ភ្នំពេញ ៖ យោងតាមការឲ្យដឹងពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ១១លើក (យប់ ០៥លើក) បណ្ដាលឲ្យមនុស្សស្លាប់ ០៦នាក់ (ប្រុស)រងរបួសធ្ងន់ ១៣នាក់(ស្រី ០២នាក់) និង របួសស្រាល ០៩នាក់ (ស្រី ០៨នាក់ )។នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១១ លើក បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង រថយន្តធុនតូច ០៣គ្រឿង និងយានផ្សេងៗ ០១គ្រឿង។ របាយ ការណ៍ខាងលើប្រាប់ឲ្យដឹងបន្តថា មូលហេតុ ដែលបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្បឿន ០៥លើក ប្រជែងគ្រោះថ្នាក់ ០២ លើក បត់គ្រោះថ្នាក់ ០២លើក ស្រវឹង ០២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១៩នាក់ (យប់ ០៨នាក់)។
ប្រភព ព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៤៧៥គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ៦១គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ១៨០គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ០៤គ្រឿង រថយន្តដឹកទំនិញធុនតូច ៨០គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១៥០គ្រឿង។ រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់នៅ អធិការដ្ឋាននគរបាលស្រុក ៤០គ្រឿង នៅស្នងការដ្ឋាននគរបាល ខេត្ត ៤៦៦គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ៣៤គ្រឿង៕
ដោយ៖ ភីនរ៉ា