ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អគ្គនាយក អគ្គនាយិកាគ្រប់បណ្ដាស្ថានីយ៍ទូរទស្សន៍ទាំងអស់ត្រូវយកចិត្តទុកដាក់ ដល់ការបង្កើតកម្មវិធីសិល្បៈឲ្យបានច្រើន ដើម្បីលើកកម្ពស់សមត្ថភាពអ្នកនិពន្ធ សិល្បករ។សិល្បការិនីឲ្យមានការរីកចម្រើន និងកាន់តែមានតួនាទីខ្ពស់មួយ នៅក្នុងសង្គមដែលគេទទួលស្គាល់បាន ហើយទទួលបានការគោរពរាប់អាននោះ។
នេះជាការអំពាវនាវរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺធ្វើឡើងក្នុងពេលលោកអញ្ជើញជា អធិបតីប្រគល់ជ័យលាភីកម្មវិធីអប្សរា Awards ឆ្នាំ២០១៣ ដែលរៀបចំឡើងដោយទូរទស្សន៍អប្សរា កាលពីរាត្រីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣ នៅសាលសនិ្នសីទចតុមុខ។ក្នុងនោះដែរ លោក ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះការប្រឹងប្រែងរបស់លោក ហ្វៃ សំអាង ដែលបានខិតខំរៀបចំកម្មវិធីនេះឡើង ក៏ដូចជាអគ្គនាយកទូរទស្សន៍អប្សរាដែលបានផ្ដួចផ្ដើមគំនិតឲ្យមានកម្មវិធីនេះ ដោយឃើញថា ប្រសិនបើគ្រប់ស្ថានីយ៍ទូរទស្សន៍រៀប ចំកម្មវិធីនីមួយៗប្លែកគ្នានោះ នឹងបានកម្មវិធីមួយ ដែលនឹងជួយលើកតម្កើងសិល្បករសិល្បការិនី អ្នកនិពន្ធ អ្នក
លោកបានបន្ថែមថា ខ្ញុំនៅចាំបានថា តារាភាពយន្តខ្មែរដែលគាត់បានដើរតួក្នុងរឿងវាលពិឃាដ ជាភាពយន្តខ្មែរលើកដំបូង ដែលទទួលពានរង្វាន់អូស្ការចំនួន ៧ នោះគាត់បាននិយាយថា នៅសហរដ្ឋអាមេរិកតួសម្តែងភាពយន្ត និងសិល្បករសិល្បការិនីនានាគេលើកតម្កើងដល់លើ ហើយនៅស្រុកខ្មែរវិញតួគឺនៅក្រោម នេះជាគំនិតពីដើម ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា ឥឡូវនេះយើងកំពុងតែខិតខំដើម្បីលើកតម្កើងតួនាទីសិល្បករ សិល្បការិនី អ្នកនិពន្ធយើងទាំងអស់ឲ្យមានតួនាទីកាន់តែខ្ពស់ ហើយយើងបានឃើញថាជាបន្តបន្ទាប់នៅក្នុងសង្គមរបស់យើង គឺបានទទួលស្គាល់អំពីតួនាទីដ៏ត្រចះត្រចង់នៃដួងតារារបស់ យើង ជាសិល្បករសិល្បការិនីរបស់យើងអ្នកនិពន្ធរបស់យើងទាំងអស់គ្នានេះ អាស្រ័យ ដោយការប្រឹងប្រែង និងការចូលរួមចំណែករបស់ឯកឧត្ដម លោក លោកស្រីទាំងអស់ អគ្គ នាយក អគ្គនាយិកាទូរទស្សន៍ វិទ្យុ ដែលបានខិតខំដើម្បីលើកតម្កើងតួនាទីរបស់យើង។ខ្ញុំសង្ឃឹមថាកម្មវិធីអប្សរា Awards នេះនឹងមានជារៀងរាល់ឆ្នាំបន្តទៀត៕ ដោយ៖ ភីនរ៉ា