​រាជធានីភ្នំពេញ ​លោក ប៉ា​ សុជាតិវង្ស​ បេ្តជ្ញាមិនឲ្យ​មានសំរាម​នៅរាយប៉ាយ​តាមទី ​សាធារណៈ ​ដើម្បី​ធានា​ដល់សុខភាពរ​ស់នៅរបស់ពលរដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖  លោក ប៉ា សុជាតិវង្ស នឹងបេ្តជ្ញាចិត្ត​ប្រែក្លាយរាជធានី​ភ្នំពេញឲ្យ​កាន់តែ​ស្រស់ស្អាត​ថែម​ទៀត ពិសេស​​​​គ្មាន សំរាម​នៅ​រាយ​ប៉ាយតាមទីសាធារណៈ ដើម្បីបង្អួតភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និង​​ធានាដល់សុខភាពរស់នៅរស់ប្រជាពលរដ្ឋ។ អ្នក​ពាក់​ពន្ធ័ជុំវិញរាជធានី ភ្នំពេញប្រមាណជាង៥០០នាក់ ក្នុងនោះមានទាំង ប្រជាពលរដ្ឋ អាជ្ញា​ធ​រ​មូលដ្ឋាន អង្គការ សង្គមស៊ីវិល និង​ក្រុម​ហ៊ុន​ប្រមូល​សំរាម បានរួមគ្នាកំណត់ យុទ្ធ​សាស្រ្ត​កែ​លម្អ​បញ្ហា​សំរាមនៅក្នុងរាជធានី​ភ្នំពេញឲ្យកាន់​តែប្រ​សើរឡើងសំដៅលើក​កម្ពស់​សុខភាពប្រជាពលរដ្ឋ និង​សោ​ភណ្ឌភាពទីក្រុង។

ការរួមគ្នាកំណត់យុទ្ធសាស្រ្តទាំងនោះឡើង ខណៈ ដែលសព្វថ្ងៃនេះ ការ​ផ្តល់​សេវា​សំអាត ប្រមូល និងការដឹកជញ្ជូនសម្រាម
នៅ​ក្នុង​ក្រុងមិនទាន់មាន ការរីកចំរើន ធ្វើឲ្យសំរាមនៅ តែមានរាប៉ាយតាមទីសាធារណៈ ពិសេសការមិនចិត្តទុកដាក់​របស់​ប្រ​ជាពល​រដ្ឋផងដែរ បើទោះបីជា​មាន​​​​​​យន្តការផាកពិន័យក៏ដោយ។ថ្លែងក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ លោក ប៉ាសុជាតិវង្ស អភិ​បាលរាជធានីភ្នំពេញ​មាន​​​ប្រសាសន៍ថា នេះជាការរៀបចំ ផែនការថ្មីមួយសំដៅកែប្រែសោភណ្ឌភាព និង​បរិសា្ថនរាជធានី​ភ្នំពេញ​កាន់តែល្អប្រសើរឡើងចាប់ពីឆ្នាំ២០១៤ទៅ ក្នុងនោះកំណត់ ពេលវេលាឲ្យ បានច្បាស់លាស់​រវាង​ការប្រមូលសំរាម និងការបញ្ចេញសំរាម ការទុកដាក់សំរាម ពិសេសផ្លាស់ប្តូរ ឥរិយាបថប្រជា​ពល​រដ្ឋ​ឲ្យបញ្ឈប់ការចោល​សំរាម​គ្មានសណ្តាប់ធ្នាប់តាមទីសាធារណងាកមកទុកដាក់សំរាមឲ្យបាន​ត្រឹម​ត្រូវ​តាម​ទីកន្លែងកំណត់។

