ទូតអាឡឺម៉ង់ ​ស្នើឲ្យអាជ្ញាធរក្រុង​ រក្សាអគារចាស់ៗ​ ពីសម័យអាណានិគម ​ដើម្បីឱ្យអ្នក​សិក្សាស្រាវជ្រាវ​បានដឹងពីប្រវត្តិ​សាស្ត្រ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

​      ភ្នំពេញៈ​ឯកអគ្គរ​រដ្ឋ​ទូត​ អា​ឡឺ​ម៉​ង់​ប្រចាំ​កម្ពុជា​  ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ រក្សា​អគារ​ចាស់ៗ​ពី​សម័យ​អាណា​និគម​បារាំង​និង​អគារ​វប្ប​ធ​ម៏​ ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សរាប់​អ្នក​សិក្សា​ស្រាវជ្រាវ​បានដឹង​ពី​ ប្រវត្តិសាស្ត្រ​។​លោក​ឯកអគ្គរ​រដ្ឋ​ទូត​ អា​ឡឺ​ម៉​ង់​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ផ្តោត​ជា​ចំបង​ទៅ​លើ​ការ​អភិវឌ្ឍ​ក្នុង​ រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិ​ញ​ នៅ​សាលា​រាជធា​នី​ភ្នំពេញ​។

      ​លោក​ Joachim​ Baron​ Von​ Marschall​ ឯកអគ្គរ​រដ្ឋ​ទូត​ អា​ឡឺ​ម៉​ង់​ប្រចាំ​កម្ពុជា​ មាន​ប្រសា​ស​ន៏​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ មន្ត្រី​ស្ថានទូត​របស់​លោក​បាន​ចាត់​កម្ពុជា​ ជា​ប្រទេស​របស់​ខ្លួន​ ពិសេស​រាជ​ធានី​ភ្នំពេញ​ ដែល​ជាទី​ក្រុង​មួយ​មាន​បរិស្ថាន​ពណ៌​បៃតង​ល្អ​ស្រស់​ជាងគេ​នៅ​ក្នុង​តំបន់​ អាស៊ី​អ​គ្នេ​ហ៏​។

      លោក​​បន្ត​ថា​ លោក​បានឃើញ​ទីក្រុង​ភ្នំពេញ​សំបូរ​ទៅ​ដោយ​អគារ​ ចាស់ៗ​និង​អគារ​វប្បធម៌​ប្រវត្តិ​សាស្ត្រ​​បន្សល់​នូវ​តាំងពី​ជំនាន់​បារាំង​ ជា​ច្រើន​ ដែល​ជា​ផ្នែក​មួយ​ផ្តល់​ ឱកាស​សម្រាប់​ភ្ញៀវ​ទេសចរ​ណ៏​បរទេស​ចូល​មក​ទស្សនា​នឹង​ជា​ផ្នែក​មួយទៀត​ មាន​សារៈសំខាន់​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​សរាប់​ស្ថាបត្យកម្ម​និង​អ្នក​សិក្សា ​ស្រាវជ្រាវ​បានដឹង​ពី​ប្រវត្តិ​សាស្ត្រ​ ដើម្បី​ធ្វើការ​ចែករំលែក​គ្នា​នូវ​បទ​ពិសោធ​ន៏​លើ​អគារ​វប្ប​ធ​ម៏​ ប្រវត្តិសាស្ត្រ​នេះ​ ដល់​មនុស្ស​ជំនាន់​ក្រោយ​។​បើ​ទោះបីជា​វិស័យ​អចលនទ្រព្យ​មានការ​កើន​នៅ​ ភ្នំពេញ​រីក​ដុះដាល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ក្តី​។​

