សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី២៣ ខែមីនានឹងត្រូវរុះរើរចនាសម្ព័ន្ធថ្មី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែលនឹងធ្វើឡើងនៅ​ថ្ងៃ​សៅរ៍​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៣
នេះត្រូវការរុះរើ នឹងរៀបចំ​រចនាសម្ព័ន្ធ​ថ្មី​របស់​ខ្លួនជាច្រើន​។    ក្នុងនោះមាន​ទាំង​ប្តូរប្រធានថ្មីគឺសម្តេច​ព្រះអនុជ
នរោត្តម អា​រុណ​រស្មី ជាភរិយារបស់លោក កែវ ពុទ្ធរស្មី អតីត​ប្រធានចាស់បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិនិងជាមគ្គុទេសគណបក្ស​បច្ចុប្បន្ន​នេះ​នឹងត្រូវ​ជ្រើសតាំង​ជា​ប្រធានគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិចចំណែក
​លោក ញឹក ប៊ុនឆៃដែល​បច្ចុប្បន្ន​ជា​ប្រធាន​ប្រតិបត្តិ​នឹង​ត្រូវ​ធ្វើជា​អគ្គលេខាធិការ ហើយ​លោក សៅ រ៉ានី ដែល
​ជា​ប្រធាន​គណ​បក្ស​ជាតិ​និយមនឹង​ក្លាយជា​អគ្គលេខាធិការរង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
សមាជ​វិសាមញ្ញ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ដែល​មាន​អ្នកចូលរួម​ប្រមាណ៤.០០០ នាក់​គ្រោង​នឹង​ធ្វើឡើងនៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ក្នុង​ភូមិ​ក្តី​ចាស់សង្កាត់​បាក់​ខែង ខណ្ឌ​ឫស្សីកែវ
រាជធានី​ភ្នំពេញ​។​

លោក​ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច បាន​មានប្រសាសន៍ថា សមាជ​វិសាមញ្ញគណបក្ស នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៣ គឺ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី
អគ្គលេខាធិការនិង​អគ្គលេខាធិការរង​គណ​បក្ស​។  លោក​ញឹក ប៊ុនឆៃ ​បញ្ជាក់ថា ចំពោះ​ប្រធាន​ថ្មី គឺ​ថ្វាយ​សម្តេច​ព្រះ​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណ​រស្មី​។ចំណែក​អគ្គលេខាធិការ​គណបក្ស គឺ​រូប​លោក
(​ញឹក ប៊ុនឆៃ​) និង​លោក សៅ រ៉ានី ជា​អគ្គលេខាធិការរង​គណ​បក្ស​។ លោកមិនបានបញ្ជាក់ទេថាសមាជវិ
សាមញ្ញនេះ​នឹងមាន​ធ្វើការជ្រើសរើសអនុប្រធានគណបក្សនោះ​។នៅក្នុងសមាជ​វិសាមញ្ញ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិចនៅ​ចុង​សប្តាហ៍​នេះ មាន​របៀបវារៈ​បី​សំខាន់​៖
១-​សម្រេច​ជ្រើសតាំងសម្តេចព្រះ​រាជបុត្រី ព្រះ​អនុ​ជ នរោត្តម អា​រុណ​រស្មី ជា​ប្រធាន​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច​។​
២-​កែសម្រួល​លក្ខន្តិកៈ បទបញ្ជា​ផ្ទៃក្នុង​គណបក្ស 
៣-​ជ្រើសរើស​ក្រុមប្រឹក្សា​ជាតិ​ ។
ជាមួយគ្នានេះសមាជ​វិសាមញ្ញ​គណក៏គ្រោងនឹងធ្វើការ​ជ្រើសតាំង​ឧត្តមប្រឹក្សា​គណ​បក្ស ដែល​មាន
​លោក កែវ ពុទ្ធ​រស្មីអតីត​ប្រធាន​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ជា​ប្រធាន និង​លោក យូ ហុកគ្រី អាច​ជា​ព្រឹទ្ធបុរស​
គណបក្ស​ ។ម៉្យាងដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោតជាតិនៅ​ខែ​កក្កដា​ខាងមុខនេះផង ហើយសម្តេច​ព្រះ
អនុជនឹង​ត្រូវ​តែងតាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ដដែល។​
សូមរំលឹកថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ដែល​ជា​អតីត​គណបក្ស​នរោត្តម រណឫទ្ធិ
បាន​បង្រួបបង្រួមគ្នាឡើងវិញ​ក្រោមដំបូលតែមួយសម្រាប់ធ្វើការបោះឆ្នោត​ហើយគណបក្ស​ទាំង​ពីរ​នេះ
នឹង​ឈរឈ្មោះនៅក្នុង​ក្របខ័ណ្ឌ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា ទើបតែ
​ប្រកាស​ជា​ថ្មី​ថា នឹង​យក​ជា​សម្ព័ន្ធភាពក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះក្រោយ​ការបោះឆ្នោត​នៅ​ខែ​កក្កដា
ឆ្នាំ២០១៣បន្ត​៕​
ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [734]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [756]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [695]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [654]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ជីវិតអ្នកកាសែត (ពាក្យប្រាំពីរ)

ជីវិត​អ្នកកាសែត​ (​ពាក្យ​ប្រាំពីរ​) ( ដោយ៖ អ្នកនិ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [341]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 198 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 435 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864112​ នាក់