មន្ទីរពេទ្យជោ​រៃភ្នំពេញ ​នឹងបើកជាផ្លូវ​ការនៅថ្ងៃទី១៣​មករាក្រោមវត្ត​មានសម្តេច​ហ៊ុនសែននាយក​រដ្ឋមន្រ្តី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ​មន្ទីរពេទ្យ​ជោ​រៃរបស់ប្រទេសវៀតណាម សាខានៅរាជធានីភ្នំពេញ គ្រោង​នឹង​បើកឲ្យ ដំណើរការជាផ្លូវការ នូវ​សេវា​ព្យាបាល និង​ថែទាំ​សុខភាពជូនប្រជាពរដ្ឋ នៅ​ថ្ងៃទី១៣​ខែមករា ឆ្នាំ​២០១៤ នេះហើយ បន្ទាប់ពី​ការដ្ឋាន​សាង​សង់អស់​រយៈពេល​ប្រមាណជា៤​ឆ្នាំកន្លងមក​។ប្រធាន​មន្ទីរពេទ្យ​ជោ​រី លោក Nguyen Hoang Nam បាន​ឲ្យ​ដឹងថា យើង​​​បានខិតខំ​រៀបចំ​ឲ្យ​បាន​រួចរាល់​ទាំងស្រុងដើម្បី​ចាប់ផ្តើមបើកសម្ពោធ​ជា​ផ្លូវការតាមការគ្រោងទុកនៅ​ដើម​​ឆ្នាំ​២០១៤នេះ ក្រោ​មអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងលោកនាយករដ្ឋ​មន្រ្តី​​​ នៃប្រទេសវៀតណាម​។​​លោក Nguyen Hoang Nam បញ្ជាក់​ដូច្នេះនៅក្នុង​ឱកាស ​លោក ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​​នៅ​ទីតាំង​មន្ទីរពេទ្យ​ជោ​រៃ កាលពី​រសៀល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ម្សិលម៉ិញនេះ ដើម្បី​​ពិនិត្យមើល អំពី​ដំណើរ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​បរិវេណ​មន្ទីរពេទ្យ និង​ការបំពាក់​ឧបករណ៍ បរិក្ខារ​ពេទ្យ សំដៅ​ជំរុញ​ការត្រៀម​រៀបចំ ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការតាមការ​គ្រោង​ទុក​។​


