​ការលើក​កម្ពស់​ស្ថាន​ភាព​សុខភាព​គាំពារ​មាតា​ទារក ​និង​ផែនការ​គ្រួសារ​ជាអទិភាព​ចំបង​នៅក្នុង​វិស័យ​សុខាភិបាល​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ បញ្ហាទាក់ទងនឹងការលើកកម្ពស់ស្ថានភាពសុខភាពមាតាទារក និងផែនការគ្រួសារជា អទិភាពចំបង​នៅក្នុងវិស័យ​សុខា​ភិបាល ដោយក្រសួងមានក្តីកង្វល់ច្រើនដោយសារតម្រូវាការធនធាន សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត​សុខាភិបាល​មាន​ទំ​ហំ​ធំ។ ជាក់ស្តែង ក្រសួងបានធ្វើការអំពាវនាវឱ្យ ដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមចំណែកជួយគ្នា ដើម្បីសម្រេចបាន​នូវ​ជោគជ័យ​ទៅ​តាមគោលដៅរំពឹង ទុក។នេះជាអះអាងរបស់លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងថ្ងៃទី ២០ ធ្នូ នេះ ក្នុង​ឱកាស​​បិទ​គម្រោងគាំពារមាតា និងទារក និងផែនការគ្រួសាររបស់ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​អន្តរ​ជាតិប្រចាំកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

លោករដ្ឋលេខាធិការបានបន្តថា ឆ្លើយតបតាមអំពាវនាវនោះ មានដៃគូជាច្រើនទាំងអង្គការពហុ ភាគី ទ្វេភាគី និងអង្គការមិនមែន​រដ្ឋាភិបាលបានចូលរួមអនុវត្តជាមួយនឹងក្រសួងសុខាភិបាល ក្នុងនោះ មាន PSI, RACHA, RHAC, URC, MSI ដែលទទួល​ជំនួយ​ពី USAID អនុវត្តគម្រោងគាំពារមាតា និងទារក ក៏ដូចជាផែនការគ្រួសារផងដែរ។ មកទល់នឹងពេលបច្ចុប្បន្ននេះ គម្រោងខាងលើ​បានសម្រេច ជោគជ័យគួរជាទីពេញចិត្តទៅតាមទិសដៅ និងគោលបំណងដែលបានកំណត់ទុក។

លោកបានបញ្ជាក់ថា ទោះបីជាមានការបិទគម្រោងគាំពារមាតាទារក និងផែនការគ្រួសារ​ក៏ពិត​មែន ប៉ុន្តែលោកជាក់ជឿជាក់ថា អង្គការ USAID នឹងដាក់ឱ្យដំណើរការនូវគម្រោងថ្មីជាបន្តទៀតក្នុង រយៈពេល៥ឆ្នាំខាងមុខ។ ហើយគម្រោងរបស់USAID ថ្មីនោះ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះដែរ ស្របជាមួយនឹងយុទ្ធសាស្រ្តសុខាភិបាលនៅកម្ពុជាប្រកបដោយប្រសិទ្ធិភាព និងថាមពល ដើម្បីជួយ ជាមូលនិធិសមធម៌ អាហារូបត្ថម្ភ ការកែលម្អនិងប្រើបា្រស់ប្រព័ន្ធព័ត៌មានសុខាភិបាល លើការគាង​គរ​ធន​​​ធានផ្សេងៗ លើការអភិវឌ្ឍសេវាសុខភាពសាធារណៈ​បញ្ហានានាឱ្យសម្រេចបាន​ជោគជ័យ​នៅ​ឆ្នាំ​២០១៥ និងឆ្នាំបន្តបន្ទាប់ទៀត។

តំណាងប្រធានគម្រោងមកពី (USAID) លោកស្រី Rebecca Black បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានទស្សនៈវិស័យ​រយៈ​ពេលវែង ដើម្បីឆ្លើយតបទៅការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ចំពោះគោលដៅសំខាន់ គឺជួយកម្ពុជាដើម្បីកសាង​នូវវិស័យ​សុខាភិបាល​ដែលក្នុងនោះស្មើនឹងពាក់​កណ្តាលនៃ​ជំនួយរបស់អាមេរិកដែលសុទ្ធសឹងជាវិស័យសំខាន់។

លោស្រី Rebecca Black បន្ថែមថា អស់រយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលអង្គការ USAID និងក្រសួងសុខាភិបាលបានធ្វើ​ការ​សហប្រតិបត្តិការ ដើម្បី​ពង្រឹងបណ្តុះបណ្តាលឡើងវិញនូវ​វិស័យ​សេវា​​សា​ធារណៈ​សុខុមា​ល​ភាព​ប្រជាពលរដ្ឋកម្ពុជានៅ​តាមទី​ជនបទ និងទីក្រុង។ ម៉្យាងមិញនោះដែរ មានដៃគួអភិវឌ្ឍន៍ដ៏ទៃទៀត ក៏បាន​ចូលរួមចំណែកជួយពង្រឹងសមត្ថភាព​ផ្នែកមូលដ្ឋាន​សុខាភិបាល​នៅ​តាម​​មណ្ឌល​​សុខ​ភាព​នានាទូទាំងប្រទេស និងបើកវគ្គបណ្តុះបណ្តាលមន្រ្តីពេទ្យលើការអភិវឌ្ឍកែ លម្អជីវិត​មាតា​ទារក និងកុមារជាប្រចាំថ្ងៃ។

លោកស្រីបញ្ជាក់ថា ​ការបិទ​គម្រោងគាំពារមាតា និងទារក និងផែនការគ្រួសារ ទទួលសម្រេចនូវ លទ្ធផលនៅកម្ពុជានោះរួមមាន៖ កាត់បន្ថយរូមគ្នានូវការរីករាលដាលជំងឺអេដស៍, ជំងឺរបេង, ជំងឺឆ្លង​នា​​នា, ផ្តាសាយបក្សី,​គ្រុនចាញ់, គ្រុនឈាម ព្រមទាំង​សមិទ្ធ​ផលធំៗជាច្រើនទៀត។ តែទោះបីជា​យ៉ាង​​​ណា​​ក៏ដោយ ក៏នៅតែមានការសង្កេតឃើញថាអត្រាមរណភាពរបស់មាតា និង​ទារក​មានការស្លា​ប់ច្រើន​នៅ​ឡើយ​នៅ​កម្ពុជា​៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [984]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [726]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [876]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​អាជ្ញា​ធ​រ​កម្ពុជា​ កំពុ​ងស្វែង​រ​ក​ចាប់​ខ្លួន ​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​លោក​សឺហ្គេប៉ូលុនស្គី​

ភ្នំពេញ៖ មន្រ្ដីប៉ូលីសជាន់ខ្ពស់កម្ពុជា បានអះអាង ថា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [359]


​កាកបាទ​ក្រហមកម្ពុជា​ ធ្វើ​ការ​ផ្សព្វផ្សាយ​ស្តីពីទី​វា​ខួប​លើកទី​​១៥១​ ទិវាពិភពលោក

ភ្នំពេញ៖ កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ ២០១...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [375]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 561 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 843 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 666 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 864520​ នាក់