​រដ្ឋាភិបាល​ចេញ​អនុក្រិត​ឱ្យក្រសួង​ចំនួន​១០​អនុវត្តអង្គ​ភាព​ថវិកា​ និង​ថវិកាពេញ​លេញ​ចាប់ពីឆ្នាំ​២០១៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលដែលមាន​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការបានត្រៀម​លក្ខណៈដោយបានដាក់​ចេញ​នូវលិខិតបទដ្ឋានគតិយុត្តិ រួមមាន អនុក្រិត្យ និងប្រកាស​ដើម្បីដាក់ឱ្យ​ក្រសួងចំនួន១០អនុវត្ត​អង្គភាព​ថវិកា​និង​ថវិកា​កម្មវិ​​ធីពេញលេញចាប់ពីឆ្នាំ២០១៥តទៅ។ក្រសួងទាំង១០នោះ មានដូចជា ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវ​ជន​និងកីឡាក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ក្រសួង​អភិវឌ្ឍ​ន៍​​​ជនបទក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។ការអនុវត្តអង្គភាពថវិកានិងថវិកាកម្មវិធីនេះនិង​ពង្រីក​ដល់​គ្រប់​ក្រសួងស្ថាប័នស្របតាមទិសដៅយុទ្ធសាស្ត្រកំណែទម្រង់ប្រព័ន្ធថវិកាកម្ពុជា។

អង្គប្រជុំ​ដែលដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានកំណត់ថាកិច្ចប្រជុំនេះ មាន​សារៈសំខាន់ណាស់ ព្រោះដើម្បីអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៥ ហើយនឹង​ត្រូវ​ចាប់​ផ្តើមរៀបចំចាប់ពីត្រីមាសទី១ឆ្នាំ២០១៤នេះត​ទៅស្របតាមប្រតិទិននៃការរៀបចំច្បាប់ថវិកាប្រចាំឆ្នាំ។

ក្នុងបរិការណ៍នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំនេះឡើងមានគោលដៅសំខាន់ពីរៈទី១- ត្រៀម​​​លក្ខណៈលក្ខណៈផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានរួចរាល់នៅក្នុងត្រីមាសទី១ឆ្នាំ២០១៤ ក្នុងនាមជា​ក្រសួង​​​​ដឹក​​នាំ​​ការងារកែ​ទម្រង់ប្រព័ន្ធថវិកានេះ ទី២-ត្រៀមលក្ខណៈផ្តល់កិច្ចសហការ ដល់ក្រសួងទាំង៦ផ្សេងទៀត ក្នុងការរៀបចំ និងត្រៀមលក្ខណៈអនុវត្តនៅឆ្នាំ២០១៥ រួមមានការបន្តការបណ្តុះបណ្តាលពាក់ព័ន្ធ​​នឹងការរៀប​ចំ​ថវិកា និងនីតិវិធីសម្រាប់អនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៥។លោក រដ្ឋមន្ត្រីបានណែនាំ បន្ថែមពាក់ព័ន្ធនឹងការពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងថវិការដ្ឋ និងបានលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង​អនុវត្ត​ការងារដើម្បីសម្រេចគោលដៅនៃកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​ក្នុងនីតិកា​ល​ទី​៤នៃរដ្ឋសភា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ បានទទួលការឯក ភាពពីប្រមុខរដ្ឋាភិបាល ស្របតាមឯកសារ​ទស្សនៈ​​ទានស្តីអំពីទិសដៅយុទ្ធសាស្ត្រកំណែទម្រង់ប្រព័ន្ធថវិកានៅ​កម្ពុជា២០១៣-២០២០៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1086]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [888]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1180]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1179]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1096]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សម្តេចតេជោ៖​ រដ្ឋាភិបាលមិន​មានគោល​ការណ៍តម្លើង​ពន្ធទេ​

ភ្នំពេញ៖ ​សម្តេចអគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន ​បាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


ប្រព័ន្ធសម្ពាធទាប ធ្វើឲ្យមានភ្លៀងធ្លាក់ដល់ចុងខែនេះ

ភ្នំពេញ: កាលពី​ល្ងាច​ថ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [353]


បញ្ហាជាប់​គាំង​នៅ​តំបន់​ Crimea ​ត្រួវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​

ប្រទេសអ៊ុយក្រែន៖ កាលពីថ្ងៃសុក្រម្សិលមិញ បញ្ហាជាប់គ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


ជំនួប​រវាង​គណបក្ស​ទាំងពីរ ​មិន​មាន​ចាក់​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​​ទេ​

ភ្នំពេញ៖ ការជួបពិក្សាគ្នារវាងក្រុមការងាររបស់គណបក្ស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 354 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 964 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864641​ នាក់