ្ណោះ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​​ការ​ចរ​ចា ​ដំឡើង​ប្រាក់ខែ ​អប្បបរមា ​អោយ​កម្មករ-កម្មការនី ​កាត់ដេរ ​មិន​ទាន់​ដាច់​ស្រេច​

ភ្នំពេញ៖ ការចរចាត្រីភាគី ដែលមានតំណាងរដ្ឋាភិបាល តំណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [408]


​ចិន​​ផ្តល់​​បរិក្ខា​​ពេទ្យ​​ដល់​​ក្រសួង​​សុខាភិបាល​​កម្ពុជា​​

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសមាគមនមិត្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [349]


បុរស​​ ២នាក់​ត្រួវបាន​គេសំលាប់​នៅក្នុង​ទីក្រុង Frankfurt​

អាឡឺម៉ង់៖ មន្រ្តីប៉ូលីសអាឡឺម៉ង់បានមានប្រសាសន៍ថា កា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [321]


ហាង​លក់​គ្រឿង​សង្ហារឹម​មួយ​កន្លែង​ក្នុង​ទីក្រុង​ Sheffield​ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​

ប្រទេសអង់គ្លេស៖ ​អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោរសន្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 354 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 957 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864634​ នាក់