ជាមួយនោះ លោកបានទទួលស្គាល់ថា ការផ្លាស់ប្តូរឥរិយាបថ និងទំលាប់របស់ប្រជា ពលរដ្ឋកន្លង​មក​​​នេះ​ពុំមែនជាការងាយ​ស្រួល​នោះទេ គឺត្រូវការពេលវេលាថែមទៀត ប៉ុន្តែទោះជា យ៉ាងនេះក្តី នឹងធ្វើ​ឲ្យមានការផ្លាស់ប្តូរដើម្បីធានាថា ទីក្រុងភ្នំពេញ​ពុំមែន​ជាគ្រាប់ បែក មេរោគដោយ សារសំរាមនោះទេ។លោកអភិបាលរាជធានីបានបញ្ជាក់ថា យើងនឹងពង្រឹងការអប់រំដល់​ប្រជាពលរដ្ឋឲ្យបានកាន់​តែ​ច្រើន​ដែលនេះជាបញ្ហាគន្លឹះដ៏សំខាន់ព្រោះពួកគេជាអ្នកបង្កើតសំរាម ដូច្នេះនឹងធ្វើឲ្យផ្លាស់​ឥរិយាបថ​ថ្មី​នៅ​ក្នុងការងារចូលរួមសំអាតបរិស្ថាន និងអនាម័យទីក្រុង។ ហើយសំរាម ​​គឺ​ជា​ឃាតករ​​លាក់​​មុខ​​ដ៏​​សា​ហាវ​​​ដែល​​អាច​​សម្លាប់​​​ប្រជាពលរដ្ឋ​​នៅ​ពេល​​ដែល​ស្រូប​​នូវ​​ក្លិន​​អាក្រក់​ទាំង​នោះ​​តាមរយៈ​ការ​សាយ​ភាយ​​​នូវ​​ក្លិន កខ្វក់​​ នៃ​សំរាម​​ដែល​គ​ទុក​​ចោល​ ដោយ​​មិន​បាន​​ទុកដាក់​​ឲ្យ​បាន​​ត្រឹម​ត្រូ​វ​​។ ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់សុខភាព​ប៉ុណ្ណោះ​ទេ​ថែមទាំងធ្វើឲ្យប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​ និង​បរិស្ថាន​​ផងដែរ​​។​

ដោយឡែក លោក ឆៅ គុនឆុន ប្រធានការិយាល័យបច្ចេកទេសត្រួតពិនិត្យផលប៉ៈពាល់​បរិស្ថាន​នៃ​សាលារាជធានីភ្នំពេញ​បាន​ឲ្យដឹងថា បញ្ហាសំរាម នៅរាយប៉ាយ តាមទីសាធារណៈ​ដោយសារ​ប្រជា​ពល​រដ្ឋពុំបាន​អនុ​វត្តតាមពេលវេលានៃ​ការប្រមូល​សំរាម​របស់ក្រុមហ៊ុនស៊ីនទ្រី។លោកបញ្ជាក់ថា សំរាមទាំង នេះភាគច្រើនដាក់នៅតាមមាត់លូ ឬប្រលាយដែលជា​ហេតុផល​ដ៏​អាក្រក់​មួយមិនត្រឹមនាំឲ្យប៉ៈពាល់ ដល់សុខភាពប៉ុណ្ណោះទេ ថែមទៀតធ្វើឲ្យស្ទះ​លូនិង​ប្រឡាយ​ទៀត​ផង​។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានយកទៅចាក់នៅ​ទីលាន​ជា​មធ្យម​​មានចំនួន១.៥៥០តោន ក្នុង​នោះក្រុមហ៊ុនស៊ីនទ្រី ដឹកជញ្ជូន​បាន១.៤៦០​តោនក្នុង​មួយថ្ងៃ​លើ​តំបន់​សេវាកម្ម៧៦សង្កាត់មានការ កើនឡើង៥០ភាគរយ បើ​ធៀបនឹងឆ្នាំ២០០៨មាន តែ១.០៣០​តោន​ប៉ុណ្ណោះក្នុង១ថ្ងៃ៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទំ​នាក់ទំនង ​កម្ពុជា-ចិន ​ឈានដល់ ​កិច្ចសហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយ​

ភ្នំពេញ៖លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ព...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [340]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 251 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 499 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864176​ នាក់