អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​នេះ បានរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ នូវអាគារវះកាត់ឆែបមាត់ ឆែបក្រអូម និងពិការមុខមាត់ នៅជាន់​ទី​​​​៣ នៃ​មន្ទីរពេទ្យមិត្តភាព ខ្មែរ -សូវៀត ដែលបានធ្វើការជួសជុល និងសាងសង់បន្ទប់រួចរាល់ដោយចំណាយអស់ទឹកប្រាក់ ចំនួន១៦២,១៥២.៧២ដុល្លាអាមេរិក ជាជំនួយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ព្រមទាំង​ក្រុម​គ្រួសារ និងសប្បុរសជន។ លោក សាស្រ្តចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាព ខ្មែរ -សូវៀតបានថ្លែងឲ្យដឹងថា មន្ទីរ​ពេទ្យ​​មិត្ត​​​​​ភាព ខ្មែរ -សូវៀត បានសហការណ៍ជាមួយអង្គការ Operation Smile ធ្វើការជួសជុល និងសាង់​ស​​​ងបន្ទប់​​​​​វះកាត់នៅជាន់ទី៣នៃមន្ទីតពេទ្យនេះ ដើម្បីទទួលធ្វើការវះកាត់ មាត់ឆែប ជូនកុមារកម្ពុជា ក្រោមជំនួយថវិកាពីលោក​​​​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន ពិសេសដោយមានការ​ចង្អុល​​​​​​​​បង្ហាញ​​​​​​​​​​ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយគ្នានេះ​ អង្គការ Operation Smile អន្តរជាតិ បានជួយឧបត្ថម្ភនូវឧបករណ៍វះកាត់ និងគ្រឿងបរិក្ខាវេជ្ជសាស្រ្តជា​​​​​​ច្រើនមុខ ដល់មនកទីរពេទ្យ និង អង្គការ Operation Smile កម្ពុជា ដែលមានថវិកាសរុបប្រមាណជា ២,៦៦៣,១៨០ ដុល្លារ​អាមេរិក សម្រាប់ប្រើប្រាស់​ក្នុងការធ្វើបេសកកម្មវះកាត់ដល់កុមារកម្ពុជាដែលមានបញ្ហាមាត់ឆែប ឆែបក្រអូម និងពិការ មុខមាត់។ ថ្លែងក្នុងពិធីសម្ពោធបើកឲ្យដំណើរការអាគារនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាមាត់ឆែបនេះថ្វីត្បិតតែមិនប៉ះពាល់ដល់អាយុជីវិត តែវាធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់​​​​​​​សតិ​​​​​​​អារម្មណ៍​របស់ពួកគាត់ នៅពេលដែលគាត់ធំដឹងក្តីឡើង ហើយមានអវៈ​យវៈបែបបនេះ ។ ដូច្នេះការបង្កើត​​​​​​ឲ្យមាន​​អាគារ​​​​​​​​​​​​​​​វះកាត់នេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយលើកទឹកចិត្ត ក៏ដូចជាផ្តល់នូវភាពជឿជាក់ សេចក្តី​ត្រូវ​ការ​របស់​ប្រជាជនយើង ដែលមានសភាពដូចនេះ ហើយគ្មានលទ្ធភាពធ្វើការវះកាត់នៅមន្ទីរពេទ្យឯកជន ​។

លោកឧត្តមសេនីយ៍បានជម្រុញឲ្យក្រុមគ្រូពេទ្យទាំងអស់ប្រតិបត្តិខ្លួនឲ្យបានល្អ ជាគ្រូពេទ្យ ដែលមានសប្បុរសធម៌ និងគុណធម៌ ជួយព្យាបាលបញ្ហានេះជូនប្រជាជន និងកុមារកម្ពុជា​ទាំងអស់ ដើម្បីធ្វើឲ្យសកម្មភាពមនុស្ស​​​​​​​​ធម៌នេះ​កាន់​តែរីកសាយភាយកាន់តែខ្លាំងនៅក្នុង​ពិភពលោក ។ ចំណែកលោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួង​​​​​សុខា​ភិបាល បានមានប្រសាសន៍ថា អាគារវះកាត់ថ្មីនេះ ពិតជាបានឆ្លើយ​​​​​​​​​​​​​​តប​ទៅតាមតម្រូវ​ការ​ចាំ​​​​​​​​បាច់របស់​ប្រជាជន​កម្ពុជា និងពិត ជាបានរួមចំណែកដ៏ធំធេងរបស់សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងការកសាង អភិវឌ្ឍន៍ វិស័យ​សុខាភិបាលនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ លោករដ្ឋមន្រ្តីបានរំលឹកថា ចាប់តាំងពី​​​​​​​​​​ឆ្នាំ​២០០២​​​​​​​​​​​​​​​​​​​​​រហូត​ដល់ឆកនាំ២០១៤នេះ អង្គការ Operation Smile កម្ពុជាបានជួយធ្វើការវះកាត់ដោយឥតបង់ប្រាក់ និងជួយ​ឧបត្ថម្ភ​ដល់​ការស្នាក់នៅ​ អាហារហូបចុក ចំណាយក្នុងការធ្វើដំណើរជូនប្រជាជនមកពីមន្ទីរពេទ្យ​តាម​បណ្តារ​រាជធានី\ខេត្ត បានចំនួន៣៥លើក ដែលមានមនុស្សចំនួន៣២៩២នាក់។

អង្គការ Operation Smile មានគ្រូពេទ្យជំនាញ ឯកទេសផ្នែកវះកាត់ និងគ្រូពេទ្យជំនាញ​ជាច្រើនផ្នែកទៀតមកពី​​​​​ប្រទេស អាមេរិក កាណាដា វៀតណាម ហ្វីលីពីន ឥណ្ឌា ចិន អង្គគ្លេស និងអូស្រ្តាលី ចូលរួមជាមួយមន្ទីរពេទ្យយើង ក្នុង​ការ​ផ្តល់សេវាថែទាំព្យាបាលជូន ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងពិការភាព​នៅ​កម្ពុជា ៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [861]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [727]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [607]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [617]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [474]

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​ឃើញ​វិធី​​ប៉ះ​​ធ្មេញ ព្យាបាល​​ធ្មេញ​ពុក​​បែប​​ថ្មី នឹង​​ជួយ​​ឱ្យ​​អ្នក​​ដែល​​ខ្លាច​ម្ជុល​​ថ្នាំ​ស្ពឹក ឬខ្លាច​​កា​ររ៉​ធ្មេញ លែង​ខ្លាច​ការ​​ប៉ះ​​ធ្មេញ ព្រោះ​​មិន​​ធ្វើ​ឱ្យ​ឈឺ​ស្រៀវ​​ធ្មេញ​​ទេ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្មករប្រមាណជា១ម៉ឺននាក់ បានទៅពិនិត្យសុខភាពនៅក្រសួងការងាររៀងរាល់ខែ

ភ្នំពេញៈ កម្មករ-កម្មការិនី ប្រមាណ១ម៉ឺននាក់ បានទៅត្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [241]


បី​នាក់​​ជ្រុះ​ចេញ​ពី​បញ្ជី​ជម្រើស​ជាតិ​​គឺ…

បញ្ជី​ឈ្មោះ​ចុង​ក្រោយ​បង្អស់​នៃ​ក្រុម ជម្រើស...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [566]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 15 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 15 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745994​ នាក់