​ប្រធានមន្ទីរពេទ្យ​ខាងលើបាន​ឲ្យ​ដឹងទៀតថា មកដល់ពេលនេះ ទាំងសំណង់​នៃ​មន្ទីរពេទ្យ ទាំង​ការបំពាក់​គ្រឿង​បរិ​ក្ខារ និង​សម្ភារៈ​ពេទ្យ​ផ្សេងៗ​ទៀតបាន​​រួចរាល់អស់​ហើយ ព្រមទាំង​មាន​ក្រុម​វេជ្ជបណ្ឌិត​ខ្មែរ និង ​វៀតណាមចំនួន​១៨២​​នាក់ ត្រូវ​ចូល​បម្រើ​ការងារក្នុង​មន្ទីរពេទ្យ​នេះ។ ហើយ​ក្រុមគ្រូពេទ្យ​ទាំងនោះ បាន​ទៅ​សិក្សា​ឯកទេស​ផ្នែក​វេជ្ជ​សាស្ត្រ នៅ​សាកល​វិទ្យាល័យ​វេជ្ជសាស្ត្រ ទីក្រុង​ហាណូយ ប្រទេស​វៀតណា​ម រយៈពេល៣​ឆ្នាំ និង​សិក្សា​បន្ត​នៅ​ទីក្រុង​ហូជីមិញរយៈពេល១​ឆ្នាំ​ទៀត។​លោក​បាន ​បន្តបញ្ជាក់ទៀតថា ​ជំហាន​ដំបូង​នេះមាន៣អគារកម្ពស់​៥​ជាន់ និង​មាន​គ្រែ​ចំនួន​២០០ ដោយ​ទទួល​ព្យាបាល​អ្នកជំងឺ លើ​ឯកទេស​ចំនួន​៣៤ឯកទេស គ្រប់ផ្នែក​នៃ​រាងកាយ​មនុស្ស​តែម្តង ដូចជា ជំនាញ​ខាង​រំលាយ​អាហារ​, ត្រចៀក​, បំពង់ក​, លលា​ក្បាល​, ថ្លើម​, បេះដូង​, វះកាត់ , បេះដូង​, ត​សរសៃ​ខួរ​ក្បាល , វះ​កាត់ត​ឆ្អឹង ឬ​បាញ់​ក្រួស​ប្រមាត់ និង​មានការ​វះកាត់​កែ​សម្ផស្ស​យ៉ាង​ជំនាញ​ទៀតផង គឺមាន​ការទទួល​ព្យា​បាល​​ជំងឺ​ទូទៅ ដូច​នៅ​មន្ទីរពេទ្យ​ជោ​រៃ នៅ​ប្រទេស​វៀតណាម​ដែរ ។ សម្រាប់ដំណាក់កាល​ទី​២ នឹង​ដំណើរការ​ចំនួន​៣០០​គ្រែ បន្ថែមទៀត។អ្វីដែល​ជាការ​កត់សម្គាល់​​នោះ គឺ​មន្ទីរពេទ្យ​ជោ​រៃ​នេះ មានការ​ពិនិត្យ​ព្យាបាល និង​កែ​សម្ផស្ស​​​​​​​គ្រប់​ប្រភេទ​ ព្រមទាំង​មានការ​ស្ថាបនា​អគារ​សម្រាប់​ស្នាក់នៅ​របស់​អ្នកជំងឺ ឬ​អ្នក​ថែទាំ​អ្នកជំងឺ​ប្រហាក់​​​​ប្រហែល​​​​សណ្ឋាគារ​ទៀតផង​។​សម្រាប់អគារវិញគឺមាន​លក្ខណៈ​ទំនើប ដំបូល​អគារ​អាច​ចុះចត​ឧទ្ធម្ភាគចក្រ​បាន ជណ្តើរ​​យន្ត​មាន​២​ប្រភេទ មួយ​សម្រាប់​អ្នកជំងឺ ឬ​អ្នក​ទៅ​ថែទាំ​អ្នកជំងឺ និង​បុគ្គលិក​ធម្មតា និង​មួយទៀត​សម្រាប់​អ្នក​ជំងឺ​​ធ្ងន់ ឬ​ប្រកាច់​ដែល​មិន​អាចឱ្យ​អ្នកជំងឺ​រើបម្រះ​បាន។ជាមួយគ្នានោះអភិបាល​រាជធានី​ភ្នំពេញលោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់​ថា មន្ទីរពេទ្យ​ជោ​រៃ ភ្នំពេញ គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​សាលា​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជី​មិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាមដែលជា​ទីក្រុង​សម្ព័ន្ធភាព​នឹង​គ្នា​។​លោកអភិបាលបន្តថា យើង​សម្ពោធ​មន្ទីរពេទ្យ មិនមែន​សម្ពោធ​អគារ​ពេទ្យ​នោះទេ គឺ​ក្រោយ​សម្ពោធអាច​ដំណើរការពិនិត្យ​ព្យាបាល​ជំងឺជូន​ប្រជាពល​​រដ្ឋ​បានតែ​ម្តង ដូច្នេះមុននឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​ត្រូវ​រៀបចំ​ឲ្យ​បាន​រៀបរយ​ជាមុន។សូមបញ្ជាក់ថា មន្ទីរពេទ្យ​ជោ​រៃភ្នំពេញ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ និងបាន​បើក​ការដ្ឋាន​ស្ថាបនា​អស់រយៈពេល៤ឆ្នាំគឺតាំងពី​ថ្ងៃទី​១៥ខែឧសភា ឆ្នាំ​២០១០ ​៕  ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ព្រះមហាក្សត្រ​យាង​ជា​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​

ភ្នំពេញ៖នៅ​ក្នុង​កិច្ចប្រជុ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [450]


​សម្តេចម៉ែ ​និង​ ព្រះមហាក្សត្រ ​យាងទៅពិនិត្យព្រះ​រាជសុខភាព​ ​នៅទីក្រុងប៉េកាំង​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​នេ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [731]


បំផ្ទុះ​គ្រាប់បែក​ក្នុងទីក្រុង​ Rawalpindi​ ឆក់​យក​ជីវិត​មនុស្សចំ​នួន ​១៣នាក់​

ប្រទេសប៉ាគីស្ថាន៖​ កាលពីថ្ងៃច័ន្ទម្សិលមិញ ការបំផ្ទ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


​សាសារាជ​ធានីភ្នំពេញថា​ ខ្លួននឹង​ពិន័យ​រថយន្ត​​ដឹក​ទំ​និញ​​ធំ​ៗ​​ចូល​​ក្រុង​ពេល​ថ្ងៃ​

ភ្នំពេញ៖​ សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​បទបញ្ជា​ដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [419]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 456 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 762 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230861​ នាក់