      ​ជា​កិច្ច​ឆ្លើយ​តប​នៅ​ក្នុង​ជំនួប​នេះ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជម្រាប​ជូន​គណៈ​ប្រតិភូ​ថា​ រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ មានការ​រីក​ចម្រើន​ ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ដោយ​ជំ​នៈ​នៅ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​។​ លោក​បាន​បន្ត​ជម្រាប​ជូន​គណប្រត្តិភូ​អា​ឡឺ​ម៉​ង់​ថា​ ការងារ​ចម្បង​ របស់​សាលា​​រាជធានី​ភ្នំពេញ​ គឺ​ចាំបាច់​រក្សា​ការពារ​សុ​វត្តិភាព​សង្គម​ នឹង​ការ​ដោះស្រាយ​ បញ្ហា​សង្គម​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ​។​ បន្ទាប់​ពី​បាន​ស្តាប់​ការ​ពន្យល់​បកស្រាយ​ របស់​អភិបាល​រាជ​ធានី​ភ្នំពេញ​ ភាគី​ទូត​អា​ឡឺ​ម៉​ង់​  បាន​វាយតម្លៃ​ខ្ពស់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ​លើ​ការងារ​អភិវឌ្ឍ​ន៏​រាជធានី​។​ ទោះជា​យ៉ាងនេះ​ក្តី​ ឯកអគ្គរ​រដ្ឋ​ទូត​អា​ឡឺ​ម៉​ង់​ ក៏​ចង់​ឃើញ​ពី​ការ​រីក​ចម្រើន​ របស់​ទី​ជនបទ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ ដែល​ធ្វើ​យ៉ាងណា​សូមកុំ​ឲ្យ​មានការ​គម្លាត​គ្នា​ឆ្ងាយ​ពេក​រវាង​ពី​ទីក្រុង​ នឹង​ទី​ជនបទ​ខ្លាំង​ដែរ​។​

      ជាក់ស្តែង​ រាជធានី​ភ្នំពេញ​ត្រូវ​បាន​សាងសង់​ជា​លើក​ដំបូង​នៅ​ក្នុង​ស​វត្សរ៍​ទី​១៥​ ក្នុង​អំឡុង​រជ្ជ​កាល​ព្រះបាទ​ស្រី​សុរិយោ​ព័រ​ពញាយ៉ាត​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​បោះបង់​ចោល​រាជធានី​អង្គរ​។​ យោង​តាម​គេហ​ទំព័រ​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​ថា​ សំណង់​អគារ​មួយ​ចំនួន​ដែល​នៅ​សល់​រហូត​ដល់​សព្វថ្ងៃ​ហើយ​បាន​ចាត់​ទុក​ថា​ជា ​ រតន​ភណ្ឌ​នៃ​រាជ​ធានី​ភ្នំពេញ​ មាន​អគារ​ និង​សំណង់​ល្បីៗ​ជា​ ច្រើន​ ក្នុង​នោះ​មាន​ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ តុលាការ​កំពូល​ វិមាន​ឯករាជ្យ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បណ្ណ​ល័យ​ជាតិ​, សារមន្ទីរ​ជាតិ​, រតនាគារ​ជាតិ​,សាលា​រាជធានី​ភ្នំពេញ​ ,ព្រះ​បរមរាជវាំង,​ រ​មណី​យ៍​ដ្ឋា​ន​វត្ត​ភ្នំ,​ អគារ​យូ​នេ​ស្កូ,​ ផ្សារ​ធំ​ថ្មី,​ គេហដ្ឋាន​ឯកជន,​ និង​អគារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​៕​

ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ផ្ទុះ​​​​​គ្រាប់បែក​​ ២គ្រាប់​​នៅទីក្រុង​​បាងកក​​ ស្លាប់​ ​៧នាក់​​និងរងរបួស ​​១៩នាក់​​

ប្រទេសថៃ៖ កាលពីថ្ងៃពុធម្សិលមិញ គ្រាប់បែកចំនួន ២គ្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [588]


វៀតណាម​ផ្តល់វិទ្យុ​ចំនួន៧ស្ថានីយ៍​ដល់ក្រសួងព័ត៌មាន​

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ហ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [284]


​កម្ពុជា​មានស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ជា​លើក​ដំបូង​

ភ្នំពេញ៖ ​​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​បើក ដាក់​ឲ្...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [1011]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 427 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 691 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864368​ នាក់